តៅ មីងស៊ឺ កំពុងជួបភ្លើងស្នេហាចតុកោណ
មួយរយៈចុងក្រោយនេះគេសង្កេតឃើញថាជីវិតស្នេហារបស់តួឯកប្រុសក្នុងរឿង «ស្នេហាបួនដួង» លោក ជឺរី យ៉ាន ( Jerry Yan ) ដែលទស្សនិកជននិយមហៅថា តៅ មីងស៊ឺ កំពុងតែមានភាពច្របូកច្របល់គួឲ្យកត់ សម្គាល់ ជាក់ស្តែងដូចជាកាលពី ពេលថ្មីៗនេះមានពាក្យចចាមអារ៉ាមមួយចំនួនបានលើកឡើងថា លោក តៅ មីងស៊ឺ កំពុងតែមានទំនាក់ទំនងស្នេហាលួចលាក់ជាមួយតារាសម្តែង និង ម៉ូដែលតៃវ៉ាន់ នាង សៀនណា ចាង ( Seanna Chang ) ប៉ុន្តែទន្ទឹមគ្នានោះដែរលោក ជឺរី យ៉ាន ផ្ទាល់បែរជានិយាយថាលោកចង់ផ្សះ ផ្សាជាមួយតារាសម្តែង និង ម៉ូដែល លីន ជីលីង (Lin Chi-ling) ដែលជាអតីតមិត្តស្រីរបស់លោកសាជាថ្មី ។
សម្រាប់រយៈពេលថ្មីៗនេះទៀតសោត មានសារព័ត៌មានជាច្រើនបានចុះផ្សាយអំពីទំនាក់ទំនងរបស់ប្រធានក្រុម F4 ក្នុង «រឿងស្នេហាបួនដួង» ខាងលើនេះ ជាមួយតារាសម្តែងជើងចាស់វ័យ ៣៩ ឆ្នាំ នាង រូប៊ី លីន (Ruby Lin) ដែលទស្សនិកជនស្គាល់ថាជានាង ជឺ វៃ ដោយសារមានមហាមួយចំនួនបានឃើញពួកគេទាំងពីរឡើងទៅលើខុនដូតែមួយជាមួយគ្នាដោយខុនដូមួយនោះជាកម្មសិទ្ធិរបស់នាង ជឺ វៃ ។
បន្ទាប់ពីមានសារព័ត៌មានជាច្រើនចុះផ្សាយអំពីរឿងនេះ តារាសម្តែងស្រីដ៏ល្បីល្បាញរបស់តៃវ៉ាន់ នាង រូប៊ី លីន បានបដិសេធមិនទទួលស្គាល់ព័ត៌មាននេះដោយនាងចេញមុខបកស្រាយថា «រវាងនាង និង លោក ជឺរី យ៉ាន មិនមានអ្វីពាក់ព័ន្ធជាមួយគ្នាឡើយ ហើយកាលដែលលោក ជីរី យ៉ាន ឡើងទៅខុនដូជាមួយនាងនោះ គឺដោយ សារតែ ជីរី យ៉ាន ទៅសួរសុខទុក្ខមិត្តជិតស្និទ្ធរបស់គេគឺលោក វីច ជូ ( គួចាយ ឡឺយ ) ដែលរស់នៅក្នុងអាគារ apartment តែមួយជាមួយនាងដែរ ( រស់ នៅបន្ទប់ក្បែរគ្នា )» ។ ជាមួយគ្នានេះ នៅក្នុងយប់ថ្ងៃដែលលោក តៅ មីងស៊ឺ ស្រវឹង ឡើងឡានជាមួយ ជឺ វៃ នោះ មានមហាជាច្រើនបានស្តាប់ឮលោកនិយាយថា «ម្តាយរបស់ខ្ញុំមានវ័យកាន់តែចាស់ទៅៗហើយ ដូចច្នេះខ្ញុំចង់រៀបការឲ្យបានឆាប់ៗ ដើម្បីបង្កើតចៅឲ្យគាត់» ។
គួរបញ្ជាក់ដែរថា តារាសម្តែង និង ចម្រៀងប្រុសដ៏ល្បីវ័យ ៣៩ ឆ្នាំ លោក ជឺរី យ៉ាន ឬ តៅ មីងស៊ឺ បានបែកបាក់ស្នេហាជាមួយមិត្តស្រី ដែលជាតារាសម្តែងតៃវ៉ាន់វ័យ ៤១ ឆ្នាំ នាង លីន ជីលីង បានរយៈពេលប្រមាណជាពីរ បីខែរួច មកហើយ ។ នៅក្នុងរយៈពេលនេះដែរ ប្រធានក្រុម F4 រូបនេះកំពុងតែជួបនូវរឿងស្នេហាចម្រូងចម្រាសជាច្រើន ដោយមានព័ត៌មានខ្លះនិយាយថាលោកមានស្នេហាលួចលាក់ជាមួយតារាសម្តែង និង ម៉ូដែលតៃវ៉ាន់នាង សៀនណា ចាង ។
កាលពីពេលថ្មីៗនេះគេឃើញលោកឡើងរថយន្តទៅស្នាក់នៅក្នុងខុនដូរបស់តារាសម្តែង រូប៊ី លីន ថែមទៀតផង ប៉ុន្តែនៅក្នុងពេលតែមួយនេះលោក ជឺរី យ៉ាន បែរជានិយាយថា លោកចង់ត្រូវគ្នាជាមួយសង្សារចាស់នាង លីន ជីលីង វិញ ៕




0 comments:
Post a Comment