រឿង ៣យ៉ាងដែលអ្នកចាំបាច់មិនត្រូវធ្វើក្រោយពីផ្សំដំណេក
ការរួមភេទគឺជាត្រូវការចាំបាច់បំផុតរបស់គូស្នេហ៍ដែលជៀសវាងមិនបាន បន្ទាប់ពីជីវិតអាពាហ៍ពិពាហ៍ត្រូវបានបញ្ចប់។ ប៉ុន្តែដើម្បីលើកកម្ពស់ជីវិតស្នេហ៍របស់លោកអ្នកអោយបានគង់វង្ស យូរអង្វែងនោះ អ្នកមិនគួរធ្វើរឿង៣ យ៉ាងនោះទេក្រោយពីសម្រេចកិច្ចការដ៏មានន័យ។ ដូច្នេះអ្នកត្រូវចង់ចាំ និងជៀសវាងកំហុសឆ្គង ៣ យ៉ាងនោះ។១. ក្រោយពីផ្សំដំណេកទៅងូតទឹកក្តៅភ្លាមៗការងូតទឹកភ្លាមៗក្រោយពេលផ្សំដំណេកអាចធ្វើឲ្យរំខានដល់ចរន្ធឈាមដែលកំពុងតែរត់, បណ្តាលឲ្យកកស្ទះសសៃឈាមក្នុងបេះដូង, អាចនឹងដូលសន្លប់ភ្លាមៗដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពយ៉ាងធ្ងន់ធ្ងរ។ អ្នកត្រូវចាំថា បន្ទាប់ពីបញ្ចប់ប្រតិបត្តិការប្រហែលជា ២០ នាទីសូមទៅងូតទឹកក្តៅ ដើម្បីធានាសុវត្ថិភាពដ៏ល្អឥខ្ចោះ។២. ផ្សំដំណេកបន្ទាប់ពីផឹកស្រាបៀរកុំច្រឡំថាការផឹកគ្រឿងស្រវឹងអាចជួយជំរុញឲ្យបំណងប្រាថ្នាផ្លូវភេទរបស់អ្នកកាន់តែខ្លាំងនោះ ផ្ទុយទៅវិញវាអាចធ្វើឲ្យមានការរលាកដល់ប្រព័ន្ធសសៃឈាមក្នុងបេះដូង, សម្ពាធឈាមឡើងខ្ពស់បង្កឲ្យមានបញ្ហាបេះដូង និងសសៃឈាមក្នុងខួរក្បាល។ លើសពីនេះទៅទៀតនោះមេរោគផ្សិតដែលបង្កដោយស្រាបៀរ អាចធ្វើឲ្យមេជីវិតឈ្មោលចុះខ្សោយ និងងាយបាញ់ទឹកកាមចេញមកក្រៅមុនពេលកំណត់។៣. មិនគួរផ្សំដំណេកនៅពេលឃ្លានខ្លាំង ឬឆ្អែតពេកនៅពេលដែលអ្នកញ៉ាំច្រើន មិនគួរ (មានការរួមភេទ) នោះទេ ដើម្បីការពារពោះវៀន, ការកកស្ទះនៃក្រពះ, ការផ្គត់ផ្គង់ឈាមទៅខួរក្បាល និងផ្នែកផ្សេងៗទៀត។ ជាពិសេសនៅពេលដែលអ្នកឃ្លានខ្លាំង អាចបណ្តោលឲ្យថាមពលនៃរាងកាយចុះខ្សោយ ហើយអាចក្លាយទៅជាមនុស្សដែលបាក់កំលាំងទៀតផង៕
0 comments:
Post a Comment