មូលហេតុដែលធ្វើឲ្យមនុស្សស្រីគ្មានអារម្មណ៍រួមភេទ…
អារម្មណ៏ទាំងផ្លូវកាយ និងផ្លូវចិត្តរបស់គូស្វាមីភរិយាជាច្រើននឹងឃ្លាតឆ្ងាយពីគ្នា នៅពេលពួកគេមិនបានរួមភេទឲ្យបានទៀងទាត់ ហើយបញ្ហាខ្សោយថាមពលផ្លូវភេទ អាចធ្វើឲ្យគូស្នេហ៏ប្រឈមនឹងភាពតានតឹង។ បុរសនឹងបដិសេធចំពោះការរួមភេទ ប្រសិនបើគូស្នេហ៏របស់គាត់គ្មានចំណង់ផ្លូវភេទជាមួយគាត់, ដោយមិនគិតដល់អារម្មណ៏ ដែលនាងស្រឡាញ់គាត់ឡើយ។ ខាងក្រោមនេះជាមូលហេតុធ្វើឲ្យមនុស្សស្រីខ្វះចំណង់តណ្ហាផ្លូវភេទ៖
– ក្នុងករណីខ្លះ មនុស្សស្រីអាចជួបនឹងបញ្ហាបំរែបំរួលអរម៉ូនអាចប៉ះពាល់ដល់ថាមពលផ្លូវភេទ របស់នាង។ ប៉ុន្តែភាពក្នុងវ័យគ្រប់ការ និងរាំងរដូវជារឿងមួយសំខាន់ ដែលធ្វើឲ្យមានបំរែបំរួលអរម៉ូន, មនុស្សស្រីឧស្សាហ៏មានបំរែបំរួលអរម៉ូនណាស់ ក្នុងជីវិតរបស់នាង។ អរម៉ូនតេសតូស្តេរ៉ូន តែងតែមានទំនាក់ទំនងជាមួយនឹងថាមពលផ្លូវភេទបុរស ដែលមិនត្រឹមតែមានវត្តមាននៅក្នុងរាងកាយមនុស្សស្រីប៉ុណ្ណោះទេ តែវាក៏សំខាន់ចំពោះថាមពលផ្លូវភេទរបស់មនុស្សស្រីផងដែរ។
– បញ្ហាជំងឺ និងភាពឈឺចាប់ជាច្រើនអាចប៉ះពាល់ដល់ថាមពលផ្លូវភេទ។ ឧទាហរណ៏៖ អ្នកដែលមានជំងឺលើសឈាម, ធាត់ខ្លាំង, ជំងឺមហារីក, ជំងឺសរសៃឈាមបេះដូង និងជំងឺសរសៃប្រសាទ។ កង្វះលំហាត់ប្រាណនៅក្នុងជីវិតអាចប៉ះពាល់ដល់សុខភាព ហើយក៏អាចធ្វើឲ្យថាមពលផ្លូវភេទចុះអន់ខ្សោយផងដែរ។
– ប្រភេទថ្នាំជាច្រើនរួមទាំង ថ្នាំបំបាត់ភាពក្រៀមក្រំ និងថ្នាំបំបាត់ទុក្ខព្រួយអាចប៉ះពាល់ដល់ថាមពលផ្លូវភេទរបស់អ្នក។ ថ្នាំគ្រាប់ពន្យាកំណើតដែលជួយគ្រប់គ្រងកម្រិតអរម៉ូន នៅក្នុងរាងកាយរបស់អ្នកក៏អាចប៉ះពាល់ថាមពលផ្លូវភេទរបស់អ្នកដែរ។ ប្រសិនបើអ្នកប្រើថ្នាំណាមួយ ហើយធ្វើឲ្យថាមពលផ្លូវភេទរបស់អ្នកចុះអន់ខ្សោយ អ្នកគួរទៅពិភាក្សាជាមួយនឹងវេជ្ជបណ្ឌិតអំពីបញ្ហានេះ។
– បញ្ហាផ្លូវចិត្តអាចប៉ះពាល់ដល់ថាមពលផ្លូវភេទ។ ឧទាហរណ៏៖ ភាពតានតឹង ដែលមិនអាចធ្វើឲ្យសកម្មភាពសប្បាយរីករាយឡើងបាន រួមទាំងការរួមភេទ។ ថ្នាំ និងជាតិស្រវឹងអាចជួយពង្រឹងអារម្មណ៏របស់មនុស្ស តែអាចធ្វើឲ្យមនុស្សបាត់បង់ថាមពលផ្លូវភេទ។ បញ្ហាទុក្ខព្រួយ ឬភាពភ័យខ្លាច សូម្បីតែបញ្ហាលែងឃ្លានបាយក៏អាចប៉ះពាល់ដល់ថាមពលផ្លូវភេទរបស់ មនុស្សស្រីដែរ។
– លើសពីនេះទៀត ភាពអស់កម្លាំង និងមានសម្ពាធលើទំនួលខុសត្រូវខ្លាំងពេកអាចធ្វើឲ្យថាមពលផ្លូវភេទរបស់មនុស្សស្រីចុះអន់ខ្សោយ៕
0 comments:
Post a Comment