Suzy លេងមួយឈុតនេះ បញ្ចេញសាច់អស់ស្ទះ! (មានវីដេអូ)

Advertisements
កូរ៉េខាងត្បូង៖ វត្តមានរបស់កញ្ញា Suzy សមាជិកក្រុម Miss A ដើរលើព្រំក្រហមជាមួយនឹងរ៉ូប ពណ៌ខ្មៅដ៏ស្រស់ស្អាត បានធ្វើឲ្យអ្នកគាំទ្រដែលបានចូលរួមក្នុងកម្មវិធី ប្រគល់ពាន់រង្វាន់ប្រចាំឆ្នាំ២០១៦នេះ មើលនាងស្ទើរតែភ្លឹកស្មារតីគ្រប់ៗគ្នាទៅហើយ ។
ជាការពិតណាស់ អ្នកគាំទ្រមួយចំនួន ពិតជាកម្រឃើញកញ្ញា Suzy ស្លៀកពាក់ឈុត​ដែលបញ្ចេញខ្លាំងបែបបនេះណាស់ ជាពិសេសគឺបញ្ចេញដើមទ្រូងតែម្តង។ ប៉ុន្តែលើកនេះកញ្ញា បានលេងឈុតពណ៌ខ្មៅដៃតូច បញ្ចេញភាពស៊ិចស៊ីសាច់សខ្ចី ដែលកម្រនឹងបានឃើញមែនទែន។ តែទោះជាយ៉ាងណា តារាស្រីប្រចាំផលិតកម្ម JYP រូបនេះ គ្រងឈុតដ៏ស្រស់ស្អាតនេះ ដើម្បីចូលរួមក្នុងកម្មវិធីប្រគល់ពានរង្វាន់ Paeksang Arts Awards 2016 និងធ្វើជាពិធីការិនីកិត្តិយស ជាមួយលោក Shin Dong Yup ផងដែរ។ លើសពីនេះ នាងក៏បានពាំនាំនូវពានរង្វាន់ InStyle Fashion Award ត្រឡប់ទៅផ្ទះវិញថែមទៀតផង។
គូសបញ្ជាក់ថា រឿងភាគថ្មីមានចំណងជើងថា “Uncontrollably Fond” ដែលសម្តែងដោយ នាង Suzy និង លោក Kim Woo Bin នឹងត្រៀមដាក់បញ្ចាំងនៅទូរទស្សន៍KBS នៅក្នុងខែកក្កដាខាងមុខនេះហើយ សូមកុំភ្លេចរងចាំទស្សនាទាំងអស់គ្នា៕



Share on Google Plus

About sabaynews

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment