ចិនសម្រេចបានផ្លូវរថភ្លើងល្បឿនលឿន វែងជាងគេបំផុតក្នុងលោក
ចាប់ពីចុងឆ្នាំ ២០១៥ ចិនមានផ្លូវរថភ្លើងល្បឿនលឿនប្រវែង ១៩ ០០០គីឡូម៉ែត្រ ដែលធ្វើឲ្យប្រទេសនេះជាប់ឈ្មោះ មានបណ្ដាញផ្លូវរថភ្លើងវែងបំផុតក្នុងលោកទីមួយ។ បណ្ដាញផ្លូវដ៏វែងនេះ និងផ្លូវដទៃទៀតបានបម្រើប្រជាជនតាមក្រុងនានាចំនួនជាង ៥០ម៉ឺននាក់។
គម្រោងផ្លូវរថភ្លើងទី ១២ រយៈពេល ៥ឆ្នាំ គឺពីឆ្នាំ ២០១១ ដល់ ២០១៥នេះ ក្រុមហ៊ុនសាជីវកម្មផ្លូវរថភ្លើងចិន បានបង្កើនការសាងសង់ផ្លូវរថភ្លើងល្បឿនលឿនដោយផ្ដោតសំខាន់ខ្លាំងទៅលើប្រព័ន្ធផ្លូវរត់កាត់គ្នាបួនទិស និងស្របទិសគ្នាបួនខ្សែ។ ឥឡូវ បណ្ដាញនេះបានបញ្ចប់រួចរាល់ជាស្ថាពរ និងដាក់ដំណើរការហើយ។
ផ្លូវកាត់គ្នាមានដូចជា ពីប៉េកាំង ទៅសៀងហៃ, ប៉េកាំង- ក្វាងចូវ, សៀងហៃ – ហុងចូវ និងមានច្រើនទៀត។ ឯផ្លូវស្របទិសគ្នាបួនខ្សែ មានផ្លូវពីខេត្ត នីងជីង-ហេហ្វេ- វូហាន- ឆុងឈីង ជាដើម។ ចំណែកទឹកប្រាក់វិនិយោគសរុបមានចំនួនជាង ៥៤៥ពាន់លានដុល្លារអាមេរិក៕
0 comments:
Post a Comment