រឿងនិទានខ្មោច៖ ផ្ទះខ្មោច

Advertisements
សុជាតិគឺជាគ្រូបង្រៀននៅសាលារៀនមួយកន្លែង នៅថ្ងៃដែរសិស្សឈប់សំរាកអស់ សុជាតិបានបបួលគ្រូៗទាំងអស់ដែរធ្វើការជាមួយគ្នានោះទៅដើរកំសាន្តនៅឯភ្នំឧត្តុង្គពួកគេទៅគ្នា៤នាក់គឺប្រុស២ស្រី២។ក្រោយពេលឡើងភ្នំនិងថតរូបញាំអាហារអីហើយអស់សុជាតិនិងគ្រូទាំង៣នាក់ទៀតក៏បាននាំគ្នាត្រលប់ទៅផ្ទះវិញពេលនោះម៉ោងប្រហែលជា០៥:៣០មេឃក៏រៀងងងឹតបន្តិចម្តងៗសុជាតិកំពុងតែបើកឡានសុខៗស្រាប់តែឡានខូចតាមផ្លូវពេលនោះរៀងយប់ជ្រៅបន្តិចទៅហើយខ្យល់ក៏ត្រជាក់ដែរពួកគេមិនដឹងជាធ្វើយ៉ាងមិចនោះទេក្នុងចិត្តគិតថាសំខាន់អោយតែរកបានផ្ទះស្នាក់នៅមួយយប់សិនទៅចាំគិតទៀតពេលនោះអ្នកគ្រូធីតាបានក្រលេកភ្នែកមកឃើញផ្ទះមួយនៅមិនឆ្ងាយពីទីនោះប៉ុន្មានទេអ្នកគ្រូធីតាក៏បានហៅសុជាតិនិងគ្រូផ្សេងៗទៀត"នែ៎!!!អ្នកទាំងអស់គ្នានោះនៅខាងនោះមានផ្ទះមួយយើងគិតទៅរកសុំកន្លែងគេសំរាកសិនទៅចាំស្អែកចាំគិតទៀតព្រោះមេឃកាន់តែយប់ជ្រៅទៅៗហើយខ្យល់ក៏ត្រជាក់ខ្លាំងទៀតតោះពួកយើងនាំគ្នាទៅ!!!"សុជាតិនិងគ្រូទាំងអស់ទៀតក៏បាននាំគ្នាដើរទៅផ្ទះនោះពេលដើរទៅដល់ហើយឃើញផ្ទះនោះដូចជាចម្លែកយ៉ាងមិចមិនដឹងទេសុជាតិបានស្រែកហៅម្ចាស់ផ្ទះជាច្រើនដងតែគ្មាននរណាឆ្លើយតបពេលនោះទ្វាផ្ទះក៏បានបើកសុជាតិនិងគ្រូទាំងអស់បាននាំគ្នាដើរចូលទៅមើលឃើញក្នុងផ្ទះមានសឹតតែសំបុកពេងពាងពួកគេមិនខ្វល់ច្រើនទេក៏រកកន្លែងដេករៀងខ្លួនពេលនោះអ្នកគ្រូធីតាកំពុងតែដេកៗស្រាប់តែសុបិន្តឃើញមនុស្សមួយគ្រួសារអង្គុយនៅជុំវិញខ្លួននាងហើយពួកគេភ្នែកសឹតតែឈាមសម្លឹងមើលមកនឹងពេលនោះសម្លេងអំពូលភ្លើងក៏បានធ្លាក់បែកធ្វើអោយអ្នកគ្រូធីតាក៏បានភ្ញាក់ហើយបែកញើសពេញទាំងខ្លួនដោយសារតែភ័យនិងការសុបិន្តផងនិងសម្លេងធ្លាក់បែកអំពូលភ្លើងផង។សុជាតិគេកំពុងតែនៅអង្គុយលេងFacebookបណ្តើរស្តាប់ចំរៀងបណ្តើរសុជាតិបានក្រលេកភ្នែកមើលទៅក្រៅបង្អួចគេបានឃើញក្មេងៗរត់លេងនៅសួនច្បារខាងក្រោយផ្ទះនិងមានមនុស្សពីបីអ្នកកំពុងអង្គុយញាំអីគេឆ្ងល់ខ្លាំងណាស់ពេលគេចូលមកគេអត់មានឃើញនរណាម្នាក់នៅក្នុងផ្ទះនោះទេតែហេតុអ្វីបានជាមានមនុស្សនៅអង្គុយលេងនៅឯសួនច្បារដូច្នេះសុជាតិក៏ដើេទៅមើលហើយពេលគេដើរទៅដល់គឺគ្មានឃើញអ្វីទេគេគិតថា"ចុម!មិញខ្ញុំឃើញមានអ្នកអង្គុយនៅទីនេះតើមិចបាត់ទៅណាលឿនម្ល៉េះ!!!ឬក៏ខ្ញុំមើលច្រឡំ"សុជាតិក៏ឡើងទៅគេងវិញពេលនោះសុជាតិបានលឺសម្លេងសើចលាយជាមួយសម្លេងយំព្រមទាំងមានសម្លេងឆ្កែលូថែមទៀតផងពេលនោះគេរៀងព្រឺសម្បុរខ្ញាក់ហើយក៏ប្រញាប់ដេកព្រោះស្អែកនិងអាងក្រោកពីព្រឹកហើយយកឡានទៅធ្វើពេលសុជាតិកំពុងតែដេកៗក៏លឺសម្លេងស្រែកចេញមកពីក្នុងបន្ទប់របស់រ័ត្ននិងតារាដែរជាគ្រូបង្រៀនដែរនោះ"ជួយផង!!!"សុជាតិក៏រត់ទៅមើលឃើញរ័ត្ននិងរាតាស្លាប់បាត់ទៅហើយពួកគេស្លាប់ដោយដាច់ដៃដាច់ជើងនិងដេកស្លាប់នៅក្នុងថ្លោកឈាមពេលនោះសុជាតិភ័យឡើងទន់ដៃទន់ជើងមិននឹកស្មានថាមិត្តរបស់ខ្លួនឯងស្លាប់បែបនេះសោះពេលនោះសុជាតិក៏បានរត់ទៅមើលធីតាទៀតព្រោះខ្លាចនាងមានរឿងអីកើតឡើងតែសំណងល្អធីតាមិនកើតអីធីតាបានឃើញសាកសពរបស់រ័ត្ននិងតារាហើយនាងស្រែកយំយ៉ាងខ្លាំងទាំងការភ័យខ្លាចផងនិងអាណិតអាសូរមិត្តរបស់នាងផងពេលនោះសុជាតិនិងធីតាបានលឺសម្លេងនរណាម្នាក់ដើរអូសពូថៅពួកគេភ័យខ្លាំងណាក៏អោបគ្នាភ្លើងដែរកំពុងភ្លឺស្រាប់តែបិទបើកៗហើយក៏ដាច់បាត់ទៅពួកគេឃើញស្រមោលខ្មៅមួយដើរសំដៅមករកពួកគេហើយនិយាយទាំងសំដីមួយៗថា"នរណាអោយពួកឯងចូលមកក្នុងផ្ទះយើង!ថ្ងៃនេះពួកឯងត្រូស្លាប់!!!"សុជាតិនិងធីតាស្តាប់លឺហើយរឹតតែភ័យខ្លាំងទៀតខ្មោចនោះបានចាប់អូសដៃធីតាទៅបាត់ដោតសុជាតិភ័យពេកមិនហ៊ានជួយធីតាទេគេបានលឺសម្លេងធីតាស្រែកខ្លាំងៗតែគេមិនខ្វល់ទេគិតតែពីជួយខ្លួនឯងអោយបានសិនទៅរហូតដល់ស្អែកព្រឹកឡើងសុជាតិបានរត់ទៅរកធីតាហើយពេលនោះធីតាគឺបានក្លាយទៅជាមនុស្សឆ្កួតបាត់ទៅហើយដផយសារតែខ្មោចនោះលងនាងសុជាតិគេបាននាំធីតារត់ចេញពីផ្ទះនោះហើយរត់ទៅរកគេអោយជួយសុជាតិបានឃើញលោកតាចាស់ម្នាក់ហើយគេបាននាំលោកតានោះមកផ្ទះនោះលោកតាចាស់នោះបានរៀបរាប់រឿងរា៉វទាំងអស់អោយសុជាតិស្តាប់"កាលពីមុនផ្ទះនេះគឺមានគ្រួសារអ្នកមានមួយនៅគ្រួសារនោះស្រលាញ់ផ្ទះនេះខ្លាំងណាស់ព្រោះតាំងពីចូលមកនៅផ្ទះនេះមកគ្រួសារនោះគឺកាន់តែមានទៅៗថ្ងៃមួយគ្រួសារនោះបានធ្វើដំណើរកំសាន្តទៅឡើងភ្នំលេងហើយដោយសារតែខ្យល់ព្យុះបានបក់គ្រួសារនោះទាំងឡានធ្លាក់ពីលើភ្នំប៉ូលិសបានអោយគេចុះទៅរកដែរតែរកសាកសពមិនឃើញគឺឃើញតែឡានប៉ុណ្ណោះក្រោយមកផ្ទះនេះត្រូវបានទុកចោលគឺអោយតែពេលយប់ៗគឺខ្មោចមួយគ្រួសារនោះយំផងសើចផងហើយធ្វើអោយគេម្នាក់ៗមិនហ៊ានដើរកាត់ទីនោះទេ"ក្រោយពេលលោកតានោះនិយាយចប់សុជាតិបាននាំយកសាកសពរបស់រ័ត្ននិងតារាទៅអោយក្រុមគ្រួសារធ្វើបុណ្យគួរអោយអាណិតជាងគេនោះគឺធីតាគេបានឆ្កួតដោយសារតែទទួលការភ័យខ្លាចពេកសុជាតិបានបន្ទោសខ្លួនឯងខ្លាំងណាស់ដែរបានបបួលពួកគេទៅរកការស្លាប់បែបនេះសុជាតិក៏បានសម្រេចចិត្តបួសដើម្បីលប់លាងទោសកំហុសដែរគេនាំទុកអោយមិត្តរបស់គេស្លាប់។ចាប់ពីពេលនោះមកផ្ទះនោះក៏ល្បីថាផ្ទះខ្មោចនៅគ្មាននរណាហ៊ានចូលទៅក្បែលផ្ទះនោះទៀតទេ។
Share on Google Plus

About sabaynews

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment