រឿងពិតមួយមិនគួរឲ្យជឿកើតមានលើផ្លូវជាតិលេខ ៤
រឿងពិតមួយដែលខ្ញុំធ្លាប់ជួបផ្ទាល់កាលពីក្មេងៗ ។ ក្រុមតៃកុងឡានធំៗ ដូចជា កុងទីនឺ, ឡានដឹកប្រេង ឡានទឹកខ្សាច់ មួយចំនួនគឺបើកមិនសូវគោរពច្បាប់ចរាចរណ៍ និង បង្កការលំបាកដល់អ្នកបើកបរដទៃក៏ពិតមែន។ប៉ុន្តែក៏នៅមានតៃកុងឡាន មួយចំនួនធំទៀត មានទឹកចិត្តល្អគួរសរសើរដែរ ពិសេសគឺនៅតាមផ្លូវជាតិលេខ៤ ជារៀងរាល់ថ្ងៃមានក្មេងៗសិស្សសាលា ដែលត្រូវទៅរៀន ឬ មកផ្ទះជាប់បណ្ដោយផ្លូវជាតិ តែងហៅបក់ដៃហៅពួកឡានប្រភេទធំៗទាំងនោះអោយឈប់ ដើម្បីសុំជិះជាមួយជាញឹកញាប់ណាស់ រៀងរាល់ថ្ងៃគឺបាន ក្រុមពួកតៃកុងឡានទាំងនោះ ឈប់ហើយអោយក្មេងឡើងជិះឡានជាមួយពួកគាត់ដោយឥតគិតថ្លៃ កាលពីខ្ញុំនៅក្មេងៗខ្ញុំធ្លាប់សុំឡានពួកគាត់ជិះតែញយ ពិសេសគឺនៅម្ដុំ ការដូងប្រេង ទៅផ្លូវបំបែកស្រែអំបិល។យើងក៏ត្រូវសរសើរទង្វើល្អមួយផ្នែករបស់ពួកគាត់ដែរ, ដោយឡែកវិញ សួរថាអ្នកជិះឡានទំនើបៗមួយចំនួន ឆ្លងកាត់ផ្លូវជាតិធំៗម្ដងៗ ដែលឈប់អោយក្មេងៗ សុំទៅដោយសារជាមួយដែរទេ?
0 comments:
Post a Comment