Abdelhamid Abaaoud អ្នក​រចនាសម្ព័ន្ធ​ការ​វាយ​ប្រហារ​អត្តឃាត​នៅ​ប៉ារីស​បាន​ឆ្លង​ចូល​​អង់គ្លេស​ហើយ

Advertisements
កំពង់ផែ​នៅ​ភាគ​អាគ្នេយ៍​ចក្រភព​អង់គ្លេស​បាន​ក្លាយ​ជា​ខ្សែ​ព្រំដែន​ ដែល​មាន​ប្រព័ន្ធ​សន្តិសុខ​ទាប​បំផុត​សម្រាប់​ប្រទេស​អង់គ្លេស នេះ​បើ​យោង​តាម​កាសែត​ The New York Times។ Abdelhamid Abaaoud ដែល​ជា​អ្នក​រៀប​ចំ​រចនាសម្ព័ន្ធ​ ការ​វាយ​ប្រហារ​អត្តឃាត​ កាល​ពី​ខែ​វិច្ឆិកា​នៅ​ប៉ារីស​កន្លង​ទៅ ត្រូវ​បាន​គេ​រាយការណ៍​ថា ជន​រូប​នេះ​បាន​ឆ្លង​ចូល​ទៅ​ដល់​ប្រទេស អង់គ្លេស​ហើយ ទោះ​បី​រូប​គេ​ជាប់​ឈ្មោះ​នៅ​ក្នុង​បញ្ជី​ឈ្មោះ​មេ​ភេរវកម្ម​ដែល​អន្តរជាតិ​កំពុង​ត្រូវ​ការ​ចាប់​ខ្លួន​ក៏​ដោយ ក្រោយ​ពី​បរាជ័យ​លើ​គម្រោង​វាយ​ប្រហារ​នៅ​បែលហ្សិក​ កាល​ពី​ដើម​ឆ្នាំ​នេះ។ Abdelhamid Abaaoud បាន​ទៅ​ចូល​រួម​ជាមួយ​ក្រុម​រដ្ឋ​ឥស្លាម ISIS, ISIL ឬ ហៅ​ថា Daesh នៅ​ក្នុង​ឆ្នាំ ២០១៤ រូប​ភាព និង ខ្សែ​វីដេអូ នៃ​ជន​រូប​នេះ​នៅ​ក្នុង​ប្រទេស​ស៊ីរី ក៏​ត្រូវ​បង្ហាញ​ចេញ​តាម​សារព័ត៌មាន​នៅ​ក្នុង​ឆ្នាំ​ដដែល​នោះ​ផង​ដែរ។ ប៉ុន្តែ​អាជ្ញាធរ​ មិន​បាន​បង្ហាញ​ឲ្យ​ជាក់​លាក់​នៅ​ថ្ងៃ​ដែល Abdelhamid Abaaoud ធ្វើ​ដំណើរ​ចូល​ទៅ​កាន់​អង់គ្លេស​នោះ​ទេ គេ​គ្រាន់​តែ​ដឹង​ថា​ជន​រូប​នេះ​បាន​ឆ្លង​ចូល​តាម​ច្រក​កំពង់ផែ​ Doverភាគ​អាគ្នេយ៍ ប្រទេស អង់គ្លេស ដោយ​មន្ត្រី​ប៉ូលិស​បាន​ស្វែង​រក​ឃើញ​នូវ​រូប​ថត​ផ្លាក​សម្គាល់​សំខាន់ៗ​នៅ​ក្នុង​ទីក្រុង​ឡុងដុង​ ក្នុង​ទូរស័ព្ទ​ដៃ​របស់ Abdelhamid Abaaoudនេះ​បើ​យោង​តាម​កាសែត The New York Times។
Share on Google Plus

About sabaynews

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment