៣ ចំណុចដែលគួរពិចារណាមុនពេលអ្នកសម្រេចចិត្តបោះបង់ចោលគោលដៅជីវិតរបស់ខ្លួន
១) ត្រូវគិតថា រាល់អ្វីដែលអ្នកត្រូវធ្វើ គ្រាន់តែជាសំណើ មិនមែនការបញ្ជា
អ្នកត្រូវពិចារណាថា គំនិតដែលអ្នកមានគ្រាន់តែជាសំណើមួយរបស់ខ្លួនឯងប៉ុណ្ណោះ មិនមែនជាការបញ្ជាឡើយ ព្រោះអារម្មណ៍និងចិត្តរបស់ អាចលើកសំណើឲ្យអ្នកគ្រប់ពេល ដូចជាពេលដែលអ្នកគិតថាហត់នឿយ មានអារម្មណ៍ថាចង់បោះបង់ ឬ មានអារម្មណ៍ថាមានភាពងាយស្រួល។ ចិត្តរបស់អ្នកនឹងប្រាប់អ្នកថា អ្នកនឹងមានអារម្មណ៍ល្អ នៅពេលដែលអ្នកអាចសម្រេចការងារណាមួយនោះ។ ដូច្នេះត្រូវចងចាំថា រាល់អ្វីដែលជាការយល់ឃើញមិនមែនជាការបញ្ជាឡើយ វាជាជម្រើសដែលផ្តល់ឲ្យអ្នក ហើយអ្នកខ្លួនឯងមានសិទ្ធិអំណាច ដើម្បីជ្រើសយកជម្រើសមួយដែលខ្លួនស្រលាញ់។
២) ភាពលំបាក គ្រាន់តែរឿងបណ្ដោះអាសន្នក្នុងជីវិត
ទោះបីជាអ្នកស្ថិតនៅក្នុងកាលៈទេសៈលំបាកបែកណាក៏ដោយ អ្នកត្រូវតែបន្តទស្សនៈវិស័យរបស់អ្នកជានិច្ច ត្រូវគិតថាជីវិតរស់នៅក្នុងសតវត្សទី ២១ នេះមានភាពងាយស្រួលច្រើនណាស់បើធៀបកាលពី ៣០០ ឆ្នាំ មុន ដូច្នេះភាពលំបាកទាំងឡាយ គ្រាន់តែជា រឿងកើតឡើងបណ្ដោះអាសន្នមួយប៉ុណ្ណោះ ហេតុដូចនេះអ្នកគួរដើរចូលទៅកាន់ភាពលំបាកទាំងនោះ ហើយបញ្ចេញភាពខ្លាំងរបស់ខ្លួនដើម្បីទម្លាយនូវឧបសគ្គទាំងនោះ។
៣) នេះគឺជាជីវិតរបស់មនុស្ស
ត្រូវដឹងថាជីវិតមនុស្ស គឺ សាមញ្ញបំផុត តែវាមិនងាយស្រួលនោះទេសម្រាប់ការរស់នៅប្រចាំថ្ងៃ ដូច្នេះអ្នកត្រូវគិតថាក្នុងមួយឆាកជីវិតរបស់មនុស្សគ្រប់រូបគឺពោរពេញដោយ បញ្ហា រាប់លានជំពូកដែលកើតមានឡើងក្នុងទម្លាប់រស់នៅប្រចាំថ្ងៃរបស់មនុស្សគ្រប់ ដែលគ្មាននរណាម្នាក់អាចគេចរួចឡើយ ដូច្នេះអ្នកមិនមែនជាមនុស្សតែម្នាក់ឡើយដែលមានបញ្ហា។ ចំណុចសំខាន់ត្រង់ថាប្រសិនបើអ្នកមិនទទួលស្គាល់ការពិតរបស់ខ្លួនទេនោះ ជីវិតរបស់អ្នក នឹងមានបញ្ហាមិនចេះចប់។
0 comments:
Post a Comment