ពេលវេលា​សិច​មានន័យ​

Advertisements
ថ្វីបើ​មនុស្ស​មួយចំនួន​យល់ថា សិច​អាច​ដំណើរការ​ទៅបាន​គ្រប់​ទីកន្លែង និង គ្រប់ពេលវេលា​ក៏ដោយ ក៏​ពុំមែន​ជា​ចម្លើយ​ត្រឹមត្រូវ​ឡើយ ព្រោះ​ប្រសិនបើ​យើង​ចេះ​ជ្រើសរើស​ពេលវេលា​បាន​សម និង ទីកន្លែង​ឱ្យបាន​ល្អ​សម្រាប់​បរិយាកាស​សិច​នោះ​វា​នឹង​ក្លាយជា​រឿង​រ៉ូ​មែន​ទិ​ក និង ចងចាំ​ក្នុង​ចិត្តបាន​ទៀតផង ។​ *​ពេលវេលា​គួរ​រួមរ័ក​ -​សិច​ពេលព្រឹក​ព្រលឹម ​ក្រោយពី​ឆ្លងកាត់​ការ​និ​ន្ទ្រា​លង់លក់​យ៉ាង​ស្កប់ស្កល់​មក ការ​មាន​សិច​នៅ​ព្រឹក​ព្រហាម​ចាត់ទុកជា​ការចាប់ផ្តើម​ថ្ងៃ​ថ្មី ដ៏​មានន័យ ។ ការ​មាន​សិច​នៅ​ព្រឹក​ព្រលឹម​ដូច្នេះ​វា​នឹង​ជួយ​ឱ្យ​ប្រព័ន្ធ​ឈាម​រត់​បាន​ស្រួល​ជាង​បាន​ផឹក​កាហ្វេ​មួយ​កែវ​ទៅ ទៀត ។ ដំបូន្មាន ៖ បែងចែក​ពេលវេលា​សប្បាយ​ជាមួយ ការងារ​យ៉ាង​គ្រប់គ្រាន់ និង មិន​ប្រញិបប្រញាប់​ណាត់គ្នា​សិន ហើយ​ចៀសវាង​ការធ្វើឱ្យ​ភ្ញាក់ផ្អើល​ដោយ​ការ​ដាស់ដៃ គូ​ឱ្យ​ឡើងមក​មាន​សិច​ដោយ​មិន​ពេញចិត្ត ។ -​សិច​ពេល​រសៀល​រហូត​ដល់ពេល​ព្រលប់ គឺជា​ពេលវេលា​មួយ​ដ៏​រ៉ូ​មែន​ទិ​ក​មិន​ចាញ់​ពេលព្រឹក​ឡើយ ។ ម្យ៉ាងទៀត​ពេលនេះ​ជា​ពេលដែល​រាងកាយ​បញ្ចេញ អ័រម៉ូន​អេ​ន​ដូ​ហ្វី​ន ជា​អ័រម៉ូន​សេចក្តីសុខ​ចេញមក​ច្រើន​ដែល ស័ក្តិសម​បំផុត​ក្នុងការ​សប្បាយ​នឹង​សិច ។ សម្រាប់​បុរស ពេលវេលា​នេះ​រាងកាយ​នឹងមាន​ការផលិត​ទឹក​ស្ពែ​ម​ច្រើន ជាង​ពេលណាៗ​ទាំងអស់ ។ ​ដំបូន្មាន ៖ ពេលវេលា​នេះ​អាចនិយាយបាន​ថា​ជា​ពេលវេលា​ដែល​បុរស​មាន​ប្រសិទ្ធភាព​អំណោយផល​ដល់ សុភាពនារី​ណា​ដែល​ចង់​មានកូន ( ហាម​ខកខាន ) ។ -​សិច​ពេលយប់​មុន​ចូល​គេង​ ​តាម​ធម្មតា​គូស្នេហ៍​មួយគូៗ​ច្រើនតែ​ស៊ាំ​ទៅនឹង​ការ មាន​សិច​មុន​ចូល​គេង ព្រោះ​ភាគច្រើន​ក្រោយពី​មាន​សិច​រួច រាងកាយ​ក៏​នឹង​អស់កម្លាំង​រហិតរហៃ​នាំ​ឱ្យ​គេង​លក់​យ៉ាង មាន​សេចក្តីសុខ ដូច្នេះហើយ​ទើប​វា​ជា​ពេលវេលា​សម បំផុត​មួយ​សម្រាប់​ដំណើរការ​សិច​របស់​គូស្នេហ៍ ។ ​ដំបូន្មាន ៖ បន្ថយ​ភ្លើង​ឱ្យនៅ​ក្រហម​ព្រាលៗ បើក ចម្រៀង​តិចៗ​កំដរ​អារម្មណ៍ ព្រមទាំង​បាញ់​ស្ប្រ៉ៃ​ឱ្យ​ក្រអូប​ពេញ​បន្ទប់ ដើម្បី​បង្កើត​បរិយាកាស ។ *​ពេលវេលា​មិនគួរ​រួមរ័ក​ -​សិច​ពេល​ថ្ងៃត្រង់ ​ក្រោយពី​ទទួល​អាហារ​ថ្ងៃត្រង់​ឆ្អែត ប្រព័ន្ធ​រំលាយ​អាហារ​ត្រូវ​ធ្វើការ​ធ្ងន់ ទោះជា​អ្នក​ប្រឹង​បង្កើត​បរិយាកាស​រ៉ូ​មែន​ទិ​ក​កម្រិត​ណាក៏ដោយ​ក៏​មិន​សមគួរ​មាន​សិច​ដែរ ។ ​ដំបូន្មាន ៖ គប្បី​ចៀសវាង​មាន​សិច​ក្នុងពេល​វេលា​នេះ​ជា ពិសេស​ក្រោយ​អាហារ​រួច​ដែលនាំឱ្យ​ប្រព័ន្ធ​រំលាយ អាហារ​ចុះខ្សោយ ។ -​សិច​ក្រោយ​ម៉ោង ២ រំលង​អា​ធ្រា​ត ​ពេលវេលា​នេះ​ជា​ពេលវេលា​មួយ​ដែល​រាងកាយ​កំពុង​ត្រូវការ​សម្រាក​ពេញទី ។ ការពិតទៅ​ថ្លើម​ត្រូវការ​សម្រាក​តាំងពី​ម៉ោង ១០ យប់ ប៉ុន្តែ​ប្រសិនបើ​អ្នក​នៅតែ​ហ៊ាន​បំពាន ដោយ​ការបញ្ចេញ​កម្លាំង​តាមរយៈ​សិច​បែបនេះ ប្រាកដ​ណាស់​ថា​អ្នកនឹង​ភ្ញាក់​មកជា​មួយ​ភាព​ហត់នឿយ រហិតរហៃ ជាពុំខាន ។ ​ដំបូន្មាន ៖ សម្រួល​ពេលវេលា​គេង​ឱ្យ​លឿន ប្រសិនបើ​ញៀន​នឹង​ចូល​គេង​យប់ ជ្រៅ ឬ រំកិល​ពេលវេលា​នេះ​ទៅ ជា​ព្រឹក​ព្រលឹម​វិញ​ល្អ​ជាង ៕​
Share on Google Plus

About sabaynews

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment