ហេតុ​ផល​ដែល​មនុស្ស​ស្រី​ស្រឡាញ់​បុរស​វ័យ​ចំណាស់!

Advertisements
មនុស្ស​ស្រី​ភាគ​ច្រើន​ស្រឡាញ់​បុរស​ដែល​មាន​វ័យ​ចំណាស់​ជាង​ខ្លួន ពី​ព្រោះ​ពួក​គេអាច​ផ្តល់​សុភក្តិ​មង្គល​​ច្រើន​ជាង​បុរស​ដែល​មានវ័យ​ក្មេង។ ណាមួយ​បុរស​វ័យ​ចំណាស់​មាន​បទពិសោធន៍​ច្រើន​ទាំង​ការងារនៅ​ក្នុង​សង្គម​ ព្រម​ទាំង​រឿង​រ៉ាវផ្លូវ​ចិត្ត​របស់​ស្រីៗ។ ជា​​ពិសេស​​នោះ​​បុរស​​វ័យ​​ចំណាស់​​អាច​​ផ្តល់​​នូវ​​ភាព​កក់​ក្តៅ​ផ្នែក​​ហិរញ​វត្ថុ​ និង​​អា​ពឹង​ញាក់​បាន​ទៅ​ថ្ងៃ​អនាគត់។
១. មានស្ថេរភាពក្នុងអារម្មណ៍ បុរសដែលមានវ័យចំណាស់អាចផ្តល់នូវស្ថេរភាពផ្នែកហិរញវត្ថុ និងធានាសុវត្ថិភាពចំពោះរូបគេ ព្រមទាំងស្ថេរភាពសតិអារម្មណ៍ផងដែរ។ ២. យល់ពីអារម្មណ៍ស្ត្រី បទពិសោធន៍ និងចំណេះដឹងធ្វើឲ្យពួកគេយល់ពីអារម្មណ៍ស្ត្រីច្បាស់ជាងបុរសក្មេងៗ។ ជាពិសេសការយល់ដឹងកាន់តែច្រើនផ្នែកផ្លូវចិត្តតែម្តង ដែលមនុស្សស្រីត្រូវការ។ ៧ចំណុចដែល​ជួយ​ឲ្យ​អ្នក​រៀប​អាពាហ៍​ពិពាហ៍​ដោយ​រីក​រាយ​បំផុត ៣. សប្បាយនិងការនិយាយ បុរសវ័យចំណាស់តែងតែដឹងព័ត៌មាននានាដែលកើតមានឡើងនៅក្នុងសង្គម ដែលធ្វើឲ្យពួកគេមានឱកាសបង្កើតការចាប់អារម្មណ៍ដើម្បីនិយាយទៅកាន់មនុស្សស្រី។ លើសពីនេះទៅទៀតពួកគេចង់និយាយអំពីអ្វី ដែល​ផ្លាស់​ប្តូរ​នូវ​អ្វី​ដែល​មានភាពអណ្តែតអណ្តូង ជាជាងការនិយាយអ្វីដែលអាក្រក់។ ដូច្នេះស្ត្រីភាគច្រើនគិតថាបុរសបែបនេះគឺជាជម្រើសដ៏ប្រសើរ ជាបុរសដែលមានវ័យក្មេង។ ៤. ទទួលអារម្មណ៍កក់ក្តៅ គេសង្កេតឃើញថាស្ត្រីភាគច្រើនមានការព្រួយបារម្ភ និងត្រូវបានខកចិត្តដោយសារតែប្រុសក្មេង។ នេះ​គឺ​ជា​ពេល​ដែល​ពួក​គេ​ត្រូវ​ការ​បុរស​ម្នាក់​ដែល​ជួយ​លើក​ទឹក​ចិត្ត និងជាដៃគូចេះយល់ចិត្តរបស់គេផ្ទាល់។ ដូច្នេះហើយមានតែបុរសវ័យចំណាស់ដែលអាចជួយធ្វើឲ្យពួកគេមានអារម្មណ៍ស្ងប់ស្ងាត់ ព្រម​ទាំង​ទទួល​បាន​នូវ​ភាព​កក់​ក្តៅ​ត្រឡប់មកវិញ។ ៥. មានភាពស្មោះត្រង់ ខណៈពេលដែលបុរសវ័យក្មេងរវល់តែរឿងសប្បាយផ្ទាល់ខ្លួន រី​ឯងបុរសវ័យចំណាស់គិតតែពីរឿងភ្ជាប់ទំនាក់ទំនងឲ្យកាន់តែប្រសើរ។ នេះ​គឺ​ជា​អ្វី​ដែល​មនុស្ស​ស្រី​ត្រូវ​ការ ព្រោះបុរសវ័យចំណាស់មានមនោសញ្ចេតនាងជ្រាលជ្រៅ និងមានភក្តីភាពជាងបុរសវ័យក្មេង៕
Share on Google Plus

About sabaynews

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment