អាហារសម្រាប់អ្នកធ្វើការ ជាមូយកុំព្យូទ័រ

Advertisements
ការប្រើប្រាស់កុំព្យូទ័រក្នុងការងារអាចមានទុក្ខទោសដល់រាងកាយបាន គឺថា ការប្រើកុំព្យូទ័រធ្វើឲ្យប្រព័ន្ធប្រសាទចុះខ្សោយ កើតជំងឺតានតឹង។ រូបភាព និងអក្សរដែលមានចលនានៅលើអេក្រង់នោះមានផលវិបាកចំពោះខ្សែភ្នែក ការប្រើប្រាស់កុំព្យូទ័រយូ ក៏អាចធ្វើឲ្យឈឺចង្កះ និងស្មាបានទៀតផង។ អាហារសម្រាប់អ្នកធ្វើការ ជាមូយកុំព្យូទ័រ ទោះជាយ៉ានោះក្តី អ្នកជំនាញខាងអាហារបានផ្តល់ការណែនាំថា អ្នកប្រើប្រាស់កុំព្យូទ័រញឹកញាប់ គួរយកចិត្តទុកដាក់ទទួលទានអាហារដែលបំប៉នសុខភាពឲ្យបានរឹងមាំ និងបង្ការជំងឺផ្សេងៗ។ សម្រាប់អាហារពេលថ្ងៃគួរជ្រើសរើសយកអាហារណាដែលសម្បូរទៅដោយជាតិប្រូតេអ៊ីន ដូចជា សាច់សត្វ ទឹកដោះគោ ស៊ុត ត្រី និងសណ្តែក។ អាហារពេលល្ងាច គួរតែជាអាហារស្រាលរសជាតិសាបដូចជា បន្លែជាដើម ។ គួរជ្រើសទទួលទានអាហារបំប៉នខួរក្បាល និងប្រសាទភ្នែកផងដូចជា ត្រី ស៊ុត បង្គារ ចុងអង្ករសាលី និងសណ្តែកដី។ អាហារបំប៉នប្រសាទភ្នែកមានដូចជា ត្រកួន ល្ពៅ ថ្លើម ស៊ុតមាន់ ទឹកដោះគោ បន្លែបៃតង និងប៉េងប៉ោះ។ បើចៀសវាងមិនបាន ត្រូវប្រើកុំព្យូទ័រយូ ត្រូវមានការសម្រាកខ្សែភ្នែកខ្លះ និងទទួលទានទឹកឲ្យបានច្រើនផង៕
Share on Google Plus

About sabaynews

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment