ថ្ងៃនេះសម្តេចហ៊ុនសែនបានឆ្លើយសំនួរជាច្រើនទាក់ទងនឹងច្បាប់ចរាចរណ៏ថ្មី

Advertisements
យោងទៅតាម Page ផ្លូវការរបស់សម្តេចហ៊ុនសែនបានមានប្រសាសន៏ថា
ខ្ញុំសូមឆ្លើយបញ្ជាក់ទៅនិងសំណួរប្រជាពលរដ្ឋខាងក្រោម:- ១-ប្រសិនបើប្រជាពលរដ្ឋបានបង់លុយសម្រាប់ថ្លៃប្រឡងយកប័ណ្ណបើកបរម៉ូតូ (125CCចុះក្រោម) រួចហើយ ហើយការសំរេចថ្មីនេះបានកំណត់មិនអោយបង់លុយថ្លៃប័ណ្ណបើកបរ គឺសូមប្រជាពលរដ្ឋមកទទួលប្រាក់វិញគ្រប់ៗគ្នា។ ២-ចំពោះប្រជាពលរដ្ឋដែលបានទទួលប័ណ្ណបើកបរម៉ូតូរួចហើយ (125CC ចុះក្រោម) ប្រសិនបើមានបំណងចង់ទទួលយកលុយវិញ គឺរាជរដ្ឋាភិបាលនឹងបង់ថវិកាសងវិញគ្រប់ចំនួនទៅតាមតម្លៃផ្លូវការដែលបានបង់រួចពីមុន។ ខ្ញុំបានណែនាំរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុឱ្យសហការជាមួយ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនដើម្បីចាត់វិធានការជូនបងប្អូនឱ្យបានឆាប់បំផុត៕ ------------------------------- សំណូមពរពីប្រជាពលរដ្ឋ:- សូមគោរពសម្តេចហ៊ុន សែន ជាទីស្រឡាញ់និងជារាប់អានដោយស្មោះអំពីរូបខ្ញុំបាទ ដោយខ្ញុំបានឮសេចក្តីប្រកាសថ្ងៃនេះថាមិនចាំបាច់មិនតម្រូវឲ្យបណ្ណបើកបរម៉ូតូចាំពីកម្លាំង125cc ចុះក្រោម តែចំពោះរូបខ្ញុំបានទៅពន្យាបណ្ណបើកបរនៅថ្ងៃទី29-12-2015 តើខ្ញុំបាទអាចដកប្រាក់មកវិញបានឬ? ខ្ញុំបាទសង្ឃឹមថាសម្តេចនឹងជួយសម្រួលបង្វិលប្រាក់ឲ្យមករូបខ្ញុំក៍ដូចជាប្រជាជនឯទៀតដែលទៅពន្យាបណ្ណបើកបរនិងធ្វើបណ្ណមុនថ្ងៃទី30-12-2015ហើយមិនទាន់ទទួលបានបណ្ណបើកបរម៉ូតូពីព្រោះប្រាក់ជាង70000នេះវាសំខាន់សម្រាប់ជីវភាពរូបខ្ញុំបាទណាស់។ ខ្ញុំបាទសូមគោរពដឹងគុណដ៍ជ្រាវជ្រៅចំពោះសម្តេចដែលបានរំដោះប្រជាជនចេញពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម។ ហើយពិសេសជាងនេះទៅសម្តេចបានយកចិត្តទុកដាក់ជួយដល់ប្រជារាស្ត្រដែលជួបការលំបាក។ សូមអរគុណនិងថ្លែងអំណរគុណជាថ្មីម្តងទៀត។
Share on Google Plus

About sabaynews

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment