អាថ៌កំបាំងរបស់ស្ត្រី ដែលបុរសត្រូវតែដឹងក្នុងពេល រួមភេទ

Advertisements
នៅពេលដែលនិយាយ ដល់បញ្ហាសិច ស្ត្រីត្រូវគេចាត់ទុកថា អាថ៌កំបាំងជាងបុរសនិងមិនងាយបញ្ចេញឱ្យឃើញនូវសញ្ញាចំណង់ផ្លូវភេទនោះឡើយ ។ បើទោះជាបែបនេះ ប៉ុន្តែមិនមែនមានន័យថា នាងគ្មានចំណង់ភេទនោះទេ ផ្ទុយមកវិញ វាគ្រាន់តែជាចរឹតពីធម្មជាតិឬជាផ្នត់គំនិតមួយដែលគិតថា «បុរសគឺជាអ្នកបង្កាត់ភ្លើងសិច-ជាអ្នកចាប់ផ្តើមមុន» ។ ដោយសារតែបែបនេះហើយ ទើបមានស្ត្រីមួយចំនួនតែងខកចិត្តចំពោះដៃគូខ្លួន ។ តើស្ត្រីចង់បានអ្វីខ្លះទាក់ទងនឹងជីវិតនៅលើគ្រែ ? តាមការបកស្រាយរបស់វេជ្ជបណ្ឌិត Rajan B Bhonsle អ្នកពិគ្រោះយោបល់ផ្នែកសិចបានបញ្ជាក់ថា មានអាថ៌កំបាំង៧ចំណុចអំពីពួកគេដែលបុរសត្រូវតែដឹង ៖ ៤-ការដល់ត្រើយមិនមែនជារឿងចាំបាច់៖ បុរសជាច្រើនគិតថា ដៃគូល្អគឺជាដៃគូដែលអាចនាំស្រីស្នេហ៍របស់ខ្លួនឈានដល់ចំណុចកំពូល ។ នេះជាគំនិតល្អមួយហើយ តែមិនសំខាន់ប៉ុន្មានទេក្នុងកាលៈទេសៈនេះ ។ ស្ត្រីជាច្រើនគិតថា ខ្លួនទទួលសម្ពាធពីដៃគូនិងពីខ្លួនឯងផងដែរសម្រាប់ការឈានដល់កាមតម្រេករបស់ខ្លួន ។ មានពេលខ្លះ ជំនួសឱ្យការដល់ត្រើយ ស្ត្រីចូលចិត្តត្រឹមតែការបបោសអង្អែលរបៀបជាបញ្ឆេះអារម្មណ៍ប៉ុណ្ណោះ ។ ៥-សិចមិនត្រូវការសកម្មភាពដែលមធ្យ័តនោះឡើយ ៖ ការលេងបន្លែងគឺជាគុណភាពដ៏មហិមា ។ បុរសជាច្រើនមានការផ្តោតខ្លាំងបំផុតអំពីសិច ។ ពួកគេភ្លេចសើច ភ្លេចទង្វើរប៉ិលរប៉ូចដែលសុទ្ធតែជាសកម្មភាពស្ត្រីចូលចិត្ត ។ ការលេងបន្លែងនិងភាពសប្បាយរីករាយអាចធ្វើឱ្យបរិយាកាសកាន់តែសប្បាយរីករាយនិងអារម្មណ៍ កាន់តែធូរស្រាល ។ ៦-ស្ត្រីចូលចិត្តបំផុតការថ្នាក់ថ្នមស្ទាបអង្អែលមិនសំដៅលើការរួមភេទ ៖ ស្ត្រីជាទូទៅចូលចិត្តការលួងលោម ការថ្នាក់ថ្នម ការប្រើពាក្យពេចន៍ផ្អែមល្ហែម ការបីត្រកងនិងការថើប ។ ប៉ុន្តែមួយចំនួនធំក្នុងចំណោមពួកគេតែងរអ៊ូរទាំថា ស្វាមី/ដៃគូរបស់ខ្លួនមិនដែលធ្វើបែបនេះទេលើកលែងតែពេលមុនការរួមភេទប៉ុណ្ណោះ ។ ៧-ឱបថ្នាក់ថ្នមប្រកបដោយការយកចិត្តទុកដាក់ក្រោយការរួមសិចគឺជារឿងសំខាន់ ៖ បុរសត្រូវតែដឹងថា ស្ត្រីត្រូវការស្ថិតនៅក្នុងរង្វង់ទ្រូងដ៏កក់ក្តៅរបស់ខ្លួនបន្ទាប់ពីសិចរួច ។ ពួកគេមួយចំនួនតែងរអ៊ូរថា ស្វាមី/ប្រុសស្នេហ៍មិនដែលអើពើនឹងខ្លួនឡើយហើយតែងតែដេកលក់ភ្លាមក្រោយពីរួមសិចរួច ។ សម្រាប់បុរស ត្រង់ចំណុចនេះគឺពិតជាជួបការលំបាកខ្លះដ្បិតការដេកលក់បន្ទាប់ពីរួមសិចរួចគឺជាលក្ខខណ្ឌធម្មជាតិរបស់ពួកគេ ។ ក្រោយពីបញ្ចេញទឹកកាមរួច ខួរក្បាលរបស់បុរសបានចុះត្រជាក់ ព្រមពេលគ្នាអារម្មណ៍ក៏ចុះស្ងប់ ទាំងនេះគឺជាដំណាក់កាលដែលប្រព័ន្ធបញ្ជាទាំងអស់ក្នុងរាងកាយបន្ថយសកម្មភាព ។ ស្ត្រីក៏មានដំណាក់កាលនេះដែរ ប៉ុន្តែខុសត្រង់ថា មានល្បឿនយឺតជាង ៕
Share on Google Plus

About sabaynews

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment