តើ​អ្វី​ទៅ​ជា​ថាមពល​កម្ដៅ​ផែនដី​ដែល​កើត​ចេញ​ពី​ជម្រៅ​​ផ្ទៃ​ផែនដី​ដ៏​សែន​ជ្រៅ​នោះ?

Advertisements
នៅ​ថ្ងៃ​នេះ​គេហទំព័រ​ TheBnews សូម​លើក​យក​ពី​ប្រភព​ធនធាន​ធម្មជាតិ​កកើត​ឡើង​វិញ​មួយ​មក​បរិយាយ គឺ​ប្រភព​កម្ដៅ​ដែល​បំភាយ​ចេញ​ពី​ក្នុង​ផែនដី។ កម្ដៅ​ដែល​ចេញ​ពី​ស្នូល​ផែន​ដី​ ត្រូវ​បាន​គេ​យក​មក​បន្លែង​ធ្វើ​ជា​ថាមពល​អគ្គិសនី​ប្រើប្រាស់​ ក្នុង​មធ្យោបាយ​ជា​ច្រើន។ ថាមពល​កម្ដៅ​នេះ​ត្រូវ​បាន​គេ​ស្គាល់​ច្បាស់​ថា​ ជា​ប្រភព​កម្ដៅ​ដោយ​ផែន​ដី (Geothermal Energy) ដែល​មាន​ស្ទើរ​គ្រប់​ទី​កន្លែង​ទាំង​អស់ ហើយ​វា​ក៏​ជា​ប្រភព​ធនធាន​ដដែល​កកើត​ឡើង​វិញ​ផង​ដែរ។ តើ​អ្វី​ទៅ​ជា​ថាមពល​កម្ដៅ​ផែនដី​ដែល​កើត​ចេញ​ពី​ជម្រៅ​ផែន​ផ្ទៃ​ផែនដី​នោះ? កម្ដៅ​ដែល​ផែន​ដី​បង្កើត គឺ​បង្កើត​ចេញ​ពី​ចំណុច​ស្នូល​នៃ​ផ្ទៃ​ផែន​ដី។ នៅ​ក្នុង​ជម្រៅ​ដី​ ៦៤៣៧ គីឡូម៉ែត្រ​ មាន​កម្រិត​សីតុណ្ហភាព​ដូច​ទៅ​នឹង​ផ្ទៃ​ព្រះ​អាទិត្យ​ដែរ គឺ​មាន​កម្ដៅ​រហូត​ដល់​ទៅ ៥ ៥០០ អង្សា។ ក្រុម​អ្នក​វិទ្យាសាស្ត្រ បាន​ប៉ាន​ស្មាន​ថា​មាន​កម្លាំង​ថាមពល​ប្រមាណ​ជា ៤២ លាន​មេហ្គាវ៉ាត់ (Megawatts) ដែល​បង្កើត​ចេញ​ពី​ចំណុច​ស្នូល​នៃ​ផែន​ដី។ បន្ថែម​ពី​លើ​នេះ​កម្ដៅ​ថាមពល​ផែន​ដី​ជា​ប្រភព​ធនធាន​ដែល​កើត​ឡើង​វិញ ដែល​វា​បាន​ផ្ដល់​គុណ​សម្បត្តិ​យ៉ាង​ធំ​សម្រាប់​ឲ្យ​មនុស្ស​យក​មក​ប្រើប្រាស់​ដោយ​មិន​ចេះ​រីង​ស្ងួត។ មួយ​វិញ​ទៀត​ នៅ​ជុំវិញ​ស្នូល​ផែន​ដី​នេះ​ផង​ដែរ​មាន​នូវ​ស្រទាប់​ដី​ក្ដៅ​ និង ពពួក​ថ្ម​ភ្នំ​ភ្លើង ដែល​គេ​ហៅ​ថា កម្អែល​ភ្នំ​ភ្លើង ហើយ​ភាគ​ច្រើន​នៅ​ក្នុង​ស្រទាប់​មួយ​នេះ​គឺ​ប្រមូល​ផ្ដុំ​ដោយ​ សារធាតុ​វិទ្យុសកម្ម​ធម្មជាតិ ដូច​ជា​សារធាតុ អ៊ុយរ៉ាញូម (Uranium) និង​ ប៉ូតាស្សូម (Potassium)។ រី​ឯ​កម្ដៅ​ផ្ទៃ​ផែន​ដី​ក្នុង​ជម្រៅ ១០ ០០០ ម៉ែត្រ​ពី​ផ្ទៃ​ផែន​ដី​វិញ​ ប្រមូល​ផ្ដុំ​ដោយ​ប្រភព​ថាមពល ៥០ ០០០ ដង​ច្រើន​ជាង​ប្រេង​និង​ឧស្ម័ន​ធម្មជាតិ​នៅ​លើ​ផែន​ដី​ទៅ​ទៀត។ នៅ​លើក​ក្រោយ​ទៀត គេហទំព័រ​ TheBnews នឹង​លើក​យក​ពី​ដំណើរ​ការ​នៃ​ការ​ទាញ​យក​ថាមពល​កម្ដៅ​ពី​ជម្រៅ​ផែនដី​មក​ប្រើប្រាស់​វិញ​ម្ដង។
Share on Google Plus

About sabaynews

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment