ខឹងចិត្តស្រលាញ់នាងមិនបាន ចាប់ពពែរបស់នាងរំលោភ
នៅប្រទេស Kenya បុរសម្នាក់វិះនឹងត្រូវបានអ្នកស្រុកជាមួយគ្នាព្រួតវាយស្លាប់បាត់បង់ជីវិត ព្រោះតែគាត់បានចាប់រំលោភពពែរបស់នារីម្នាក់ដោយសារតែនាងមិនព្រមស្រឡាញ់រូបគាត់។
បុរសរូបនេះមានឈ្មោះថា Gabrielle Simiyu មានមុខរបរជាអ្នករត់ម៉ូតូឌុបបានចាប់ចិត្តស្រឡាញ់ទៅលើនារីម្នាក់។ ពេលដែលសុំស្រឡាញ់នាងមិនបាន គាត់តូចចិត្តអាណិតខ្លួនឯងណាស់ ហើយក៏បានលួចចូលទៅក្នុងទ្រុងពពែរបស់នារីរូបនោះទាំងកណ្តាលយប់ដើម្បីរំលោភសត្វពពែរបស់នាង។
បើតាមសម្តីរបស់នារីរូបនោះបានប្រាប់ថា នៅយប់មួយនាងបានឮសម្លេងសត្វពពែនាងស្រែកយ៉ាងខ្លាំងពេញតែទ្រុង។ នាងស្មានថាមានរឿងអីកើតឡើងក៏កាន់ពិលមួយដើម្បីចុះទៅមើល ហើយពេលចូលដល់ក្នុងទ្រុងនាងភ្ញាក់ព្រើតព្រោះតែនាងបានឃើញមានមនុស្សម្នាក់កំពុងតែរំលោភពពែរបស់នាង តែមនុស្សម្នាក់នោះរត់គេចខ្លួនលឿនពេកធ្វើឲនាងមិនដឹងថាជានរណានោះទេ។ បញ្ចាំងពិលមើលឲគ្រប់ជ្រុងជ្រោយទៅ នាងឃើញថាមនុស្សដែលរំលោភពពែនាងនោះបានភ្លេចស្បែកជើងមួយចំហៀងនៅក្នុងទ្រុង បន្ទាប់មកនាងក៏យកស្បែកជើងនោះទុកដើម្បីរកជនល្មើសឲឃើញ។
លុះព្រឹកស្អែកឡើង នាងកាន់ស្បែកជើងមួយចំហៀងនោះដើរសួរគេគ្រប់គ្នាដែលនាងធ្លាប់ស្គាល់ក្រែងលោគេដឹង ហើយសួរយូរៗទៅក៏ស្រាប់តែសួរដល់ក្រុមអ្នករត់ម៉ូតូឌុបដែលជិតស្និទ្ធជាមួយនឹងបុរសនោះទៅ។
ពេលសួរដឹងរឿងហើយ នាងក៏បានបរិហារកេរ្តិ៍បុរសរូបនេះតែម្តងជាហេតុធ្វើឲអ្នកនៅស្រុកភូមិជាមួយគ្នាខឹងណាស់ ហើយប្រុងនឹងចាប់បុរសរូបនេះវាយទាត់ធាក់ឲ្យទាល់តែស្លាប់តែម្តង។ ប៉ុន្តែចាត់ទុកថាជាសំណាង សមត្ថកិច្ចបានធ្វើដំណើរមកដល់ទាន់ពេលវេលាហើយក៍បញ្ឈប់ភាពចលាចល រួចនាំខ្លួនបុរសរូបនោះទៅស្នងការដើម្បីសាកសួរតែម្តងទៅ។
0 comments:
Post a Comment