៧ វិធី ដាស់អារម្មណ៍បុរសឱ្យពុះកញ្ជោល
មានការយល់ខុសច្រើនណាស់ទៅលើបុរសដែលថាមិនចាំបាច់ធ្វើការដាស់អារម្មណ៍ ឬ ប្រលោម លួងលោមដូចស្ត្រីឡើយ ។ តាមពិតមិនដូច្នេះទេបុរសក៏ត្រូវការដាស់អារម្មណ៍ផងដែរ គ្រាន់តែគេងាយកម្រើកអារម្មណ៍ជាងស្ត្រីប៉ុណ្ណោះ ។ ហេតុនេះការដាស់អារម្មណ៍មុនពេលរួមភេទ ស្ត្រីក៏ត្រូវយកចិត្តទុក ដាក់ចំពោះដៃគូផងដែរ ដើម្បីធ្វើយ៉ាងណាឱ្យគេទទួលអារម្មណ៍លង់លក់កាន់តែខ្លាំងក្លាឡើង ។ ខាងក្រោមនេះជាវិធី ៧ យ៉ាង សម្រាប់ដាស់អារម្មណ៍បុរសដែលអ្នកគួរអនុវត្ត ។
១ – មើលភាពយន្តអាសអាភាសជាមួយគ្នា
ការមើលរឿងសិចជាវិធីដ៏ល្អមួយសម្រាប់ជំរុញឱ្យបុរសស្ត្រីកាន់តែមានភាពត្រូវការគ្នាខ្លាំងឡើង ។ វាជាការដាស់អារម្មណ៍ទាំងខ្លួនឯងផង និង ដៃគូ ផង ។ ដោយការមិនសូវមានអារម្មណ៍ មានស្ត្រី-បុរសមិនតិចទេបាន ប្រើវិធី មើលភាពយន្តសម្រាប់ជាយានក្នុងការរួមភេទយ៉ាងពុះកញ្ជ្រោលរបស់ពួកគេ ។ ការមើលភាពយន្ត សិចគប្បីមើលនៅក្នុងបន្ទប់ស្ងាត់តែពីរនាក់ នៅពេលមើលបាន ១៥ នាទី ទៅកន្លះម៉ោង ចាប់ផ្តើមចូលកៀកគ្នា ហើយស្ទាបអង្អែលគ្នាទៅវិញ្ញទៅមក ។ គប្បីធ្វើសន្សឹមៗ និង ប្រកបទៅដោយភាពប៉ិនប្រសប់ ទើបការរួមភេទនាគ្រានោះ ពិតជាបានទទួលសេចក្តីសុខទាំងពីរនាក់ជាក់ជាពុំខាន ។
២ – តែងខ្លួនយ៉ាងសិចស៊ី
បុរសជាដៃគូរបស់អ្នកអាចស៊ាំភ្នែកការមើលរូបរាងរបស់អ្នក ពិសេសនៅពេលដោះសម្លៀកបំពាក់ រាងកាយស្ថិតនៅក្នុងសភាពននលគោកនោះ តែម្តង ។ ទោះបីយ៉ាងណានេះមិនមែនមានន័យថា បុរសមិនកើមាន អារម្មណ៍ជាមួយអ្នកនោះទេ ប៉ុន្តែយ៉ាងណាៗអ្នកក៏ត្រូវចេះផ្លាស់ប្តូរបរិយាកាស តុបតែងរាងកាយប្លែកៗ សម្រាប់ទាក់ទាញអារម្មណ៍ដៃគូផងដែរ ដូចជាស្លៀកពាក់ឈុតដេកយប់ស្តើងឆ្លុះសាច់ ហើយអ្នកមិនបានពាក់អាវក្នុង ឬ ស្លៀកលេចលើលេចក្រោម ដើម្បីបង្កបរិយាកាសឱ្យបុរសទទួលអារម្មណ៍ប្លែកៗជាដើម ។
៣ – ឱបក្រសោបនៅក្នុងក្លឹបរាំកម្សាន្ត
មិនចាំបាច់ប្រើទីតាំងក្នុងបន្ទប់តែមួយមុខទេក្នុងការដាស់អារម្មណ៍ ពេលខ្លះអ្នកក៏អាចប្រើបរិយាកាសខាងក្រៅ ដូចជាកន្លែងរាំកម្សាន្តដើម្បីយកឱកាសនេះរាំឱបគេឱ្យពេញ្ញដៃ ដែលជាការបង្ហាញ្ញសេចក្តីស្រឡាញ់ និង សេចក្តីត្រូវការផ្លូវភេទ ។ អ្នកត្រូវចងចាំថា ការស្និទ្ធស្នាលនៅទីកន្លែងដែលពោរពេញទៅដោយមនុស្សម្នាឱបក្រសោបគ្នានេះ វាជាការបង្កបរិយាកាសមួយឱ្យឃើញថា អ្នកក៏ត្រូវការរូបគេដូចដៃគូដទៃទៀតដែរ ហេតុនេះវាជាការបង្កើតបរិយា-កាសមួយមិនថាបុរសជាដៃគូទេ សូម្បីតែអ្នកក៏ទទួលបានអារម្មណ៍ប្លែក ហើយ ការកើតអារម្មណ៍រួមភេទតែងកើតមាននៅទីនេះពុំខានដែរ ។ នាពេលនោះអ្នកអាចបង្កើតបរិយាសកាសដ៏ល្អនៅក្រៅផ្ទះបានហើយ ។
៤ – និយាយពីរឿងសិចខ្លះ
អ្នកមិនចាំបាច់ពឹងពាក់តែទៅលើការបបោសអង្អែលមួយមុខដើម្បីសម្រេចជោគជ័យក្នុងការរួមភេទរបស់អ្នកនោះដែរ ប៉ុន្តែអ្វីដែលអ្នកធ្វើបាននៅទីនេះ គឺការនិយាយបញ្ហាសិចដើម្បីដាស់អារម្មណ៍គេ ។ អ្នកអាចចូលទៅ កៀកគេ ហើយនិយាយបញ្ហាសិចណាមួយប្រាប់គេ ឬ ខ្សឹបប្រាប់ពីសិចជាលើក ដំបូងថា «អូនត្រូវការវា» ។ ការនិយាយដល់បញ្ហាសិចមិនថាអ្វីក៏ដោយ វាជាការជំរុញ្ញដល់រំញោចអារម្មណ៍របស់គេភ្លាម ហេតុនេះនៅពេលចង់ដឹកដៃគេចូលបន្ទប់ អាចបង្កើតបរិយាកាសមួយប្រកបដោយភាពស្រើបស្រាលពុំខាន ។
៥ – ងូតទឹកជាមួយគ្នា
បើអ្នកទាំងពីរមិនមានអារម្មណ៍ និង មិនបានចេញទៅណាដើម្បីបង្កើតបរិយាកាសពិសេសៗទេ ពេលនេះនៅផ្ទះពីរនាក់ស្ងាត់ៗងូតទឹកជាមួយគ្នាម្តងមើល ។ ការងូតទឹកអាចចូលក្នុងអាងងូតទឹក ឬ ប្រើផ្កាឈូកបាញ្ញ់ដាក់រាងកាយ ឬ ទឹកផ្តិលក៏ទទួលផលដូចគ្នា ។ ត្រូវប្រឡែងដោយការដុសក្អែលឱ្យគ្នា និង ឱបក្រសោបគ្នា ។ ក្រៅពីនេះរាងកាយស្ត្រីដែលរឹបដោយសម្លៀកបំពាក់សើម រឹតតែសិចស៊ីថែមទៀតនោះ ពិតជាអាចបង្កើតបរិ-យាកាសមួយធ្វើឱ្យអ្នកទទួលអារម្មណ៍ចម្លែកមិនធ្លាប់មានជាមួយគ្នាពុំខាន ។ ត្រូវរកពេលបង្កើតរិយាកាស នេះខ្លះដើម្បីទាំងគេ និង អ្នកគ្មានអារម្មណ៍ថា ធុញមុខម្ហូបដែលជាទីកន្លែងដដែលៗនៅតែលើគ្រែ ។
៦ – ផ្ញើរូបសិចឱ្យគេ
អ្នកអាចប្រើរូបភាពយ៉ាងសិចស៊ីរបស់អ្នកដូចជាដេកស្រាតមួយកំណាត់ខ្លួន ឬ រូបរួមភេទជាមួយគេលើគ្រែ ដោយផ្ញើឱ្យគេមើលពេលនៅផ្ទះម្នាក់ឯង ។ អ្នកអាចផ្ញើសារ ឬ តាមអ្វីក៏ដោយដែលធានាថាសុវត្ថិភាពល្អមិន ធ្លាយទៅផ្នែកខាងក្រៅនោះគេអាចនឹងដេកមើលយ៉ាងពេញ្ញចិត្ត ។ នៅពេលបានមើលរូបភាពអ្នកពីចម្ងាយនេះហើយ ធ្វើឱ្យគេទទួលអារម្មណ៍ថានឹកដល់«ម្ហូបចាស់» ហេតុនេះនៅពេលអ្នកត្រឡប់មកវិញពិតជាបង្កើត បរិយាកាសមួយពុះកញ្ជ្រោលពុំខាន ។
៧ – គន្លឹះដ៏សិចស៊ី
តែងខ្លួនយ៉ាងស្រស់ស្អាតនៅពេលចេញទៅខាងក្រៅបរិវេណផ្ទះ ប៉ុន្តែមិនពាក់ឈុតក្នុង ។ បន្ទាប់ពីនោះចូលទៅអង្គុយកៀកក្បែរគេ រួចហើយខ្សឹបប្រាប់ថាអ្នកមិនបានស្លៀកឈុតក្នុងទេ ។ អ្នកត្រូវប្រើឱកាសនោះយកដើមទ្រូងប៉ះគេផង ពេលនោះហើយគេអាចទទួលអារម្មណ៍ប្លែកៗបន្តិចម្តងៗ ។ ទីបំផុតនឹងស្រវាខ្លួនអ្នកចូលក្នុងផ្ទះចាប់ផ្តើមចាត់ការពុំខាន ។ វិធីនេះក៏អាចជួយបង្កើតបរិយាកាសដល់គេមិនតិចដែរ ៕
0 comments:
Post a Comment