បច្ចេកវិទ្យា​ទាំង ១០ ដែល​អ្នក​គួរតែ​ដឹង​នាពេល​បច្ចុប្បន្ន​

Advertisements
ខាងក្រោម​នេះ​ជា​បច្ចេកវិទ្យា​ទាំង ១០ ដែល​លោកអ្នក​ត្រូវតែ​ដឹង​នាពេល​បច្ចុប្បន្ននេះ​៖ ​១. កម្មវិធី​តន្ត្រី​របស់​ក្រុមហ៊ុន Apple ឥឡូវនេះ​មាន​អ្នកគាំទ្រ​ជាង ១០ លាន​នាក់​ដែល​លទ្ធផល​ដ៏​អស្ចារ្យ​នេះ ចំណាយ​អស់​រយៈពេល​តែ ៦ ខែ​ប៉ុណ្ណោះ​បន្ទាប់ពី​ការបើក​ដំណើរការ​កម្មវិធី​ជា​ផ្លូវការ​កាលពី​ខែ មិថុនា កន្លង​នេះ ដោយ​គូប្រជែង​តាម​បណ្តាញ​អ៊ីនធឺណិត Rival Spotify ចំណាយពេល​អស់ ៦ ឆ្នាំ​ក្នុងការ​ទទួលបាន​នូវ​អ្នកគាំទ្រ​ក្នុង​កម្រិត​ដ៏​ខ្ពស់​នេះ​។​ ២. ការវាយប្រហារ​មួយ​ត្រូវបាន​ចេញផ្សាយ​នៅលើ Twitter របស់លោក Jeremy Corbyn បន្ទាប់ពី​មានការ​លួច​ចូលក្នុង​គណនី​របស់​មេ​ដឹកនាំ​សហជីព​ការងារ ដែលមាន​យ៉ាងហោចណាស់ ៤ សារ​ដែល​បាន​ផ្ញើរ​ទៅកាន់​អ្នកគាំទ្រ​របស់គាត់​ប្រមាណ ៣៨៤ ពាន់​នាក់​។​ ៣. ឧក្រិដ្ឋកម្ម​បាន​ផ្សារភ្ជាប់​ជាមួយនឹង​កម្មវិធី​ណាត់ជួប Tinder នឹង Grindr បាន​កើន​ឡើងដល់ ៧ ករណី​ក្នុង​រយៈពេល​ត្រឹមតែ ២ ឆ្នាំ​ហើយ​មាន​មនុស្ស​ជាង ៤០០ នាក់​នៃ​នាក់​ប្រើប្រាស់​ដែល​ទទួលរង​នូវ​បទល្មើស​ទាំងអស់នេះ​។​ ៤. កម្មវិធី taxi-hailing របស់​ចក្រភព​អង់គ្លេស Hailo បានធ្វើ​ឲ្យ​មានការ​ខាត់​បង់​ទឹកប្រាក់​ចំនួន ១១,៧៦ លាន​ផោន​ក្នុង​ឆ្នាំ​២០១៤ ដោយយោង​តាម​ផ្នែក​គណនី​របស់​ក្រុមហ៊ុន Hailo បានធ្វើ​ឲ្យ​ក្រុមហ៊ុន​ខាតបង់​ប្រាក់​សរុប​ចំនួន ២១,៧ លាន​ផោន​ក្នុង​ចន្លោះ​ឆ្នាំ ២០១៣ នឹង ២០១៤ បើទោះបីជា​មានការ​កើនឡើង​ចំនួន ៣៩ ភាគរយ​ក្នុង​ប្រាក់ចំណូល​ចំនួន ៧,៩ លាន​ផោន​ក៏ដោយ​។​ ៥. Soundcloud បាន​បង្កើន​ប្រាក់កម្ចី​របស់ខ្លួន​ប្រមាណ​ជាង ៣២ លាន​អឺរ៉ូ​តែប៉ុណ្ណោះ​នេះ​បើ​យោងតាម​គេហទំព័រ​បច្ចេកវិទ្យា​ស៊ុយអែដ​ឌីជីថល​។ កម្ចី​នេះ​ត្រូវបាន​រាយការណ៍​ជាមួយ​ដៃគូ Tennenbaum ជា​ក្រុមហ៊ុន​វិនិយោគ​មួយ​របស់​សហរដ្ឋអាមេរិក​ដែលមាន​ជំនាញ​ក្នុង​ការជំនួស​ស្ថានភាព​ហិរញ្ញវត្ថុ​ពិសេស​។​ ៦. ការជួល​ការិយាល័យ​ក្នុង​ទីក្រុង San Francisco គឺមាន​តម្លៃ​ថ្លៃ​ជាង​តំបន់ Manhattan ជា​ប្រវត្តិសាស្ត្រ​ក្នុង​រយៈពេល​ជាង​មួយ​ទសវត្សរ៍​។ តំលៃ​ជួល​នៃ​ការិយាល័យ​នៅ​ទីក្រុង San Francisco គឺ​ប្រមាណ ៧២,២៦ ដុល្លារ​ក្នុង​មួយ​ម៉ែត​ការ៉េ​នៅ​ត្រីមាស​ទី ៤ កាលពី​ឆ្នាំមុន​ខណៈពេលដែល​នៅ​តំបន់ Manhattan មានតម្លៃ​តែ​ប្រមាណ ៧១,៨៥ ដុល្លារ​ប៉ុណ្ណោះ​សម្រាប់​រយៈពេល​ដូចគ្នា​។​ ​៧. គណនី Twitter ពុំមាន​ការផ្ទៀងផ្ទាត់រ​បស់​អ្នកនិពន្ធ​ស្តាំនិយម Milos Yiannopoulos មាន​អ្នកគាំទ្រ​ប្រមាណ ១៣៩ ពាន់​នាក់​នៅលើ​បណ្តាញ​សង្គម Twitter និង​ជា​ផ្នែក​មួយ​នៃ​សំលេង​ឈានមុខ​គេ​នៅលើ Gamergate ។​ ​៨. មុខងារ​ពិសេស​ថ្មី​របស់​ក្រុមហ៊ុន​ផលិត​រថយន្ត Tesla ដែល​រថយន្ត​អាច​ចត​ដោយ​ខ្លួន​វា​ផ្ទាល់ គឺជា​ផ្នែក​មួយ​នៃ​ការធ្វើ​ឲ្យ​ទាន់សម័យ​កម្មវិធី​ថ្មី ៧.១ សម្រាប់​រថយន្ត​នេះ​។​ ​៩. នៅ​ទីបំផុត​ក្រុមហ៊ុន Facebook បាន​លុបចោល​នូវ​មុខងារ​ចាប់យក​រូបភាព​ពី​ទូរស័ព្ទ​របស់​អ្នក ដោយបាន​ដាក់​ដំណើរការ​នូវ​កម្មវិធី​ចាប់យក​រូបភាព​ថ្មី​មួយទៀត​។​ ១០. កម្មវិធី​ស្តាប់​តន្ត្រី​តាម​អ៊ីនធឺណិត​សេវា Spotify បាន​ឲ្យ​ដឹងថា​នៅ​ពាក់កណ្តាល​ឆ្នាំ​២០១៥ គឺជា​ចន្លោះពេល​ល្អ​បំផុត​សម្រាប់​ការកើនឡើង​នូវ​សេដ្ឋកិច្ច​ដែល​ពុំ​ធ្លាប់មាន ដោយ​រំពឹងថា​នឹងមាន​ចំនួន​អ្នកគាំទ្រ​កើន​ដល់ ២៥ ទៅ ៣០ លាន​នាក់​នៅ​ចុងឆ្នាំ​២០១៥ នេះ​។​ ​ ប្រភព៖ Thebnews
Share on Google Plus

About sabaynews

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment