រឿងនិទានខ្មោចៈ បឹងមណៈ
ពន្លឺថ្ងៃដែលធ្លាប់តែចែងចាំងនាពេលរសៀលក៏ទំលាក់ខ្លួនចុះ បន្ទាប់ពីវេលាចូលដល់ពេលល្ងាចប្រហែលជាម៉ោង៥ជាង ផ្ទៃទឹកដែលចែងចាំងពន្លឺព្រះអាទិត្យពណ៌ទឹកក្រូចធ្វើឲ្យរលកនៅក្នុងបឹងមួយកន្លែងជះពន្លឺផ្លេកៗ ប្រលែងជាមួយនឹងពន្លឺដ៏ស្រស់ស្អាតតាមធម្មជាតិ។
អ្នកណាខ្លះគិតថាបឹងធំមួយកន្លែងនៅខេត្តពោធិ៍សាត់ដែលពោរពេញទៅដោយទឹកថ្លាឈ្វេងនោះ ធ្លាប់ឆក់យកជីវិតមនុស្សជាច្រើនអ្នកមកហើយ។ សំលេងម៉ូតូ C125 ចូលមកចតនៅក្រោមដើមអំពិលទឹកបារាំងមួយក្បែរមាត់ទឹក កំលោះម្នាក់រាងឡូយ នឹង នារីដ៏ស្រស់ស្អាតជាសង្សានឹងគ្នាបាននាំគ្នាមកលេងនៅទីនោះ ពួកគេនាំគ្នាក្រាលកន្ទេល មុននឹងយកស្រាក់អាហារនិងបំពង់ទឹកមកដាក់លើកន្ទេល។
“ទីនេះពិតជាមានខ្យល់អាកាសបរិសុទ្ធមែនបង ទឹកក៏ថ្លាគួរអោយចង់ងូតខ្លាំងណាស់ អូនចូលចិត្តទីនេះណាស់” រ័ត្នបាននិយាយទៅកាន់យុទ្ធជាសង្សា ពួកគេត្រូវកន្លែងធ្វើការបញ្ជូនមកធ្វើការនៅខេត្តនោះមួយរយៈ ហើយការដើរកំសាន្តនេះចាត់ទុកជាលើកដំបូងរបស់ពួកគេ បន្ទាប់ពីមកធ្វើការបានប្រហែលជាមួយសប្តាហ៍ប៉ុណ្ណោះ។
“មែនហើយអូន ត្រជាក់ស្រួលខ្លួនមែន គ្មានផ្សែងពុលដូចនៅទីក្រុង” យុទ្ធតប
“អូនក៏គិតអីចឹងដូចគ្នា តិចទៀតយើងនាំគ្នាចុះទឹកលេងល្អទេ?” រ័ត្ន
“ពួកយើងនាំគ្នាញ៉ាំសិនទៅអូន តែកុំញ៉ាំឆ្អែតពេកប្រយ័ត្ន ហល់ពោះលេងទឹកមិនសប្បាយ” យុទ្ធ
មិនយូប៉ុន្មានព្រះអាទិត្យក៏លិចបាត់ទៅ ភាពងងឹតក៏ចាប់ផ្តើមទំលាក់ខ្លួនចុះមកបន្តិចម្តងៗ បឹងមួយនោះគ្មាននរណានៅ មនុស្សភាគច្រើនត្រលប់ទៅផ្ទះតាំងពីមិនទាន់ងងឹតម៉្លេះ ដូច្នេះហើយទើបនៅសល់តែពួកគេ២នាក់។
“រ័ត្ន ដឹងទេថាបងស្រលាញ់អូនប៉ុណ្ណា” អ្នកកំលោះនិយាយផ្អែមល្ហែមដាក់សង្សា ដែលអ្នកណាក៏ត្រូវតែធ្វើបែបនេះដូចគ្នា ណាមួយបរិយាកាសដូចជាអំណោយទានដល់ពួកគេទាំងពីរនាក់ណាស់។គេមិននិយាយតែមាត់ទេ តែលូកដៃមកក្តោបដៃនារីជាសង្សាថ្នមៗ មុននឹងរំកិលមកអោបស្មានាង ហើយទាញមកថើបថ្ពាល់….។
“កុំធ្វើបែបនេះ ខ្មាសគេណាបង” រ័ត្នងាកមុខចេញដោយខ្មាសអៀន មាត់និយាយបែបនោះ តែចិត្តនាងពិតជារំភើបណាស់
“អូនរៀបការជាមួយបងទេ?” យុទ្ធ
“សួរស្អីទេបង ទៅលេងទឹកវិញល្អជាង” រ័ត្ន
និយាយចប់នាងក៏ប្រុងងើប តែយុទ្ធចាប់ដៃនាងជាប់ នាងក៏ទោរទន់យ៉ាងងាយ ព្រោះស្រីៗចិត្តទន់ណាស់
“ឈប់សិន បងសូមថើបអូនទៀតមកណា” យុទ្ធ
“អត់ទេ មិញលួចថើបអូនហើយណា” រ័ត្ន
“គ្រាន់តែថើបសោះហ្នឹងម៉េចក៏កំណាញ់ម៉្លេះអូន” យុទ្ធរហ័សអោបសង្សាគេជាប់ដើមទ្រូង ព្រមទាំងថើបបបូរមាត់របស់នាងថ្នមៗជាលើកដំបូង រហូតដល់នាងទន់ខ្លួនក្នុងដៃរបស់គេ។
“បងបានហើយ ខ្លាចគេមកឃើញមិនល្អទេ” រ័ត្ន
“គ្មានអ្នកណាមកឃើញទេអូន ក្រៅពីយើង២នាក់ហ្នឹង បងសុំទៀតមក” យុទ្ធ
“អត់ទេបានហើយ យ៉ាងណាក៏ខ្មាសខ្មោចដែរបង” រ័ត្ននិយាយទាំងសើចរួចដើរសំដៅទៅកាន់ទឹក ទុកអោយយុទ្ធអង្គុយទាំងស្តាយ បន្ទាប់ពីនោះភ្លាមខ្យល់ត្រជាក់បានបក់មកយ៉ាងខ្លាំង ហាក់ដូចជាមានអ្វីម៉្យាងយល់ស្របនឹងសំដីរបស់រ័ត្ន…
នាងចុះទៅក្នុងបឹងនោះ រហូតដល់ត្រឹមចង្កេះ ទើបងាកមកហៅសង្សាអោយចុះមកតាម យុទ្ធក៏ចុះទៅតាមនាងដល់កន្លែងដែលនាងឈរ ហើយអោបថើបនាងទៀត រ័ត្នងាកមកអោបករយុទ្ធហើយជញ្ជក់មាត់គ្នាយ៉ាងឆ្ងាញ់ យុទ្ធចាប់ផ្តើបដោះអាវរ័ត្នចេញ ប្រុងតែនឹងរួមស្នេហ៍គ្នាក្នុងទឹកនោះទៅហើយ.......
“បានហើយ” យុទ្ធភ្ញាក់នឹងសំលេងទាំងមឹងមាំង ព្រោះសំលេងនោះមិនមែនជាសំលេងស្រីទេ តែដូចជាសំលេងប្រុសទៅវិញ ខណៈនោះដែរនៅជុំវិញគេគ្មានអ្វីក្រៅពីទឹកល្ហល្ហាវ…..យុទ្ធបែជាមិនឃើញរ័ត្នគេក៏ស្រែករកនាង
“យើងនៅទីនេះ” យុទ្ធងាកមុខមកទាំងព្រឺរោម នឹងភាពភ័យខ្លាចព្រោះមុខមាត់របស់រ័ត្នក្លាយទៅជាអាក្រក់ ភ្នែកឡើងក្រហម មុខហើម មានក្លិនស្អុយអសោចចង់ក្អួតទៅវិញ”
“ព្រះជាម្ចាស់អើយជួយផង ម្តេចក៏ក្លាយទៅជាបែបនេះ ជួយផងៗៗៗៗៗៗ”យុទ្ធប្រវេប្រវ៉ាឡើងពីក្នុងទឹកមកវិញ តែដៃរបស់រ័ត្ន
ចាប់ច្របាច់ករគេឡើងលៀនភ្នែក ឈាមចេញតាមមាត់ តាមភ្នែក ត្រចៀក រហូតដាច់ខ្យល់ស្លាប់ ហើយខ្វះបំពង់កបាញ់ឈាមអណ្តែតពេញទឹក។ រាងកាយរបស់យុទ្ធក៏លិចទៅក្នុងទឹក បន្ទាប់ពីខ្មោចទឹកចូលក្នុងរាងកាយរបស់រ័ត្នហើយនាំនាងទៅកណ្តាលបឹងដ៏ជ្រៅ រហូតលិចក្បាលបាត់….។
ព្រឹកឡើងទើបអ្នកភូមិទាំងប៉ុន្មាននាំគ្នាមកចោមរោមមើលសាកសពពួកគេទាំង២ ពួកគេនិយាយពីមាត់មួយទៅមាត់មួយថាបឹងមួយនេះមិនមាននរណាហ៊ាននៅដល់យប់ទេ ព្រោះតែពួកគេទាំង២មិនបានដឹងថាបឹងមួយនោះគឺជាបឹងជើងកប ទើបពួគគេត្រូវស្លាប់ដូច្នេះ សពរបស់ពួកគេ ត្រូវដំកល់រងចាំក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណីរៀងៗខ្លួន។ ហើយបឹងនោះត្រូវបានគេដឹងថាធ្លាប់មានមនុស្សស្លាប់ច្រើនមកហើយ គ្មាននរណាហ៊ាននៅលេងដល់យប់ទេ តាំងពីមានមនុស្សស្រីម្នាក់ទំនងជាសិស្សត្រូវគេចាប់រំលោភ ហើយវាយបំបាក់ករនាងទំលាក់ចោលក្នុងបឹងនោះ ក្រោយមកទៀត ក៏មានមនុស្សប្រុសម្នាក់ទៀតត្រូវចោរប្លន់ម៉ូតូយកសពមកចោលក្បែរបឹងនោះទៀតទើបកើតរឿងដូច្នេះ។
adminសូមប្រាប់អោយfan ស្រីៗប្រយ័ត្នខ្លួន ហើយFanប្រុសៗកុំចេះតែហ៊ានដើរលេងដល់យប់ម្នាក់ឯងខ្លាចកើតមានរឿងដូចនេះ......


0 comments:
Post a Comment