ការដែលប្រាថ្នាចង់អោយខ្លួននៅក្មេងនោះមិនមែនមានតែមនុស្សស្រី ទេ បុរសក៏អញ្ចឹងដែរ។ ដូច្នេះហើយបានជាមានមនុស្សជាច្រើនចំណាយលុយទិញផលិតផល ឬក្រែមការពារភាពចាស់នៅតាមផ្សារ ប៉ុន្តែ ពួកគេគួរតែងាកមកប្រើផលិតផលពីធម្មជាតិវិញទៅទើបជាការល្អ ហើយមិនប៉ះពាល់ដល់សុខភាពទៀតផង។ ផ្លែឈើ និងបន្លែ គឺជាជម្រើសដ៏ល្អសម្រាប់ជួយប្រឆាំងនឹងបញ្ហាដែលទាក់ទងនឹងភាពចាស់ ទៅតាមអាយុ។ ខាងក្រោមនេះ គឺជាអាហារដ៏អស្ចារ្យមួយចំនួនដែលអាចជួយគ្រប់គ្រងភាពចាស់ និងធ្វើអោយអ្នកនៅក្មេងបាន។
ផ្លែបឺ
ផ្លែបឺ
ក្រៅពីសម្បូរវីតាមីន E ផ្លែបឺក៏សម្បូរសារធាតុអង់ទីអុកស៊ីដង់ដែលជួយការពារស្បែកយើងដែរ ។ វាជួយធ្វើអោយកោសិកាស្បែកលូតលាស់ឡើងវិញ ដូច្នេះ វាប្រៀបដូចជាធ្វើអោយស្បែកមើលទៅស្រស់ថ្លា និងផ្តល់ជាភាពក្មេងវ័យដល់យើងម្តងទៀតអញ្ចឹង។
សូកូឡាពណ៌ខ្មៅ
សូកូឡាពណ៌ខ្មៅ
សូកូឡាពណ៌ខ្មៅគ្រប់ប្រភេទដែលមានជាតិកាកាវយ៉ាងហោចណាស់ ៧០ ភាគរយ គឺពោរពេញទៅដោយជាតិប្រូតេអ៊ីន និងវីតាមីន B។ ការទទួលទានអាហារមួយនេះតែបន្តិចជាទៀងទាត់នឹងជួយរំលាយជាតិខ្លាញ់ ព្រមទាំងបង្កើនសុខភាពស្បែក និងសក់ថែមទៀតផង។
ប្រូខូលី
ប្រូខូលី
បន្លែប្រភេទនេះជាប្រភពដ៏អស្ចារ្យមួយនៃជាតិសរសៃ និងវីតាមីន C ដែលវាមិនត្រឹមតែជួយគ្រប់គ្រងទម្ងន់បានល្អទេ តែក៏ជួយប្រឆាំងនឹងជំងឺបេះដូងដែរ។
ផ្លែបឺរីពណ៌ខៀវ
ផ្លែបឺរីពណ៌ខៀវសម្បូរទៅដោយវីតាមីន C ដែលជួយធ្វើអោយមានភាពកាន់តែងាយស្រួលដល់របត់ឈាមរត់។ ផ្លែបឺរីពណ៌ខៀវក៏ផ្ទុកទៅដោយជាតិរ៉ែដែលជួយគ្រប់គ្រងដល់ដំណើរការ នៃចាស់ទៅតាមអាយុផងដែរ។ សារធាតុប៉ូតាស្យូមដ៏ច្រើនរបស់ផ្លែបឺរីនឹងជួយទប់ស្កាត់ការហើម របស់ភ្នែកបាន៕

0 comments:
Post a Comment