សម្តេច ហ៊ុន សែន សុំឲ្យមន្រ្តីទាំងអស់ បង្កើត Account Facebook ផ្ទាល់ខ្លួន

Advertisements
ភ្នំពេញ៖ សន្និបាតគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា លើកទី ៣៩ បានបិទបញ្ចប់ហើយ នៅវេលាម៉ោង ៦និង ៣៣នាទី ល្ងាច ថ្ងៃអាទិត្យ ទី១០នេះ នៅមជ្ឈមណ្ឌលសន្និបាត កោះ ពេជ្យ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់បំផុត របស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស សម្តេច សាយ ឈុំ សម្តេច ស ខេង អនុប្រធានគណបក្ស ព្រមទាំង សមាជិក សមាជិកា អង្គសន្និបាត ចំនួន ១៥០០ នាក់ ដែលបានចូលរួម។ នៅមុនការបិទបញ្ចប់ អង្គសន្និបាត ល្ងាចថ្ងៃទី០២ សម្តេច តេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជន កម្ពុជា និងជានាយករដ្ឋមន្រ្តី នៃកម្ពុជា បានព្រមាន រដ្ឋមន្ត្រីក្រសួង ២ ដែលពុំបានបញ្ចេញឈ្មោះ ឲ្យបញ្ចប់វប្បធម៌ ប្រពន្ធ កូន លូកដៃ ព្រមទាំងកោតសរសើរ ដល់អភិបាលខេត្ត បាត់ដំបង និង ជម្រុញឲ្យអភិបាលខេត្ត ដទៃទៀត យកគំរូតាម ព្រមទាំងជម្រុញឲ្យ មន្ត្រីរបស់គណបក្សប្រជាជន បង្កើត Account Facebook របស់ខ្លួន នឹងចេះប្រព័ន្ធ IT ឲ្យបានគ្រប់គ្នា ដើម្បីងាយស្រួលទំនាក់ទំនង នៅក្នុងសង្គម ជាពិសេស ជាមួយប្រជាពលរដ្ឋរបស់ខ្លួន។ លោក ជុំ កុសល ទីប្រឹក្សាផ្ទាល់សម្តេច តេជោ ហ៊ុន សែន ដែលមានវត្តមាននៅក្នុងអង្គសន្និបាត បានមានប្រសាសន៍ប្រាប់ មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល នៅក្រោយបិទបញ្ចប់ អង្គសន្និបាត ល្ងាចថ្ងៃអាទិត្យ ទី១០ខែមករា ថា «សម្តេចសរសើរ អភិបាលខេត្ត បាត់ដំបង លោក បាន សុផល ដែលធ្វើការងារបានល្អ ក្នុងនោះសម្តេច ក៏បានព្រមាន ទៅក្រសួង ២ សូមឲ្យប្រពន្ធកូន ចាកចេញ កុំឲ្យមានពាក់ព័ន្ធ កិច្ចការរបស់ក្រសួង ព្រមទាំងសម្តេចនាយករដ្ឋមន្រ្តីបានក្រើនរំលឹក ឲ្យមន្រ្តីទាំងអស់ចេះប្រើអ៊ិនធើណិត WhatsApp បង្កើត Account Facebook»។
Share on Google Plus

About sabaynews

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment