ទួរគី​ថ្លែង​ថា​ខ្លួន​បាន​បំផ្លាញ​ផែនការ​វាយប្រហារ​អត្តឃាត​របស់​ក្រុម​រដ្ឋ​ឥស្លាម​នៅ​ថ្ងៃ​បុណ្យ​ឆ្លង​ឆ្នាំ

Advertisements
អាជ្ញាធរ​ប្រទេស ទួរគី បាន​និយាយ​ថា​ពួក​គេ​ បំផ្លាញ​ផែនការ​របស់​ក្រុម​រដ្ឋ​ឥស្លាម​ ISIS ដែល​មាន​គម្រោង​ធ្វើ​ការ​វាយប្រហារ​អត្តឃាត​នៅ​ក្នុង​ទីក្រុង Ankara នៅ​ថ្ងៃ​បុណ្យ​ឆ្លង​ឆ្នាំ។ ប៉ូលិស​ប្រឆាំង​និង​ភេរវកម្ម បាន​ចាប់​ខ្លួន​មនុស្ស​ពីរ នាក់​ដែល​សង្ស័យ​ថា​ ជា​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម បន្ទាប់​ពី​បាន​បើក​ប្រតិបត្តិការ​វាយ​ឆ្មក់​នៅ​ក្នុង​សង្កាត់ Mamak។ អាវ​បំពាក់​ដោយ​គ្រាប់​បែក​ និង ឧបករណ៍​សម្រាប់​បំផ្ទុះ​ត្រូវ​បាន​រឹបអូស​ដោយ​ប៉ូលិស​ទួរគី ពេល​ឆ្មក់​ចូល​ក្នុង​ផ្ទះ​មួយ​ដែល​ជន​សង្ស័យ​ទាំង​ពីរ រស់​នៅ។ ជន​សង្ស័យ​ទាំង​ពីរ​ត្រូវ​បាន​ប៉ូលិស​កំណត់​អត្តសញ្ញាណ​ថា​ម្នាក់​ឈ្មោះ M.C និង​ម្នាក់​ទៀត​ឈ្មោះ A.Y ដោយ​គេ​ជឿ​ថា​ជន​ទាំង​ពីរ​បាន​ឆ្លង​ចូល​ទួរគី មក​ពី​ប្រទេស​ស៊ីរី។ អាជ្ញាធរ​ទួរគី​បាន​ថ្លែង​ថា​ពួក​គេ​មាន​គម្រោង​វាយ​ប្រហារ នៅ​ទីលាន Kizilay Square ក្នុង​ពេល​ប្រារព្ធ​ពិធី​បុណ្យ​ឆ្លង​ឆ្នាំ​ថ្មី។
Share on Google Plus

About sabaynews

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment