យុទ្ធវិធី5S របស់ជប៉ុន

Advertisements
ដើម្បី​បង្កើន​ប្រសិទ្ធិភាព និង​ប្រសិទ្ធិផល​ការងារ ម្ចាស់​ក្រុមហ៊ុន និង​អ្នក​មាន​តំណែង​ជាន់​ខ្ពស់ក្នុងស្ថាប័នជាច្រើន​តែង​តែ​រិះរក​វិធី​ណា​ដែលអាច​ជួយ​បង្កើន​ទិន្នផល​ការងារ និង​កាត់​បន្ថយ​ការខាត​បង់​ពេលវេលា​សម្រាប់​ឱ្យ​ការ​អនុវត្ត​ការងារ​ប្រកប​ដោយភាព​រលូន ហើយរហ័ស។ ថ្ងៃនេះ គេហទំព័រ​គំនិត​សូមបង្ហាញជូន​វិធី​មួយ​ដែលជនជាតិ​ជប៉ុន​តែងតែអនុវត្ត​ដើម្បី​បង្កើន​ប្រសិទ្ធិភាព​ការងារ​ ដែលវិធីនេះគេ​ឱ្យ​ឈ្មោះថា “5S”​ រួម​មាន Sort, Straighten, Shine, Standardize, និង​ Sustain។ វិធី​នេះ​គឺ​ផ្តោត​សំខាន់​ទៅលើ​ការធ្វើ​ឱ្យ​មាន​ស្តង់ដារ និង​មាន​វិន័យ។ ខាង​ក្រោម​នេះ​គឺជា​ការ​ពិពណ៌នា​សម្រាប់​ចំណុច​ទាំង​៥​ដែលជា​ស្នូល​នៃ​វិធី​5S។ Sort (ជម្រុះ)៖ ធ្វើ​ការ​ជម្រុះចោល និង​ធ្វើការ​បែកចែកអ្វីដែលចាំបាច់ និង​អ្វីដែលមិនចាំបាច់​នៅកន្លែងធ្វើការ​របស់យើង។ Straighten (រៀបចំឱ្យមានរបៀប)៖ ធ្វើការ​រៀបចំរបស់ណាដែលចាំបាច់ដាក់​នៅ​ជិត​នឹង​ខ្លួន​ដើម្បីងាយ​ស្រួល​ក្នុង​ការ​យក​វា​មក​ប្រើ​នៅពេលដែលត្រូវការ។ ត្រូវ​កំណត់​ទី​តាំង​ដាក់​របស់របរ​ទាំង​អស់​ឱ្យ​បាន​ត្រឹមត្រូវនិង​ជាក់លាក់​ដើម្បី​ឱ្យ​មនុស្ស​គ្រប់គ្នាអាច​រក​ឃើញ និង​អាច​យកទៅប្រើបាន ហើយ​ត្រូវ​ដាក់​នៅកន្លែង​ដដែល​វិញនៅពេល​ដែលប្រើប្រាស់​រួច។ Shine (រក្សា​ភាព​ស្អាត​និង​មាន​សណ្តាប់ធ្នាប់)៖ ត្រូវ​រៀបចំ និង​សម្អាត​រាល់​របស់​របរ​ប្រើប្រាស់​ទាំង​អស់​ឱ្យបានទៀង​ទាត់ដើម្បី​រក្សា​ទ្រង់ទ្រាយដើម ហើយ​និង​ចៀសវាង​ការខូចខាត។ Standardize (ធ្វើឱ្យមាន​ស្តង់ដារ)៖ ធ្វើការពិនិត្យ​ឡើងវិញនូវSទាំង៣ខាងលើឱ្យ​បាន​ញឹកញាប់ និង​ជាប់លាប់ ហើយធ្វើការ​វាយ​តម្លៃទៅលើការអនុវត្ត​ផ្អែក​តាម​បទដ្ឋាន​ស្តង់ដារជាក់លាក់ណាមួយ។ Sustain (ធ្វើ​ឱ្យ​មាន​និរន្តរភាព)៖ ត្រូវ​រក្សាគោលការណ៍ដើម្បី​រក្សា​លក្ខណៈស្តង់ដារ និង​ធ្វើ​ឱ្យ​មាន​ការ​កែលម្អជារៀងរាល់ថ្ងៃ។ វិធី5Sគឺជា​វិធី ដែលត្រូវបាន​គេយក​មក​ប្រើក្នុង​ស្ថាប័ន និងការិយាល័យធ្វើការជាច្រើន​ ជាពិសេស​នៅប្រទេសជប៉ុន។ ​វា​ក៏បាន​ក្លាយជា​មូលដ្ឋានគ្រឹះ​ដ៏រឹងមាំ ដែល​ស្ថាប័នជាច្រើន​បានប្រើប្រាស់វា​ដើម្បី​ពង្រឹងគុណភាព​ការងារ ហើយ​ត្រូវបាន​គេ​យក​មកអនុវត្តនៅក្នុង​គ្រប់​វិស័យ ដោយ​ទទួលបាន​លទ្ធផល​ជាទីគាប់ប្រសើរ​។ 5Sគឺជា​ប្រព័ន្ធ និង​វិធី​មួយដែល​អនុញ្ញាតិ​ឱ្យ​ក្រុមការងាររៀបចំកន្លែងធ្វើការ​របស់គេ​ប្រកប​ដោយ​សុវត្ថិភាព និង​មាន​ប្រសិទ្ធិផល​ខ្ពស់ និង​ចំណេញ​ពេលវេលា។ ប្រភព៖ គំនិត
Share on Google Plus

About sabaynews

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment