កង​កម្លាំង​អ៊ីរ៉ាក់​ ដណ្ដើម​បាន​មូលដ្ឋាន​ទ័ព​ IS នៅ​ក្រុង Ramadi វិញ​ហើយ

Advertisements
​​មូលដ្ឋាន​ទ័ព​របស់​ក្រុម​ភេរវករ ISIS ​នៅ​ប្រទេស​អ៊ីរ៉ាក់ ​ដែល​បាន​កាន់​កាប់​​តាំង​ពី​ខែ​មេសា​កន្លង​ទៅ ​​​ពេល​នេះ​​កង​កម្លាំង​រដ្ឋាភិបាល​អ៊ីរ៉ាក់ ​ដណ្ដើម​​បាន​មក​​វិញ​ហើយ។
កង​ទាហាន​អ៊ីរ៉ាក់​បាន​ប្រកាស​ជ័យជំនះ​ទាំង​ស្រុង​នេះ ​កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ ​​ដោយ​​ប្រកាស​​ថា​​​ “បរិវេណ​​​​ក្នុង​ទីក្រុង ​គ្មាន​សកម្ម​ប្រយុទ្ធ​ ISIS ម្នាក់​​ទៀត​ឡើយ”។ ​នេះ​ជា​ជោគ​ជ័យ​​គួរ​ឲ្យ​កត់​សម្គាល់​​​មួយ​ទៀត ​​របស់​កង​កម្លាំង​អ៊ីរ៉ាក់ ​ចាប់​តាំង​ពី​​ក្រុម​ភេរវករ​​ខាង​លើ​ចេញ​ពី​ស៊ីរី ចូល​អ៊ីរ៉ាក់​មក។ ​​​​​​​​​​​​ បើ​តាម​សេចក្ដី​រាយ​ការណ៍ ​យោធា​អ៊ីរ៉ាក់ ​បាន​សម្លាប់​​​សកម្ម​ប្រយុទ្ធ ISIS ​អស់​ជាង ៥០​នាក់​ ​ក្នុង​​ប្រតិបត្តិការ​​​ជាង ៤៨ម៉ោង​កន្លង​ទៅ។ ចំណែក​គ្រួសារ​មួយ​​រស់​នៅ​ទីក្រុង​ប្រាប់​ថា ​​ពួកគេ​ត្រូវ​បាន​គ្នីគ្នា ISIS ​ចាប់​​ធ្វើ​ជា​ខែល​ ​​ដើម្បី​ក្រុម​ភេរវករ​​​អាច​ចាក​ចេញ​​ពី​ទីក្រុង​នេះ​បាន​។ Ramadi ជា​​ក្រុង​សំខាន់​របស់​ខេត្ត​ Anbar ​ ​​ដែល​មាន​ទន្លេ​ Euphrate River ​និង​ស្ថិត​​នៅ​ភាគ​ខាង​លិច​ទីក្រុង​បាដាដ។ Ramadi ក៏​ជា​​ទីក្រុង​សំខាន់​ទី​ពីរ​ដែរ ដែល​ដណ្ដើម​បាន​ដោយ​រដ្ឋាភិបាល​អ៊ីរ៉ាក់ ​បន្ទាប់​ពី​ទីក្រុង Tikrit ​ ដែល​ដណ្ដើម​បាន​កាល​ពី​ខែ​មេសា​កន្លង​ទៅ។ ​មន្ត្រី​រដ្ឋាភិបាល​និយាយ​ថា ​ខ្លួន​នឹង​ប្រគល់​ក្រុង Ramadi ​ទៅ​ឲ្យ​ប៉ូលិស​​​ក្នុង​​តំបន់​គ្រប់​គ្រង​ដូច​ធម្មតា​វិញ នា​ពេល​ខាង​មុខ​ឆាប់ៗ​នេះ​​៕
Share on Google Plus

About sabaynews

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment