តើយើងត្រូវការទឹកប៉ុន្មានក្នុងមួយថ្ងៃ?

Advertisements
នេះ​គឺជា​សំនួរ​មួយដែល​តែង​តែ​ត្រូវបាន​ចោទសួរ​ឡើង​នៅក្នុង​សង្គម​រស់​នៅ​របស់​យើង​ក្នុង​ពេល​បច្ចុប្បន្ន ហើយ​វា​ក៏​ជា​សំនួរ​មួយ​ដែល​មាន​ចម្លើយ​ជា​ច្រើន។ ពេល​ខ្លះ​គេបាន​លើក​ឡើង​ថា មនុស្ស​ម្នាក់ៗ​ត្រូវ​ការ​ទឹក​ក្នុង​១ថ្ងៃ​៨កែវ ដែលនេះ​ជា​តម្រូវ​ការ​ចាំបាច់​សម្រាប់​មនុស្ស​ភាគ​ច្រើន​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​របស់​គេ។ ប៉ុន្តែ បរិមាណ​ទឹក​ដែល​អ្នក​ត្រូវ​ទទួល​ទាន​ គឺ​វា​មាន​ការប្រែប្រួល​ទៅ​តាម​កត្តា​ផ្សេងៗ​មួយចំនួនដូច​ជា ភេទ អាយុ កម្រិត​សកម្មភាព និង​បរិស្ថាន​ជុំវិញ​ខ្លួន​អ្នក។ ភេទ: ជាទូទៅ សម្រាប់​បុរស​ពេញ​វ័យត្រូវ​ការ​ទទួល​ទាន​ទឹក​ប្រមាណ​១៣​កែវ​ក្នុង​មួយ​ថ្ងៃ និង​៩​កែវ​សម្រាប់​ស្ត្រី​ពេញវ័យ ដែល​នេះ​គឺជា​ការ​នែនាំ​របស់​វេជ្ជបណ្ឌិតជំនាញ។ បរិមាណ​ទឹក​ទាំងនេះ គឺ​ត្រូវ​បាន​ធ្វើ​ការកំណត់ និង​គណនា​ដោយផ្អែក​ទៅ​លើ​បរិមាណទឹក​ដែល​ត្រូវ​បាន​បាត់​បង់​ជា​មធ្យម​ក្នុង​១​ថ្ងៃ និង​បរិមាណ​ទឹក​ដែល​ជាតម្រូការ​ចាំបាច់​ដើម្បី​ទ្រទ្រង់​រាង្គ​កាយ។ សម្រាប់​ស្ត្រី​មាន​គ៌ភឬ​ កំពុង​ទទួល​ការព្យាបាល ពួក​គេ​ត្រូវ​ការ​ទឹក​យ៉ាង​តិច​១០ ទៅ១៣​កែវក្នុង​១​ថ្ងៃដើម្បី​ធ្វើ​ការ​​សង​នូវ​ការបាត់​បង​បរិមាណទឹក​ដែល​ផ្តល់​ទៅ​អោយ​ទារក។ អាយុ: សម្រាប់​កុមារ ដោយសារ​តែ​សារពាង្គ​កាយ​របស់​គេ​មាន​ការ​លូត​លាស់​ខ្ពស់ ពួក​គេ​ត្រូវ​ការ​ទទួលទាន​ទឹក​យ៉ាង​ច្រើន ដែល​បរិមាណ​ទឹកដែល​ពួក​គេ​ត្រូវ​ការ​គឺ​ផ្អែក​ទៅ​លើ​ទម្ងន់​ដែល​គេ​មាន។ នៅ​ពេល​ដែល​មនុស្ស​កាន់​តែ​មាន​វ័យចំណាស់ តម្រូវការបរិមាណ​ទឹក​គឺនឹង​មាន​ការ​ធ្លាក់​ចុះ​បន្តិចបន្តួច។ នៅ​ពេល​ដែល​អ្នក​មាន​អាយុកាន់តែ​ច្រើន សារពាង្គកាយរបស់​អ្នក​នឹង​ចុះ​អន់​ថយ​ ដែល​ជា​ហេតុ​នាំអោយអ្នក​មិនអាច​ដឹង​បាន​ថា​អ្នក​កំពុង​តែ​ខ្វះ​ជាតិទឹក។ ដូចនេះអ្នក​ត្រូវ​តែ​ធ្វើ​ការ​ប្រុង​ប្រយ័ត្ន និង​ថែរក្សារ​សុខភាព​អោយ​បាន​ល្អ ដោយ​ធ្វើ​ការ​ទទួលទាន​ទឹក​អោយ​បាន​គ្រប់​គ្រាន់​ជាប្រចាំ។ កម្រិត​សកម្មភាព: កម្រិត​សកម្មភាព​របស់​អ្នក​គឺជា​កត្តា​ដែល​សំខាន់​បំផុត​ ដែល​អាច​អោយអ្នក​ធ្វើការ​សម្រេចថា​តើអ្នក​គួរ​ទទួលទាន​ទឹក​ប៉ុន្មាន​ក្នុង​មួយ​ថ្ងៃ។ នៅ​អ្នក​ពេល​ដែល​អ្នកធ្វើ​លំហាត់ប្រាណ សារពាង្គកាយ​របស់​អ្នកនឹង​បាត់បង់​ជាតិទឹក​កាន់​តែច្រើន​ដូចជា​ការបញ្ចេញ​តាម​រន្ធញើស ដែលជាកត្តា​នាំ​អោយ​អ្នក​ត្រូវ​ការទទួលទាន​ទឹក​ច្រើន​ជាង​ធម្មតា​។ សម្រាប់​ការ​ធ្វើ​លំហាត់ប្រាណតិច​ជាង​៣០នាទី អ្នក​គួរ​តែ​ទទួល​ទាន​ទឹក​បន្ថែម​១ ឬ២កែវ​បន្ថែម​ជាចាំបាច់។ សម្រាប់​ការធ្វើ​លំហាត់ប្រាណរយៈពេលយូរ ឬ​ក៏​ស្ថិតក្រោម​អាកាសធាតុ​ក្តៅ អ្នក​គួរ​ទទួលទាន​ទឹក​បន្ថែមអោយ​បាន​យ៉ាង​តិច​៣កែវ​ក្នុងមួយថ្ងៃ ដើម្បី​ធ្វើ​ការ​ប៉ះ​ប៉ូវ​នូវ​បរិមាណទឹកដែលបាន​បាត់បង់។ បរិស្ថាន: បរិស្ថាន​ជុំវិញ​ខ្លួន​អ្នកក៏ជាកត្តា​ដែល​ជះ​ឥទ្ធិពល​ដល់​បរិមាណទឹក​ដែល​អ្នក​ត្រូវការ​ទទួល​ទាន​ផង​ដែរ។ សម្រាប់​អ្នក​ដែល​ស្ថិត​ក្នុង​តំបន់​ដែល​មាន​អាកាសធាតុ​ក្តៅ ពួក​គេ​ត្រូវ​ការ​ទឹក​ច្រើន​ជាង​ធម្មតា​ដើម្បី​បំពេញបរិមាណ​ទឹក​ដែល​បាត់​បង់​តាម​រន្ធ​ញើស។ សម្រាប់​អ្នក​ដែលស្ថិត​នៅ​ក្នុង​រយៈកំពស់​ខ្ពស់ ពួកគេ​ត្រូវ​ទទួលទាន​ទឹក​អោយ​បាន​ច្រើន​ផងដែរ ដោយសារ​តែ​កង្វះខាតបរិមាណ​អុកស៊ីសែននៅ​ក្នុង​បរិយាកាស​ក្នុង​តំបន់នោះ ​ដែល​ជា​ហេតុនាំ​អោយ​គេមាន​ដំណក​ដង្ហើម​ច្រើន​ដង​ជាងធម្មតា ហើយ​ធ្វើ​អោយ​បរិមាណ​ទឹក​ក្នុង​សារពាង្គកាយ​បាត់​បង់​តាម​ដំណក​ដង្ហើម​នេះ។ អការៈនៃការបាត់ជាតិទឹក: ទឹកមានសារៈសំខាន់ណាស់​សម្រាប់​មនុស្ស​សម្រាប់​អោយ​សារពាង្គកាយមាន​ដំណើរការបានល្អ។ វាជាភ្នាក់​ងារ​លាងជម្រះ​សារធាតុ​ពុល​ក្នុង​រាង្គកាយ ហើយក៏ជាភ្នាក់ងារនាំ​សារធាតុចិញ្ចឹម​សម្រាប់​រាង្គកាយយើង​ផងដែរ។ នៅពេល​ដែលសារពាង្គកាយយើងមិនមាន​ជាតិទឹកគ្រប់គ្រាន់ វា​នឹងធ្វើការផ្ញើសញ្ញា​ទៅអោយខួរក្បាល​ដែល​នាំអោយ​មានអការៈដូចខាងក្រោម៖ -​ ឈឺក្បាល -ស្រេកទឹក – ស្ងួតមាត់ – សាច់ដុំចុះខ្សោយ – អស់កម្លាំង – វិលមុខ ខណៈពេលដែល​ការស្រេក​ទឹក​គឺជា​សញ្ញាបញ្ចាក់​ពីការតម្រូវការ​ទឹក អ្នក​មិនគួរ​រង់ចាំ​រហូត​ដល់​ពេល​មាន​សញ្ញា​បែប​នេះ​ទើបទទួល​ទាន​ទឹក​នោះ​ទេ​ ដោយសារ​ការស្រេកទឹក​គឺជា​អការៈដែល​បញ្ចាក់​ថា​អ្នកកំពុង​តែ​ខ្វះ​ជាតិទឹកទៅ​ហើយ។ ទោះ​បី​អការៈស្រេកទឹក​អាច​ធ្វើការ​ព្យាបាល​ដោយសារ​ការ​ទទួលទាន​ទឹក​ដ៏ដោយ ការ​ខ្វះ​ជាតិ​ទឹក​កម្រិត​ខ្ពស់ អាចគម្រាម​ដល់​ជិវិត​មនុស្ស​គ្រប់​រូប​មិន​ថា​ក្មេង​ ឬ​ចាស់​នោះទេ។ ប្រភព៖Kumnit
Share on Google Plus

About sabaynews

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment