AirMule និងក្លាយជាយន្តហោះគ្មានមនុស្សបើកសម្រាប់ដឹកទំនិញ និង ប្រតិបត្តិការក្នុងសមរភូមិនៅពេលខាងមុខ
យន្តហោះ AirMule បានឌីហ្សាញឡើង ដែលអាចផ្ទុកទម្ងន់បាន ៤៥០ គីឡូក្រាម ដែលអាចហោះហើរក្នុងរយៈចម្ងាយ ៤៩ គីឡូម៉ែត្រ ដែលមានសមត្ថភាព ដឹកសម្ភារៈផ្គត់ផ្គង់ដល់កងយោធា ដឹកទាហានរបួស និង ដឹកទំនិញសម្រាប់ក្រុមហ៊ុនឯកជនផងដែរ។ គំរូយន្តហោះ AirMule បានចំណាយពេលអស់ ២ ឆ្នាំដើម្បីផលិតឡើង ដោយអ្នកផលិតរំពឹងថាវាអាចនឹងទៅជំនួសឧទ្ធម្ភាគចក្រចាស់ ក្នុងរង្វង់ពេលប៉ុន្មានឆ្នាំខាងមុខទៀត។
ក្រុមហ៊ុន Tactical Robotics Ltd ដែលទទួលខុសត្រូវលើការផលិតយន្តហោះ AirMule បានថ្លែងថាខ្លួនបានធ្វើការសាកល្បងហោះហើរច្រើនជាង ២០០ លើកហើយ ដោយពេលនេះក្រុមហ៊ុនមានទំនុកចិត្តខ្ពស់ថាយន្តហោះនេះអាចប្រតិបត្តិការក្នុងសមរភូមិ និង ធ្វើជាយន្តហោះដឹកទំនិញសម្រាប់ក្រុមហ៊ុន ឯកជននាពេលខាងមុខ។ យន្តហោះ AirMule មានទម្ងន់មួយតោន អាចបើកក្នុងល្បឿន ១៨៥ គីឡូម៉ែត្រ ក្នុងមួយម៉ោង និងហោះនៅក្នុងកម្រិតកម្ពស់ ជាង ៥ គីឡូម៉ែត្រពីផ្ទៃដី។

0 comments:
Post a Comment