ចង់ដឹងថា អ្នកនឹងជួបស្នេហពិតនៅ អាយុប៉ុន្មានមែនទេ?
នេះជាវិធីទស្សទាយមួយ ដើម្បីឲ្យដឹងថា អ្នកនឹងជួបស្នេហពិត និងបានរៀបការក្នុងអាយុប៉ុន្មាន? ហើយដើម្បីអនុវត្តក្បួនទស្សទាយនេះ អ្នកត្រូវធ្វើដូចខាងក្រោមនេះ៖
– យកបន្ទាត់មួយ មកវាស់ប្រវែងពីខ្សែបាតដៃទៅគល់នៃកូនដៃ (មើលឧទាហរណ៍ក្នុងរូបភាព) ហើយយើងនឹងឃើញប្រវែងសរុប ១៧ មីលីមែត្រ ។ ដោយដឹងថាប្រវែង ១៧ មីលីមែត្រនេះតំណាំងឲ្យរយៈពេលនៃជីវិត ៥០ឆ្នាំ។
– បន្ទាប់មកទៀតត្រូវវាស់ ប្រវែងពីខ្សែបាតដៃទៅនឹងខ្សែ ដែលនៅចំកណ្តាលនៃខ្សែបាតដៃនិងគល់ កូនដៃ (ខ្សែដៃនេះគេហៅថា ខ្សែដៃអាពាពិពាហ៏)។ ដូចក្នុងរូបគឺមានប្រវែង ១២ មីលីម៉ែត្រ។
– ហើយយើងអាចធ្វើការគណនាដូចខាងក្រោមនេះ
១៧ មីលីម៉ែត្រ = ៥០ ឆ្នាំ
១ មីលីមែត្រ = ៥០ / ១៧ = ២.៩៤១ ឆ្នាំ
ហើយខ្សែអាពាពីពាហ៏គឺ ១២ មីលីមែត្រ យើងបាន ១២ * ២.៩៤១ = ៣៥.២៩២ ឆ្នាំ
ដូចនេះ មនុស្សម្នាក់នេះនឹងបាន ជួបស្នេហាពិតនៅអាយុ ៣៥ឆ្នាំ។ ដើម្បីឲ្យវាកាន់តែច្បាស់ អ្នកអាចវាស់នៅលើដៃម្ខាងទៀត។ ហើយបើដៃម្ខាងទៀតឃើញ តិច ឬ ច្រើនជាងម្ខាងនេះ អ្នកត្រូវកំណត់យកមធ្យមភាគនៃអាយុដែលបានគណនាចេញពីដៃទាំងសងខាង៕
0 comments:
Post a Comment