ការពិត ១០ យ៉ាងដែលអ្នកនឹកស្មានមិនដល់!!! (ភាគ ៩)
១- ដោយសារតែការវិលរបស់ផែនដី យើងអាចកប់វត្ថុបានចម្ងាយឆ្ងាយជាងមុនបើយើងកប់វាទៅទិសខាងលិច ។
២- ចំនួនធាតុកាបូននៅក្នុងរាងកាយមនុស្សអាចផលិតបានខ្មៅដៃចំនួន ៩០០០ដើម (ខ្មៅដៃដែលមានបណ្តូលនៅក្នុង ហើយស្រោបដោយឈើ) ។
៣-បើសិនជាផែនដីផ្អៀងតែមួយដឺក្រេ (ទៅខាងណាក៏បាន) នោះផែនដីនឹងក្លាយជាកន្លែងដែលមិនអាចរស់នៅបន្តទៀតឡើយដោយសារតែតំបន់ជុំវិញខ្សែក្រវ៉ាត់អេក្វាទ័រក្តៅខ្លាំងពេក ហើយតំបន់ប៉ូលនឹងត្រជាក់ខ្លាំងពេក ។
៤- នៅក្នុងអំឡុងពេលការសម្ងំគេងក្នុងរដូវត្រជាក់ (Hibernation) សត្វកង្កែបធ្វើការដកដង្ហើមតាមរយៈស្បែករបស់វា ។
៥- ខួរក្បាលរបស់មនុស្សដែលជាស្នូលនៃប្រព័ន្ធសរសៃប្រសាទអាចដំណើរការបានប្រមាណ ៧០,០០០ នៃការគិតក្នុងមួយថ្ងៃ។
៦- ភពព្រហស្បតិ៍្ត (Jupiter) ជាភពដែលធំជាងគេក្នុងប្រព័ន្ធព្រះអាទិត្យ ។
៧- ដែកមួយផោន (៤៥៣ ក្រាម) មានចំនួន ៥,០០០,០០០,០០០,០០០,០០០,០០០,០០០ (ប្រាំពាន់លានលានលាន) អាតូម ។
៨- ទឹកខ្មេះជាអាស៊ីតដែលខ្លាំងជាគេដែលគេបានដឹងក្នុងសម័យបុរាណ។
៩- បាតេរីដែលជាភាវៈរស់មានលក្ខណៈជាកោសិកាតូចជាងគេបំផុត វាតូចដល់ថ្នាក់ក្នុងទឹកមួយតំណក់អាចផ្ទុកពួកវាបានចំនួន ៥០លានបាតេរី។
១០- សន្ទុះនៃល្បឿនរបស់សត្វចៃនៅពេលដែលវាលោតមានសន្ទុះខ្លាំងជាងសន្ទុះរបស់យានអវកាសនៅក្នុងអំឡុងពេលបង្ហោះដល់ទៅ២០ដង ។
0 comments:
Post a Comment