កម្រង​ព្រឹត្តិការណ៍​អន្តរជាតិ​សំខាន់ៗ​ប្រចាំ​ថ្ងៃ​​កើត​មាន​ឡើង​នៅ​ជុំវិញ​ពិភពលោក​នា​ថ្ងៃ ១១ មករា

Advertisements
១) ប្រធានាធិបតី​រុស្សី លោក Vladimir Putin ជឿ​ថា​ទំនាក់​ទំនង​ទំនាក់​ទំនង​រុស្សី​ដែល​កំពុង​ដុនដាប​ខ្លាំង​ជាមួយ​ប្រទេស​លោក​ខាង​លិច​ គឺ​ជា​លទ្ធផល​នៃ​ កំហុស​ជា​ច្រើន​ដែល​បង្ក​ឡើង​ដោយ អង្គការ ណាតូ អាមេរិក និង រុស្សី បន្ទាប់​ពី​របប​អតីត​សហភាព​សូវៀត​បាន​ដួល​រលំ នេះ​បើ​តាម​ការ​ប្រាប់​របស់​លោក Putin ទៅ​កាន់​កាសែត​អាល្លឺម៉ង់ BILD។ ២) អាមេរិក​បាន​បញ្ជា​ឲ្យ​យន្តហោះ​ទម្លាក់​គ្រាប់​បែក B-52 ហោះហើរ​នៅ​ក្នុង​កម្រិត​ទាប​មួយ​ នៅ​ក្នុង​ដែន​អាកាស​ប្រទេស​កូរ៉េខាងត្បូង ដែល​ជា​សម្ព័ន្ធ​មិត្ត​របស់​ខ្លួន ដែល​នេះ​ជា​ការ​បង្អួត​កម្លាំង​យោធា​ក្រោយ​កូរ៉េខាងជើង​បាន​បាញ់​សាកល្បង​គ្រាប់​បែក​អ៊ីដ្រូហ្សែន​កាល​ពី​សប្តាហ៍​មុន។ ៣) ពីរ​សប្ដាហ៍​ក្រោយ​ការ​ប្រកាស​ជ័យ​ជម្នះ​លើ​ក្រុម​រដ្ឋ​ឥស្លាម ISIS នៅ​ក្នុង​ទីក្រុង Ramadi កងកម្លាំង​អ៊ីរ៉ាក់ បាន​រុញ​ច្រាន​ក្រុម​ជ្រុលនិយម​ឥស្លាម​ចេញ​ពី​តំបន់​ជាយ​ក្រុង​ភាគ​ខាង​កើត​ហើយ ប៉ុន្តែ​គ្រាប់​មីន​ជា​ច្រើន ត្រូវ​បាន​ដាក់​ពង្រាយ​ស្ទើរ​តែ​គ្រប់​ផ្លូវ​នៅ​ក្នុង​ទីក្រុង ដែល​នេះ​ជា​ឧបសគ្គ​មួយ​ដ៏​ពិបាក​ក្នុង​ការ​កសាង​ទីក្រុង​ឡើង​វិញ។ ៤) រដ្ឋ​មន្ត្រី​ការ​បរទេស ប្រទេស អារ៉ាប៊ីសាអ៊ូឌីត បាន​ចោទ​អ៊ីរ៉ង់​ថា​ ប្រទេស​នេះ​កំពុង​រំខាន​ដល់​កិច្ចការ​របស់​ប្រទេស​ខ្លួន និង ធ្វើ​កំពុង​ធ្វើ​ឲ្យ​សន្តិសុខ​ក្នុង​តំបន់​មាន​ការ​ចុះ​ខ្សោយ។ ៥) ឧក្រិដ្ឋជន​ថ្នាំ​ញៀន​ធំ​ជាង​គេ​លើ​លោក El Chapo ត្រូវ​រដ្ឋាភិបាល​ប្រទេស​ម៉ិកស៊ីកូ​បញ្ជូន​ ទៅ​កាន់​ពន្ធ ធនាគារ​ ដដែល​ ពោល​គឺ​ពន្ធ ធនាគារ ដែល​លោក​បាន​រត់​ចេញ​រួច​កាល​ពី ៦ ខែ​មុន ប៉ុន្តែ​ប្រព័ន្ធ​សន្តិសុខ​ត្រូវ​បាន​រឹត​បន្តឹង​បន្ថែម។ ៦) មហាសេដ្ឋី​វិនិយោគិន Mike Ashley ដែល​ជា​ម្ចាស់​ក្លឹប​បាល់​ទាត់ Newcastle United ដែល​មាន​ប្រហែល​ជា​បាន​ចាញ់​ការ​ផ្ទាល់​ប្រាក់​ប្រមាណ​ជា ២១ លាន​ដុល្លារ​នៅ​ក្នុង​កន្លែង​កម្សាន្ត​មួយ​ ហើយ​ឥឡូវ​លោក​កំពុង​រង​ការ​ប្តឹង​ដើម្បី​សង​នូវ​ប្រាក់​ទាំង​នោះ។
Share on Google Plus

About sabaynews

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment