៧ ចំណុចបុរសគួរដឹងដើម្បីទាក់ទាញស្ត្រីដែលខ្លួនស្រឡាញ់
បុរសមួយចំនួនតែងមានសមត្ថភាពក្នុងការទាក់ទងស្ត្រី ហើយបុរសខ្លះទៀតក៏មិនសូវជាមានភាពប៉ិនប្រសប់ប៉ុន្មាននោះដែរ ។ តាមពិតទៅវាមិនមែនអាស្រ័យទាំងអស់ទៅលើភាពស្រស់សង្ហា និង ទ្រព្យសម្បត្តិនោះទេ ។ ស្ត្រីមួយចំនួនតែងជ្រើសរើសបុរសត្រឹមតែមួយចំណុចប៉ុណ្ណោះដែលខ្លួនពេញចិត្ត ។ ខាងក្រោមនេះជាចំណុចមួយចំនួនដែលបុរសគួរឈ្វេងយល់ដើម្បីទាក់ទាញស្ត្រីដែលខ្លួនស្រឡាញ់៖
១. បង្ហាញភាពក្លាហាន
បុរសខ្លះមានភាពកំសាក និង ចូលចិត្តប្រកួតប្រជែងគ្នាដើម្បីផ្គាប់ផ្គុនស្ត្រីដែលខ្លួនស្រឡាញ់ ។ នេះមិនមែនជាភាពក្លាហានពិតប្រាកដនោះទេ ។ តាមពិតទៅបុរសគួរក្រឡេកមើលខ្លួនឯងវិញ ទើបជាការប្រសើរ ។ ត្រូវសួរខ្លួនឯងថា “ហេតុអ្វីបានជានាងដូចជាមិនសូវចាប់អារម្មណ៍ នឹងខ្លួនបើទោះជាបានព្យាយាមច្រើនយ៉ាងណាក្តី” ។ តាមពិតទៅស្ត្រីច្រើនតែមានក្តីទំនុកចិត្ត និង ពេញចិត្តទៅលើបុរសដែលមានភាពក្លាហានរឹងមាំនិងមានទំនុកចិត្តលើខ្លួនឯង ។ បើបុរសមានដែលភាពទន់ខ្សោយ កំសាកហើយនោះទោះជាការងារអ្វីៗ ក៏មើលទៅមិនទំនងជាជោគជ័យនោះទេ ។
២. មានភាពវៃឆ្លាត
ពិតហើយទ្រព្យសម្បត្តិ ភាពស្រស់សង្ហាអាចទាក់ទាញស្ត្រីមួយចំនួន ហើយស្ត្រីខ្លះអាចលង់នឹងសម្ភារៈនិយមបាន តែស្ត្រីដែលល្អពិតប្រាកដ គឺច្រើនតែពេញចិត្តនឹងបុរស ដែលមានភាពវៃឆ្លាត មានការទំនាក់ទំនងល្អជាមួយមនុស្សក្នុងសង្គម និង មនុស្សជុំវិញខ្លួន ។
៣. កុំរិះគន់នាង
ការនិយាយស្តីបើកចំហខ្លាំងពេកអាចធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍នាង ដូច្នេះអ្នកគួរចេះប្រើពាក្ស សម្តីណាដែលធ្វើឱ្យនាងពេញចិត្ត និង មានភាពរីករាយ ។ កិច្ចសន្ទនាបែបធម្មតាបង្ហាញពីអារម្មណ៍ពិតប្រាកដ គឺអាចជាការចាប់ផ្តើមដ៏ល្អបំផុត តែអ្នកត្រូវចាំថា ត្រូវគាំទ្រគំនិត និង យល់ស្របតាមនាងជានិច្ច ។
៤. យកចិត្តទុកដាក់នឹងនាងជាងសម្រស់នាង
ស្ត្រីស្អាតច្រើនជាមនុស្សមានភាពជឿជាក់នឹងខ្លួនឯង និង អំនួតបន្តិចចំពោះសម្រស់ ។ បើទោះជានាងមានសម្រស់ស្រស់ស្អាតប៉ុណ្ណាក្តី អ្នកមិនគួរសរសើរនាងពេកនោះទេ ។ ព្រោះនាងដឹងស្រាប់ហើយថា នាង ស្អាតហើយនាងនឹងយល់ថា អ្នកស្រឡាញ់ ហើយចាប់អារម្មណ៍លើនាងតែសម្រស់ប៉ុណ្ណោះ ដែលចំណុចនេះអាចធ្វើឱ្យនាងមិនចាប់អារម្មណ៍នឹងអ្នក ។
៥. ត្រូវសរសើរសម្រស់នាងខ្លះដែរ
ត្រង់ចំណុចនេះអ្នកពិតជាមានចម្ងល់ហើយ ។ អ្នកក៏មិនត្រូវព្រងើយនឹងមិនសរសើរពីសម្រស់នាងនោះដែរ ។ អ្នកអាចសរសើរពីស្នាមញញឹម កាយវិការ កន្សែង ឬពណ៌វត្ថុប្រើប្រាស់ផ្សេង ដែលសក្តិសមនឹងនាង ។
៦. ប្រើខួរក្បាល កុំប្រើកាបូបលុយ
ប្រសិនបើបុរសគិតតែលើសម្រស់របស់នាងពេក គឺស្ត្រីនោះនឹងមានអំនួត ហើយនាងអាចនឹងគិតថា នាងជាមនុស្សមានឱកាសច្រើនក្នុងក្រសែភ្នែកបុរសដទៃ ។ ពិតហើយលុយអាចទិញស្ត្រីម្នាក់នោះបាន ដើម្បីបម្រើចំណង់ផ្លូវភេទ ។ ដូច្នេះបុរសត្រូវគិតនូវចំណុចផ្សេងក្រៅពីអ្វីដែលខុសពីបុរសទូទៅតែងអនុវត្ត នោះវានឹងធ្វើឱ្យអ្នកក្លាយជាទីចំណាប់អារម្មណ៍ពិសេសជាងបុរសដទៃ ។ អ្នកត្រូវចាំថា អ្នកមិនមែន ជាបុរសដែល តែងតែធ្វើឱ្យនាងសប្បាយគ្រប់ពេលនោះទេ តែជាមនុស្សដែលជួយនាង និង ធ្វើឱ្យនាងរីកចំរើនទៅមុខ នោះនាងនឹងមិនមើលរំលងអ្នកឡើយ ។
៧.កុំចង្អៀតចង្អល់នឹងសេរីភាពរបស់នាង
ស្ត្រីដែលស្អាត ហ៊ឺហា តែងចង់មានសេរីភាពដើរហើរក្នុងសង្គមជាមួយមនុស្សទូទៅជុំវិញខ្លួន ។ ក្រៅពីនេះអ្នកអាចជួយជំរុញនាងឱ្យចេះញញឹម និង បង្ហាញពីទេពកោសល្យខ្លះៗប្រសិនបើនាងមាន ។ ត្រូវលើកទឹកចិត្ត និងផ្តល់សេរីភាពដល់នាង នោះនាងនឹងយល់ថា អ្នកជាមនុស្សល្អ មិនចង្អៀតចង្អល់ ។ ទីបំផុតនាង នឹងយល់ថា អ្នកជាមនុស្សម្នាក់ដែលនាងអាចពឹងពាក់ និង មិនអាចខ្វះបាន ៕ សុផល
0 comments:
Post a Comment