ទម្លាយមូលហេតុ៖ ISIS មិនខ្លាចរុស្សី អាមេរិក បារាំង និងអង់គ្លេសទេតែប្រទេសដ៏តូចមួយទៅវិញ
អ៊ីស្រាអែលជាប្រជាជាតិមួយដែលក្រុម ISIS ជឿថាជាបន្លានៅក្នុងទ្រូងរបស់ក្រុមមួយនេះ អំឡុងពេលបើកប្រតិបត្តិការដ៏មហាឃោរឃៅរបស់ខ្លួន នេះបើយោងតាមបុរសម្នាក់ បានចំណាយពេល១០ថ្ងៃជាមួយក្រុមសកម្មប្រយុទ្ធភេរវកម្ម ISIS។ លោក Jurgen Todenhofer បានសម្ភាសន៍ទៅក្រុមសកម្មប្រយុទ្ធ ISIS នៅក្នុងប្រទេសស៊ីរី និងក្រុមមួយចំនួនទៀតនៅក្នុងទីក្រុង Mosul ប្រទេសអ៊ីរ៉ាក់កាលពីឆ្នាំមុន។ បុរសវ័យ៧៥បានបញ្ជាក់ថា ប្រទេសមហាអំណាចដូចជា៖ រុស្សី បារាំង អង់គ្លេស និងសហរដ្ឋអាមេរិក នឹងមិនអាចបំបាត់អំពើសម្រក់ឈាមរបស់ខ្លួនឡើយ ប៉ុន្តែពួកយុទ្ធជនទាំងនោះខ្លាចកងទ័ពអ៊ីស្រាអែលខ្លាំងជាងគេ។
Todenhofer ដែលបាននិពន្ធសៀវភៅ <<១០ថ្ងៃក្នុងរដ្ឋអិស្លាម>> បានប្រាប់កាសែត Jewish ថា៖"ពួកគេគិតថាអាចបំបាក់ទាហានថ្មើរជើងរបស់អាមេរិក និងអង់គ្លេស ដែលមិនធ្លាប់មានបទពិសោធន៍បង្ក្រាបក្រុមចោរព្រៃ និងយុទ្ធសាស្ត្រពួកភេរវកម្ម។ ប៉ុន្តែទាហានអ៊ីស្រាអែល ធ្លាប់ឆ្លងកាត់ការប្រយុទ្ធជាមួយ ក្រុមចោរព្រៃ និងយុទ្ធសាស្ត្រពួកភេរវកម្មជារឿយៗ។ ពួកគេអត់ខ្លាចអង់គ្លេសនិងអាមេរិក។ពួកគេខ្លាចអ៊ីស្រាអែល ហើយពួកគេបានប្រាប់ខ្ញុំថា កងទ័ពអ៊ីស្រាអែលជាអ្វីដែលគ្រោះថ្នាក់ពិតប្រាកដ។"
ក្រុមយុទ្ធជនទាំងនោះ បានប្រាប់លោកបន្តទៀតថា"ពួកយើងមិនអាចចាញ់ពួកគេទេ (អាមេរិក និងអង់គ្លេស) ជាមួយយុទ្ធសាស្ត្រថ្មីៗដែលទើបបង្កើត។ ក្នុងទីក្រុង Mosul មានក្រុមសកម្មប្រយុទ្ធ ISIS ១០០០០នាក់ក្នុងចំណោមប្រជាជនធម្មតា១លាន៥សែននាក់ក្នុង២០០០អគារ ហើយនៅរាយប៉ាយពេញហ្នឹងទាំងអស់ ដែលនេះជាពិបាកណាស់សម្រាប់ទាហានលោកខាងលិច ដើម្បីទៅប្រយុទ្ធជាមួយពួកគេ។ សកម្មប្រយុទ្ធ ISIS គឺត្រៀមខ្លួនជាស្រេចដើម្បីស្លាប់ក្នុងសង្គ្រាមជាមួយនឹងកងទ័ពលោកខាងលិច។"


0 comments:
Post a Comment