ស្វែងយល់​ការពិត​ចម្លែកៗ ១០ យ៉ាង​អំពី​គីមីវិទ្យា

Advertisements
គីមីវិទ្យា​ជាវិទ្យាសាស្រ្ត​មួយដ៏​គូរឲ្យចាប់​អារម្មណ៍​ដែលពោរពេញ​ទៅដោយ​ភាព​មិន​ប្រក្រតីជា​ច្រើន ។ ខាងក្រោមនេះ​ជាការពិត និង ការទាក់ទាញ​ចិត្តដ៏​ចម្លែក​​មួយ​ចំនួន​អំពី​គីមីវិទ្យា ៖ ១ សារធាតុគីមី​តែ​ពីរ​ប៉ុណ្ណោះដែល​មានលក្ខណៈរាវ​នៅសីតុណ្ហភាព​បន្ទប់ (២៥ អង្សាសេ) គឺ ប្រូម និង បារ៉ត ។ ២ ខុសពី​វត្ថុធាតុ​ផ្សេងៗ ទឹក​រីក​មាឌ​នៅពេល​វា​កក ។ ដុំ​ទឹក​កកត្រូវការ​មាឌប្រមាណ​ ៩% បន្ថែម​លើមាឌ​ដែលប្រើសម្រាប់​ផ្ទុកទឹក ។ ៣ បើ​អ្នក​ចាក់​អំបិលមួយ​ស្លាបព្រាបាយ​​ទៅក្នុងកែវ​ដែលមាន​ទឹក​ពេញ កំរិត​ទឹក​នៅក្នុង​កែវមិន​កើនឡើង​ទេ ប៉ុន្តែ​បែរ​ទៅជា​ស្រកទៅវិញ ។ ៤ ជាមធ្យម​នៅក្នុង​រាងកាយ​មនុស្សពេញវ័ញ​ម្នាក់មាន​ផ្ទុក​សារធាតុ​អំបិល​ (NaCl) ប្រមាណ ២៥០ ក្រាម ។ ៥ សារធាតុមួយ​អាច​មាន​ទម្រង់​ជាច្រើន​និង ខុសគ្នាស្រលះ ។ ឧទាហរណ៍ ពេជ្រ និង ក្រាហ្វីត (បណ្តូលខ្មៅដៃ) ផ្សំពី​ធាតុ​កាបូន​សុទ្ធ​ដូចគ្នា ។ ៦ ឈ្មោះតាម​លក្ខណៈ​គីមីរបស់​ទឹក (H2O) គេហៅថា ឌីអ៊ីដ្រូសែន ម៉ូណូអុកស៊ីត ។ ៧ តួអក្សរ​ឡាតាំងតែមួយ​គត់​ដែលមិនមាន​នៅក្នុង​តារាង​គីមីគឺ​តួអក្សរ “J” ។ ៨ រន្ទះ​បាញ់​បង្កើត​បាន​អូហ្សូន (O3) ដែលវា​បានចូល​រួម​ចំនែក​ដល់ការ​ពង្រឹង​ស្រទាប់​អូហ្សូន ។ ៩ មាស និង ទង់ដែងជា​លោហៈ​តែ​ពីរ​ប៉ុណ្ណោះ​ដែលមិនមែន​ជាលោហៈ​ដែលមានពណ៌​ប្រាក់ ។ ១០ ទោះបី​អុកស៊ីសែន​គ្មានពណ៌​នៅពេល​វា​ជា​ឧស្ម័នក៏ដោយ ប៉ុន្តែ​នៅក្នុង​សភាព​រាវ និង រឹង​ អុកស៊ីសែន​មានពណ៌ខៀវ​ខ្ចី ។ ប្រភព៖ គំនិត
Share on Google Plus

About sabaynews

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment