មនុស្សថើបគ្នា ដើម្បីអ្វី!
នៅតាមតំបន់នានានៃតំបន់ ប៉ាស៊ីហ្វ្រិក ភាគខាងត្បូង និងអាហ្វ្រិក មនុស្សទើបតែបានដឹង អំពីការថើបគ្នា នៅទស្សវត្សរ៍ឆ្នាំ ១៧០០ កន្លងទៅ។ យើងមិនដឹងទេថា តើនរណាជាមនុស្សមុនដំបូង ដែលបានចាប់ផ្តើមថើបគ្នា ប៉ុន្តែការលើកឡើងដំបូងគេ អំពីការថើបគ្នា គឺមានប្រភពមកពីប្រទេសឥណ្ឌា នៅក្នុងអំឡុងឆ្នាំ ១៥០០ មុនគ្រឹស្តសករាជ។ ទន្ទឹមនឹងនោះ ជនជាតិក្រិក និងរូម៉ាំង ក៏ត្រូវបានគេដឹងថា បានថើបគ្នា ផងដែរ។
គេសង្កេតឃើញថា ស្វាឪប្រភេទ ជីម និងស្វាឪប្រភេទ ហ្គឺរីឡឺ ថើបគ្នា ជាសញ្ញាបង្ហាញពីសេចក្តីស្នេហា ឬជាផ្នែកមួយនៃការរួមសង្វាសគ្នា។ ប៉ុន្តែសត្វលោកភាគច្រើន មានវិធីផ្សេងៗពីគ្នា ក្នុងការបង្ហាញសេចក្តីស្រឡាញ់។
យោងតាមការវិភាគ បានបញ្ជាក់ថា មនុស្ស ប្រហែលជាចាប់ផ្តើមថើបគ្នា តាមរយៈការហិត ឬត្រដុសច្រមុះ ហើយបន្ទាប់មក បានរំកិលដល់មាត់ ដែលជាកន្លែងរំញោចអារម្មណ៍ផ្លូវភេទ កាន់តែពុះកញ្ជ្រោល៕
0 comments:
Post a Comment