របស់​ទាំង ៦ យ៉ាង​ដែល​អ្នក​គួរ​នាំ​ជាប់​ខ្លួន ពេល​ទៅ​ធ្វើ​សម្ភាសន៍​ការងារ

Advertisements
១) ក្រដាស​ផែន​ទី​ផ្លូវ​ទៅ​កាន់​ក្រុមហ៊ុន សូម​អ្នក​កុំ​ទុក​ចិត្ត ការ​ប្រើប្រាស់ ផែនទី ដែល​នៅ​លើ​ទូរស័ព្ទ​ស្មាតហ្វូន​ខ្លាំង​ពេក ព្រោះ​ពេល​ខ្លះ​វា​មិន​អាច​ដំណើរ​ការ បាន​ល្អ​រហូត​នោះ​ឡើយ។ ដូច្នេះ​ជម្រើស​ដ៏​ល្អ​ អ្នក​គួរ​តែ​ប្រើ​ផែន​ទី ប្រចាំ​តំបន់ ឬ ព្រីន​ចេញ​នូវ​ផែន​ទី​ផ្លូវ​របស់​ក្រុមហ៊ុន​ដែល​អ្នក​ត្រូវ​ធ្វើ​ដំណើរ​ទៅ​កាន់។ ២) ត្រូវ​យក​ក្រដាស​ឯកសារ និង ប្រវត្តិរូប​សង្ខេប​របស់​អ្នក​មក​ជា​មួយ ទោះ​បី​ជា​ពេល​បច្ចុប្បន្ន ការ​ដាក់​ពាក្យ​សុំ​ចូល​បម្រើ​ការ​ងារ​មាន​ភាព​ងាយ​ស្រួល​ច្រើន ដែល​បេក្ខជន​អាច​ផ្ញើ​ប្រវត្តិ​រូប​សង្ខេប​ តាម​សារ​អេឡិចត្រូនិក Email ក៏​ដោយ អ្នក​ត្រូវ​ចាំ​ថា​ពេល​គេ​ណាត់​ជួប​អ្នក​ទៅ​សម្ភាសន៍​អ្នក​ត្រូវ​ព្រីន ច្បាប់​ដើម​របស់​អ្នក​ ឲ្យ​បាន​ពីរ ទៅ បី ព្រោះ​ពេល​ខ្លះ​អ្នក​សម្ភាសន៍​អ្នក​អាច​នឹង​សួរ​ រក​។ ៣) ត្រូវ​មាន ប៊ិច ឬ ខ្មៅដៃ និង សៀវភៅ​កត់​ត្រា អ្នក​ដែល​មាន​វិជ្ជា​ជីវៈ ច្បាស់​លាស់ គេ​មិន​ដែល​ភ្លេច ប៊ិច ខ្មៅដៃ និង សៀវភៅ​សម្រាប់​កត់​ត្រា​រឿង​សំខាន់ៗ​នោះ​ឡើយ។ ការ​កត់​ត្រា អាច​ជួយ​ឲ្យ​អ្នក​មាន​ភាព​ចងចាំ និង ដោះ​ស្រាយ​សំនួរ​បាន​យ៉ាង​ល្អ​ នៅ​ពេល​ដែល​អ្នក​ចេះ​ធ្វើ​ការ​កត់​ត្រា។ ៤) ត្រៀម​សំនួរ​ដើម្បី​សួរ​ក្រុមហ៊ុន​ ជា​ធម្មតា​នៅ​ចុង​បញ្ចប់​នៃ​កិច្ច​សម្ភាសន៍ ក្រុមហ៊ុន តែង​ផ្តល់​ឱកាស​ឲ្យ​អ្នក សួរ​សំនួរ​ត្រលប់​ទៅ​កាន់​ពួក​គេ​វិញ។ នៅ​ត្រង់​ចំណុច​នេះ​ អ្នក​មិន​គួរ​ឆ្លើយ​ថា​អ្នក​គ្មាន​សំណួរ​នោះ​ឡើយ យ៉ាង​ហោច​ណាស់​អ្នក​គួរ​ត្រៀម​សំនួរ ៣ ទៅ ៤ សំនួរ​ដើម្បី​សួរ​ពួក​គេ​វិញ​ ជា​ពិសេស​សំនួរ​ដែល​ទាក់​ទង​នឹង​មុខ​តំណែង​របស់​អ្នក​ទៅ​ថ្ងៃ​មុខ ដើម្បី​បង្ហាញ​ថា​អ្នក​ចាប់​អារម្មណ៍​ជា​មួយ​មុខ​តំណែង​មួយ​នេះ។ ៥) ត្រូវ​ស្លៀកពាក់​ឲ្យ​បាន​សម​រម​ពេល​ទៅ​សម្ភាសន៍ នៅ​ពេល​ដែល​ទៅ​សម្ភាសន៍​ការងារ អ្នក​គួរ​តែ​បង្ហាញ​ពី​គំរូ​ខ្លួន​ឯង​ថា​អ្នក​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ ដើម្បី​ចូល​បម្រើ​ការងារ គឺ​បង្ហាញ​តាម​រយៈ​ការ​ស្លៀកពាក់ និង សម្ភារៈ​ដែល​អ្នក​នាំ​យក​ទៅ​ជា​មួយ​ដូច​ជា​កាបូប​សម្រាប់​ដាក់​សម្ភារៈ​ធ្វើ​ការ​ជា​ដើម។ ៦) ត្រូវ​មាន​អារម្មណ៍​វិជ្ជមាន ផ្នែក​មួយ​ដ៏​សំខាន់ នៃ​ការ​សម្ភាសន៍ គឺ ភាព​មាន​ទំនុក​ចិត្ត និង ជឿជាក់​លើ​ខ្លួន​ឯង អារម្មណ៍​វិជ្ជមាន គឺ​ជា​កត្តា​ដែល​ដើរ​តួនាទី​យ៉ាង​សំខាន់​ពេល​បំពេញ​កិច្ច​ការងារ។
Share on Google Plus

About sabaynews

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment