ឥណ្ឌូណេស៊ី រង​ការ​គំរាមកំហែង​ភេរវកម្ម​កាន់​តែ​ធំ​ក្រោយ​ក្រុម​សកម្ម​ប្រយុទ្ធ វិល​ត្រលប់​ចូល​ស្រុក​វិញ

Advertisements
ប្រទេស ឥណ្ឌូណេស៊ី កំពុង​ត្រៀម​រៀប​ចំ​ខ្លួន​សាជាថ្មី​ដើម្បី​ទប់ទល់​នឹង​ការ​វាយប្រហារ​អត្តឃាត​ណា​មួយ​ពី​សំណាក់​ក្រុម​រដ្ឋ​ឥស្លាម ISIS ​ចេញ​មក​ពី​តំបន់​មជ្ឈិមបូព៌ា ដែល​មាន​សមត្ថភាព​ ធ្វើ​ការ​វាយ​ប្រហារ​ទ្រង់ទ្រាយ​ធំ​ជាង​ការ​វាយប្រហារ​នៅ​កណ្ដាល​ក្រុង ហ្សាកាតា កាល​ពី​សប្ដាហ៍​មុន នេះ​បើ​តាម​ការ​ថ្លែង​របស់​មន្ត្រី​ប៉ូលិស កាល​ពី​ថ្ងៃ​ច័ន្ទ​ម្សិលមិញ។ ការ​វាយប្រហារ​នៅ​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន​នៅ​ហ្សាកាតា គឺ​ជា​ប្រតិបត្តិការ​រហ័ស​មួយ​មាន​ឈ្មោះ​ថា Plan B ដែល​រៀប​ចំ​ដោយ​ក្រុម​ឧទ្ទាម​ឥស្លាម បន្ទាប់​ពី​ប៉ូលិស ឥណ្ឌូណេស៊ី​ បាន​វាយ​ឆ្មក់​និង​បង្ក្រាប​បាន​មុន​សម្រាប់​គម្រោង​វាយប្រហារ នៅ​ថ្ងៃ​បុណ្យ​ Christmas​ និង ថ្ងៃ​បុណ្យ​ឆ្លង​ឆ្នាំ​កន្លង​ទៅ។ បើ​តាម​លោក​ឧត្ដមសេនីយ៍​ Badrodin Haiti ប្រាប់​ទៅ​កាន់​សារព័ត៌មាន Reuters ថា​ ឥណ្ឌូណេស៊ី មាន​ភាព​ភ័យ​ខ្លាច ថា​នឹង​អាច​មាន​ការវាយប្រហារ​ ដ៏​គ្រោះ​ថ្នាក់​អាច​កើត​ឡើង​បន្ត​ទៀត​សម្រាប់​ឥណ្ឌូណេស៊ី បន្ទាប់​ពី​មាន​ការ​វិល​ត្រលប់​មក​វិញ​នូវ​ពលរដ្ឋ​ឥស្លាម​ឥណ្ឌូណេស៊ី ដែល​បាន​ទៅ​ចូល​រួម​ប្រយុទ្ធ​នៅ​ស៊ីរី​និង​អ៊ីរ៉ាក់​នោះ ដែល​ម្នាក់​សុទ្ធ​តែ​មាន​បទពិសោធន៍​នៃ​ការ​វាយប្រហារ​ដែល​រៀន​ពី​ពួក ISIS។ បើ​តាម​អាជ្ញាធរ​ ឥណ្ឌូណេស៊ី ថ្លែង​ថា​មាន​ពលរដ្ឋ​ឥណ្ឌូណេស៊ី​ប្រមាណ ៥០០ នាក់​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​តំបន់​មជ្ឈិមបូព៌ា ដើម្បី​ចូល​រួម​ជា​មួយ​ក្រុម​រដ្ឋ​ឥស្លាម ហើយ​មនុស្ស ១០០ នាក់​ត្រូវ​គេ​ជឿ​ថា​បាន​ត្រលប់​មក​កាន់​ឥណ្ឌូណេស៊ី​វិញ​ហើយ ដែល​ក្នុង​នោះ​មាន ១៥ នាក់​មាន​បទ​ពិសោធន៍​ប្រយុទ្ធ និង ចេះ​រៀប​ចំ​ផែនការ​វាយ​ប្រហារ នេះ​បើ​យោង​តាម​អ្នក​ជំនាញ។ ប្រភព៖ Thebnews
Share on Google Plus

About sabaynews

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment