ហេតុអ្វីបានជាទឹកសមុទ្រប្រៃ?

Advertisements
តើអ្នកមាន​ដែលធ្លាប់ឆ្ងល់ដែរឬទេ​ថា ហេតុអ្វីបានជាទឹកសមុទ្រ​មាន​រសជាតិ​ប្រៃ? តើ​ហេតុអ្វីបានជាទឹកបឹង​មិនមាន​រសជាតិ​ប្រៃ​ដូចទឹកសមុទ្រ? តើ​មាន​អ្នក​ណា​យក​អំបិល​ទៅចាក់​ក្នុង​ទឹកសមុទ្រ​មែនដែរឬទេ? ថ្ងៃ​នេះ «គំនិត» នឹងធ្វើការបកស្រាយស្តី​ពី​ចម្ងល់​នេះជូន​ដល់​ប្រិយមិត្តអ្នកអាន? វា​មិន​ពិបាក​យល់​នោះទេ​ថា​ហេតុអ្វី​បានជាទឹកសមុទ្រ​មាន​រសជាតិ​ប្រៃនោះ។ សមុទ្រ​មាន​វត្តមាន​នៅ​លើ​ភពផែនដី​យើងនេះអស់​រយៈពេល​យូរយារណាស់មក​ហើយ ហេតុដូច្នេះ​ហើយ មាន​បរិមាណ​អំបិ​លខ្លះ​បាន​បន្ថែមចូល​ទៅក្នុងទឹក​សមុទ្រ​នៅពេល​ដែល​ឧស្ម័ន និង​កំអែរ​ភ្នំភ្លើងព្រួសចេញដោយសារ​តែ​​កំណើន​សកម្មភាព​ភ្នំភ្លើង​នៅក្រោម​សមុទ្រ។​ ​កាបូន​ឌីអុកស៊ីត​ដែល​បាន​ពីបរិយាកាស​រលាយ​នៅក្នុងទឹក​បង្កើត​បានជា​អាស៊ីត​កាបូនិចខ្សោយ​ដែល​ជា​ភ្នាក់​ងារ​រំលាយ​រ៉ែ​នៅក្នុង​សមុទ្រ។ នៅពេល​ដែលសារធាតុរ៉ែទាំង​នោះរលាយ​ វា​បាន​បង្កើត​ជា​អ៊ីយ៉ុង ដែលធ្វើ​ឲ្យ​ទឹក​មាន​រសជាតិ​ប្រៃ។ នៅពេលដែល​ទឹក​ត្រូវ​បាន​ហួត​ទៅក្នុងអាកាស វាបាន​បន្សល់​ទុក​នូវ​អំបិល​នៅក្នុង​សមុទ្រ។ លំហូរ​ទឺក​​ពី​ទន្លេ​ទៅក្នុង​សមុទ្រក៏បាន​នាំមកនូវ​អ៊ីយ៉ុងដែលបាន​មកពី​ថ្មមក​បន្ថែម​ទៀតដោយសារតែ​ការច្រោះ​ពីទឹកភ្លៀង​ និង​ទឹកស្ទឹង។ កម្រិត​អំបិល​នៅក្នុង​ទឹកសមុទ្រ​ គឺមាន​ស្ថេរភាពដែល​ត្រូវ​បាន​គេប៉ានស្មាន​ថា​មាន​កម្រិត ៣៥/១០០០។ ដើម្បី​បង្ហាញឲ្យ​ប្រិយមិត្ត​ដឹង​ថា​តើ​អំបិល​នៅក្នុង​សមុទ្រមាន​បរិមាណប៉ុន្មាននោះ បរិមាណ​អំបិល​ត្រូវបាន​គេ​ប៉ានស្មានថា ប្រសិនបើគេយក​អំបិល​ទាំងអស់​ពីក្នុងសមុទ្រ​ហើយ​ក្រាល​នៅលើ​ដីគោក គេ​នឹង​បាន​ស្រទាប់​អំបិល​ដែលមានជម្រៅ​ជ្រៅជាង​១៦៦ម៉ែត។ អ្នកប្រហែលជាគិត​ថា កម្រិតជាតិប្រៃនៅក្នុងសមុទ្រ​នឹងមានការកើនឡើង​ទៅតាមពេលវេលា ប៉ុន្តែ​ជាក់ស្តែង​គឺវា​មិន​មែនដូច្នោះនោះទេ ដោយសារតែ​អ៊ីយ៉ុងជាច្រើន​នៅក្នុងសមុទ្រ​ត្រូវបាន​ស្រូបយក​ដោយ​ភាវៈដែលរស់នៅទីនោះ។ កត្តាផ្សេងទៀត​គឺអាចបណ្តាលមកពី​ការកកើតថ្មី​នៃ​រ៉ែ។ បឹងក៏ទទួលបាន​ទឹក​ពី​ស្ទឹង និង​ទន្លេ ហើយ​បឹង​ក៏មាន​ទំនាក់ទំនង​ផ្ទាល់​ជាមួយនឹង​ដី​ផងដែរ តើហេតុអ្វីបានជា​ទឹកបឹងមិនមាន​រសជាតិ​ប្រៃ? មានទឹក​បឹងខ្លះក៏មានរសជាតិ​ប្រៃ​ផងដែរ ដូចជា​បឹង​ គ្រេតសាល់ (Great Salt) និង​បឹង ​ដេតស៊ី (Dead Sea)។ តើ​នេះមកពីហេតុអ្វី? ជាចំនែក​មួយ ទឹក​មាន​រសជាតិ​ប្រៃ​ប្រសិន​បើ​មាន​ផ្ទុក​អ៊ីយ៉ុង​សូដ្យូម និង​អ៊ីយ៉ុង​ក្លរ៉ួ។ ប្រសិនបើសារធាតុរ៉ែ​នៅក្នុងទឹក​មិនមានផ្ទុក​សូដ្យូមច្រើននោះទេ ទឹក​នឹងមាន​រសជាតិប្រៃខ្លាំង​នោះទេ។ ហេតុផលផ្សេងទៀត​ដែលធ្វើឲ្យទឹកបឹងមិនមាន​រសជាតិប្រៃនោះគឺដោយសារតែទឹកបឹងនឹង​ហូរ​ចេញពី​ទីនោះ ហើយ​ធ្វើដំណើរ​ទៅកាន់​សមុទ្រ។ ប្រភព៖Kumnit
Share on Google Plus

About sabaynews

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment