អ្នកនឹង​ទទួល​បាន​មេរៀនទាំង៦យ៉ាងនេះ ប្រសិនបើ​អ្នក​ផ្អាក​លេង​Facebook រយៈពេល​១​ឆ្នាំ​

Advertisements
​អ្នក​ដែល​និយម​ប្រើប្រាស់​បណ្តាញ​សង្គម Facebook ជាប្រចាំ​គេ​តែង​តែបើ​មើល New Feed ឬ Notification របស់គេ​ដើម្បី​ទទួលបាន​នូវ​ព័ត៌មាន​ថ្មីៗ ឬ​សារ​ដែល​ទាក់ទង​នឹង​រូបគេ​។ ហើយ​ការបើក ឬ​ប្រើប្រាស់​បណ្តាញ​សង្គម​នេះ​គឺ​មិន​រើស​ពេលវេលា​នោះឡើយ មិន​ថា​មុនពេល​ចូល​គេង ក្រោក​ពី​គេង អង្គុយ​រងចាំ ឬ​ពេល​ទទួលទាន​អាហារ​។ ​ហើយ​ក្រោម​នេះ​ជា​លទ្ធផល​នៃ​ការសិក្សា​ទៅ​មនុស្ស​ដែល​បាន​ឈប់​លេង​Facebook រយៈពេល​មួយឆ្នាំ​គឺ​ចាប់តាំងពី​ខែមករា ឆ្នាំ​២០១៥ ។ ហើយ​អ្វីដែល​ទទួលបាន​គឺ​បានធ្វើ​ឲ្យ​ពួកគេ​ក្លាយខ្លួនជា​មនុស្ស​ថ្មី​មួយ​ដែលមាន​អារម្មណ៍​ថា​ខុសប្លែក​ពី​ពេលដែល​ញៀន​នឹង Facebook ។ ហើយ​ខាងក្រោម​នេះ​ជា​មេរៀន​ល្អៗ​ដែល​ផ្តល់​ឲ្យ​គេ​៖ ១- មាន​ពេលវេលា​ទំនេរ​សម្រាប់​ចាប់យក​ចំណេះដឹង​ជាក់លាក់​ ​បន្ទាប់ពី​អ្នក​បាន​ផ្អាក​ពី​លេង​Facebook អ្នក​នឹងមាន​ពេលវេលា​ស្វែងរក​ព័ត៌មាន ព្រឹត្តិការណ៍ ឬ​ចំណេះ​ដឹងបាន​ច្បា​ល់លា​ស់​ឲ្យ​ត្រូវ​នឹង​ការសិក្សា ឬ អាជីវកម្ម​របស់លោក​អ្នក ដែល​អាច​តាមរយៈ ការអាន​សៀវភៅ​, គេហទំព័រ​(Website), កាសែត​, ទស្សនា​វ​ដ្តី ឬ​វិទ្យុ​។ ដែល​ខុសពី​ពេលដែល​អ្នកមើល​Status ឬ​ការ​Share ដែលមាន​និយាយ​ផ្ទុយគ្នា​, ជំលោះ​, នយោបាយ​, ភាពឈឺចាប់​, វីដេអូ​បែប​ពញ្ញាក់​អារម្មណ៍ ហឹ​ង្សា កំប្លែង ឬ​សកម្មភាព​មិនគួរ​គប្បី​។​ ២- កាត់បន្ថយ​ការរំខាន និង​មាន​ពេលវេលា​ច្រើន​ក្នុងការ​ទទួលយក​អ្វី​ដែលមាន​ជុំវិញខ្លួន​ ​កំឡុង​ពេលដែល​អ្នក​នៅ​ក្នុង​ភោជនីយដ្ឋាន ឬ ដំណើរ​កម្សាន្ត ស្រាប់តែ​មិត្ត​ភ​កិ្ត​របស់​អ្នក​បានចេញ​ទៅមុន បន្សល់ទុក​ឲ្យ​អ្នក​នៅ​ម្នាក់ឯង អ្នក​គួរតែ​យក​ទូរស័ព្ទ​ទុក​ក្នុង​កាបូប ឬ​ហោប៉ៅ ហើយ​ចាប់ផ្តើម​ចាប់អារម្មណ៍​ទៅលើ ទិដ្ឋភាព​នៅ​ជុំវិញខ្លួន ស្រូបយក​បរិយាកាស​ដ៏​បរិសុទ្ធ នេះ​ទើប​ជា​ពេលវេលា​ដ៏​សែន​រីករាយ​។​ ៣- ខកខាន​ក្នុងការ​ចែករំលែក តែ​ធ្វើ​ឲ្យ​មាន​ពេលវេលា​រីករាយ​កាន់តែច្រើន​ ​ជា​រឿង​បាត់បង់​បន្តិច​ហើយ​សម្រាប់​ការចែករំលែក​សេចក្តី​រីករាយ​របស់​អ្នក​នៅលើ​បណ្តាញ​សង្គម​។ ដែល​មិនអាច​បង្ហាញ​ភ្លាមៗ​ទៅដល់​មិត្ត​ភិ​ក្ត ឬ​ក្រុមគ្រួសារ ប៉ុន្តែ​អ្វីដែល​ផ្តល់​ឲ្យ​អ្នក​គឺមាន​ពេលវេលា នៅក្នុង​ការ​ញុំ​អាហារ​ឆ្ងាញ់ៗ​កាន់តែច្រើន និង​រីករាយ​កំឡុងពេល​ដើរ​កម្សាន្ត​បាន​កាន់តែច្រើន​។ ហើយ​អ្នក​ក៏​អាច​បង្ហាញ​សកម្មភាព​ទាំងអស់នោះ​ទៅដល់​ពួកគេ​បាន​ផង​អ្នក​នៅពេល​មានការ​ជួបជុំ​។​ ៤- មាន​អារម្មណ៍​ថា​ផ្តាច់ទំនាក់ទំនង តែមាន​ទំនាក់ទំនង​នៅ​សង្គម​ខាងក្រៅ​បាន​កាន់តែច្រើន​ ​មនុស្ស​ទូទៅ តែងមាន​មិត្តភក្តិ ក្រុមគ្រួសារ ឬ​អ្នក​រួម​ការងារ នៅពេលដែល​អ្នក​ផ្តាច់ទំនាក់ទំនង​នៅលើ​បណ្តាញ​សង្គម តើ​អ្នកនឹង​ឯកា​មែន​ទេ​? គឺ​មិន​ដូច្នោះ​ឡើយ អ្នក​អាច​ធ្វើការ​អ៊ី​ម៉ែ​ល ឬ​ទូរស័ព្ទ​ទៅរក​ពួកគេ ហើយ​មានការ​ណាត់ជួប​សំណេះសំណាល​គ្នា និង​អាច​រាប់អាន​មិត្តភក្តិ​ថ្មី​នៅ​ខាងក្រៅ​មាន​កាន់តែច្រើន ។ ដែល​ខុសពី​ការ​រាប់អាន​ដោយ​គ្រាន់តែ​នៅមុខ​អេក្រង់​ទូរស័ព្ទ ឬ​កុំ​ព្យ​ទ័​រ គឺ​មិនមែនជា​ទំនាក់ទំនង​ពេល​លេញ​នោះឡើយ​។​ ៥- ជួប​មិត្តភក្តិ​នៅ​ខាងក្រៅ ដែល​កាន់តែ​ចាប់អារម្មណ៍​ជាង​មុន​ ​នៅពេលដែល​អ្នក​ខកខាន​ក្នុងការ​បង្ហាញមុខ ឬ​ទំនាក់ទំនង​នៅក្នុង​បណ្តាញ​សង្គម​នោះ​អាច​នឹងធ្វើ​ឲ្យ​មិត្ត​របស់​អ្នក​ងឿងឆ្ងល់ ហើយ​ពួកគេ​អាច​នឹង​ទំនាក់ទំនង​អ្នក​តាមរយៈ​ទូរស័ព្ទ​ដើម្បី​ធ្វើការ​ណាត់ជួប ដើម្បី​ជជែក​កម្សាន្ត អាច​អំពី​អ្នក ឬ​អំពី​ពួកគេ ដែលជា​ព័ត៌មាន​មិនដឹង​ពីគ្នា​ទៅវិញទៅមក ។ ដូចនេះ​អ្នក​នឹងមាន​អារម្មណ៍​ថា​ស្និទ​ស្នាល​ជាង​មុន​។​ ៦- ខកខាន​សម្រាប់​ទំនាក់​ទំនង​ដែល​មិន​ជិតស្និទ​ ​អ្នក​អាច​នឹង​កាត់បន្ថយ​ទំនាក់ទំនង​ជាមួយ​មិត្តភក្តិ​មួយចំនួន​ដែល​មិន​ជិតស្និទ ដោយ​គ្រាន់តែ​ស្គាល់គ្នា​នៅលើ​បណ្តាញ​សង្គម​។ ដូចនេះ​អ្នក​អាច​ខកខាន​ក្នុងការ​អ​ញ្ចើ​ញ​ចូលរួម​កម្មវិធី​ជប់លៀង ឬ​ខួបកំណើត​របស់​មិត្តភក្តិ​ទាំងនោះ​។ ខុសពី​មិត្ត​ជិត​សិ្ន​ទ​ដែល​អាច​ទូរស័ព្ទ ឬ​ទៅ​ចែក​លិខិតអញ្ជើញ​ដល់ផ្ទះ​របស់​អ្នក​។​ ប្រភព៖ Thebnews
Share on Google Plus

About sabaynews

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment