អត្ថប្រយោជន៍​ទាំង ៥ ដែល​បង្ក​ឡើង​ដោយ​ភាព​អផ្សុក​របស់​ខ្លួន​ដែល​អ្នក​គួរ​ស្វែង​យល់

Advertisements


១) ធ្វើ​ឲ្យ​អ្នក​កាន់​តែ​មាន​ភាព​ច្នៃ​ប្រឌិត ៖ អ្នក​ស្រាវជ្រាវ​ជឿ​ថា​នៅ​ពេល​ដែល​មនុស្ស​មាន​ភាព​ធុញ​ទ្រាន់ អផ្សុក គឺ​ជា​ពេល​មួយ​ដែល​ធ្វើ​ឲ្យ​ពួក​គេ​ផុស​ចេញ​នូវ​គំនិត​ដើម​របស់​ខ្លួន ។ អ្នក​ចិត្តសាស្ត្រ​សញ្ជាតិ​អង់គ្លេស Sandi Mann និយាយ​ថា ភាព​អផ្សុក បាន​ធ្វើ​ឲ្យ​ចិត្ត​មនុស្ស​វង្វេង​ហើយ​ស្រមៃ​ច្រើន ដែល​នាំ​ឲ្យ​ពួក​គេ​បង្កើត​ចេញ​នូវ​គំនិត​ច្នៃ​ប្រឌិត ក្នុង​វិធី​មួយ​របស់​ពួក​គេ។

២) ភាព​អផ្សុក​ធ្វើ​ឲ្យ​អ្នក​យល់​ឃើញ​ពី​ភាព​ខុស​ឆ្គង​របស់​ខ្លួន ៖ អ្នក​សិក្សា​ស្រាវជ្រាវ និង សាស្ត្រាចារ្យ ផ្នែក​ទស្សនៈ​វិជ្ជា Andreas Elpidorou បាន​ពន្យល់​នៅ​ក្នុង​អត្ថបទ​បោះពុម្ព​ផ្សាយ​របស់​លោក​ថា ភាព​អផ្សុក​ បាន​ដើរ​តួ​ជា​អ្នក​គ្រប់​គ្រង​ចិត្ត​ចិត្ត​របស់​អ្នក ឲ្យ​នឹក​ឃើញ​ឡើង​វិញ​នូវ​រឿង​មួយ​ដែល​ជា​ភាគ​ខុស​ឆ្គង​របស់​ខ្លួន ទៅ​លើ​រឿង​អ្វី​មួយ​ដែល​ខ្លួន​បាន​ប្រព្រឹត្ត។

៣) ភាព​អផ្សុក​ជួយ​បង្កើន​ការ​តម្រង់​ទិស​ ទៅ​រក​គោលដៅ​របស់​អ្នក ៖ នៅ​ក្នុង​ការ​ស្រាវជ្រាវ​មួយ​ធ្វើ​ឡើង​ដោយ​អឺរ៉ុប និង អ្នក​ស្រាវជ្រាវ​អាមេរិក រក​ឃើញ​ថា នៅ​ពេល​ដែល​ចិត្ត​របស់​មនុស្ស​វង្វេង ជាមួយ​ភាព​អផ្សុក​របស់​ខ្លួន ពួក​គេ​មិន​បាន​គិត​ពី​អ្វី​ដែល​កំពុង​កើត​ឡើង​នៅ​ជុំ​វិញ​ខ្លួន​នោះ​ឡើយ ពួក​គេ​ភាគ​ច្រើន​មាន​ការ​គិត​ច្រើន​ទៅ​នឹង​រឿង​អនាគត​របស់​ខ្លួន ដែល​នៅ​ក្នុង​ដំណាក់​កាល​នេះ​ត្រូវ​អ្នក​ស្រាវជ្រាវ​ហៅ​ថា Autobiographical Planning ដែល​មនុស្ស​ភាគ​ច្រើន​តែង​បង្កើត ឬ ហៅ​ម្យ៉ាង​ទៀត​ថា យល់​សប្ដិ​ទាំង​ថ្ងៃ។

៤) ជួយ​ឲ្យ​អ្នក​អាច​បង្កើន​ផលិត​ភាព​ការងារ ៖ អ្នក​វិទ្យាសាស្ត្រ​នៅ​សាកល​វិទ្យាល័យ Bar-Ilan University រក​ឃើញ​ថា ការ​យល់​សប្ដិ​ទាំង​ថ្ងៃ​ (Daydreaming) បាន​ជះ​ផល​វិជ្ជមាន ទៅ​លើ​កិច្ច​ការងារ​ដោយ​ការ​យល់​សប្ដិ​ទាំង​ថ្ងៃ​ មិន​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការងារ​នោះ​ទេ គឺ​វា​បាន​ជួយ​ផលិតភាព​ការងារ​ថែម​ទៀត។

៥) ជួយ​ធ្វើ​ឲ្យ​អ្នក​ជា​មនុស្ស​កាន់​តែ​ប្រសើរ​ឡើង ៖ អ្នក​ស្រាវជ្រាវ​នៅ​ក្នុង​ប្រទេស អៀរឡង់ ជឿ​ថា​ភាព​អផ្សុក អាច​នាំ​មនុស្ស​ទៅ​ធ្វើ​ការ​ងារ​ដែល​មាន​សារប្រយោជន៍ សម្រាប់​សាធារណៈ​ ដោយ​ពួក​គេ​រក​ឃើញ​ថា​មនុស្ស​ដែល​អផ្សុក​មាន​ទំនោរ​ធ្វើ​ការងារ​សង្គម​ច្រើន​ដូចជា បរិច្ចាគ​ឈាម សកម្មភាព​សប្បុរស​ធម៌​ជា​ដើម។
Share on Google Plus

About sabaynews

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment