អ្នកវិទ្យាសាស្ត្រតេស្តស្ករគ្រាប់ដែលមិនធ្វើឲ្យធ្មេញពុក
អ្នកវិទ្យាសាស្ត្រនឹងបំបាត់បាក់តេរីអាក្រក់ចេញពីក្នុងស្ករគ្រាប់ដើម្បីកុំឲ្យញ៉ាំទៅពុកធ្មេញ។ ក្រុងប៊ែរឡាំង: ទន្តពេទ្យ និងមាតាបិតាទាំងឡាយតែងតែហាមប្រាម កូនចៅរបស់ខ្លួនកុំឲ្យញ៉ាំស្ករគ្រាប់ច្រើនពេកព្រោះខ្លាចពុកធ្មេញ។ ប៉ុន្តែក្ដីកង្វក់នេះនឹងក្លាយជារឿងអតីតកាល ព្រោះ អ្នកវិទ្យាសាស្ត្រទើបតែបានរកឃើញនូវប្រភេទស្ករគ្រាប់ម៉្យាងដែល ផ្ទុកបាក់តេរីល្អ និងមិនធ្វើឲ្យប៉ះពាល់ដល់ធ្មេញ។ តាមការពិតទៅ ស្ករគ្រាប់មិនមែនជាដើមចមនៃការពុកធ្មេញឡើយ គឺពពួកបាក់តេរីដែលសំងំនៅក្នុងមាត់របស់មនុស្សទេ ដែលជាអ្នកបំផ្លាញធ្មេញរបស់យើង។ ពេលអ្នកញ៉ាំស្ករគ្រាប់បាក់តេរីទាំងនោះផ្ដើមបញ្ចេញជាតិអាស៊ីត ដែលធ្វើឲ្យខូចកាចាធ្មេញ និងបង្កទៅជាបញ្ហាធ្មេញពុក។ បាក់តេរី នោះភាគច្រើនជាពពួកឈ្មោះ mutans streptococci ។ ក្រោយពីធ្វើការ ពិសោធស្រាវជ្រាវ អ្នកវិទ្យាសាស្ត្រមកពីក្រុងប៊ែរឡាំង គ្រីស្ទីន ឡាង និងសហការី បានបង្កើតស្ករគ្រាប់មួយប្រភេទ ដែលផ្ទុកបាក់តេរី ម៉្យាងទៀតឈ្មោះ Lactobacillus paracasei ។ បាក់តេរីថ្មីនេះអាច ភ្ជាប់ខ្លួនទៅនឹងបាក់តេរីនៅក្នុងធ្មេញ ធ្វើឲ្យវាលែងធ្វើប្រតិកម្មបញ្ចេញជាតិអាស៊ីតមកបំផ្លាញធ្មេញ របស់មនុស្ស។ការពិសោធលើមនុស្ស៦០នាក់បានបង្ហាញថា អ្នកដែលញ៉ាំស្ករគ្រាប់ថ្មី មិនមានការប្រឈមនឹងបញ្ហាពុកធ្មេញដូចមុនទៀតនោះទេ៕
0 comments:
Post a Comment