តើ​ស្ត្រី​រូបរាង​បែបណា​ទើប​បុរស មាន​អារ​ម្ម​ណ៍​ផ្លូវភេទ

Advertisements
បុរស​គ្រប់រូប​មិន​ថា ចាស់ ឬ ក្មេង រស់នៅក្នុង​តំបន់​ណា ប្រទេស​ណា​ទេ តែងតែមាន​ចំណង់​ចំណូលចិត្ត​លើ​បញ្ហា​រួមភេទ​មិន​ខុសគ្នា​ប៉ុន្មាន​នោះឡើយ​។ មុខមាត់​ស្អាត​មិនមែនជា​ចំណុច​ចាំបាច់​ចំពោះ​ចំណង់​ភេទ​របស់​បុរស​ទេ គឺ​វា​ត្រូវ​រួមផ្សំ​នឹង​ចំណុច​ផ្សេងៗ​ទៀត​។ តាម​ការសន្និដ្ឋាន​រប​ស់​អ្នកជំនាញ​ក្នុងការ​ស្រាវជ្រាវ​បានបង្ហាញ​អំពី​ចំណុច​មួយចំនួន​ដែល​ធ្វើ​ឲ្យ​បុរស​ស្រឡាញ់ និង​មាន​អារម្មណ៍​រួមរ័ក​ចំពោះ​ស្ត្រី​ដូចជា ៖ ១-​ម៉ូត​សក់​ ​លោក Philippe Brenot អ្នកនិពន្ធ Sex et l’amour ឬ Sex and love បាន​និយាយថា បុរស​ភាគច្រើន​ចូលចិត្ត​ម៉ូត​សក់​សិច​ស៊ី​គ្រាន់តែ​ឃើញ​សក់​នឹក​ស្រមៃ​ដល់​ឆាកប្រយុទ្ធ​ជាមួយ​ស្ត្រី​ម្នាក់​នោះ​បាត់ទៅហើយ​។ ប៉ុន្តែ​ចំពោះ​បុរស​ខ្លះ​គេ​ចូលចិត្ត​ម៉ូត​សក់​ខ្លី ព្រោះ​មើលទៅ​ដូចជា​មនុស្ស​ជំទង់​។​ ២-​ដងខ្លួន​រាង​អែន ឬ ង​កោង​ ​អ្នកស្រី Marc Adrian បាន​និយាយថា ស្ត្រី​មិនចាំបាច់​ទៅ​ហាត់ប្រាណ ឬ​បញ្ចុះទម្ងន់​ឲ្យ​រាង​ស្អាត​ខ្លាំង​នោះទេ ការរក្សា​ដងខ្លួន​ឲ្យ​រាង អែន ឬ​ង​ក៏​ធ្វើ​ឲ្យ​បុរស​គ្រឺត​ក្នាញ់​ដែរ ហើយ​ជាពិសេស​ស្ត្រី​ដែលមាន​ខ្នង​អែ​នង​ដូច​ដង​ធ្នូ​។​ ៣-​បបូរមាត់​ ​បបូរមាត់​ត្រូវតែ​សិច​ស៊ី និង​មាន​ភាព​ទាក់ទាញ​។ បុរស​ជាច្រើន​ចូលចិត្ត​ស្ត្រី​ដែលមាន​បបូរមាត់​ក្រាស់​បន្តិច ហើយ​មូល​ក្រពុំ ព្រោះ​គេ​គិតថា វា​បង្កើន​ដល់​អារម្មណ៍​សិច របស់​ពួកគេ​។​ ៤-​ក្លៀក​ស្អាត​ ​បុរស​១០០​ភាគរយ យកចិត្តទុកដាក់​លើស​ម្រ​ស់​ក្លៀក​។ ក្លៀក​ត្រូវតែ​ស្អាត​ដោយ​គ្មាន​រោម គ្មាន​ស្នាម​ខ្មៅ ឬ​ក្លិន​មិនល្អ​ឡើយ​។​ ៥-​ដើមទ្រូង​ ​លោក Philippe Brenot បាន​និយាយថា បុរស​មិន​ចូលចិត្ត​ស្ត្រី​មាន​ដើមទ្រូង​ធំ​ទេ ព្រោះ​វា​ជា​សញ្ញា​ប្រាប់​ឲ្យ​ដឹងថា នាង​ធ្លាប់​មានកូន និង​អាចមាន​ប្តី។ ពួកគេ​ចូលចិត្ត​ស្ត្រី​ដែលមាន​ទ្រូង​តូច​ល្មម តែ​ហើប​ពើង​ខ្ពស់​មិន​យារ​ធ្លាក់​។​ ៦-​ការរៀបចំ​ខ្លួន​ ​បុរស​ចូលចិត្ត​លួច​មើល​ចំណុច​ពិសេស​របស់​ស្ត្រី ប៉ុន្តែ​មិន​ចូលចិត្ត​មើល​ស្រី​ស្រាត ឬ​បង្ហាញ​រូប​អាសអាភាស​ទេ ។ យ៉ាងណាមិញ​ការ​តែងខ្លួន​ក៏​ដូចគ្នា​ដែរ គឺ​ត្រូវ​ចេះ​បញ្ចោ​ញ​ភាព​សិច​ស៊ី​របស់ខ្លួន​តាមបែប​លាក់លៀម​។ ការ​បញ្ចោ​ញ​ខោ​ទ្រនាប់​ស្តើង​មើលឃើញ​សាច់ គល់​ត្រគៀក ពេល​ស្លៀកខោ​ខូវប៊យ​តែងតែ​ធ្វើ​ឲ្យ​បុរស​សម្លឹង​មិន​ដាក់​ភ្នែក​។​ ៧-​ជើង​ ​ក្រៅពី​ជើង​ស្រ​ឡូ​ន បុរស​ចូលចិត្ត​ស្ត្រី​ដែលមាន​ឆ្អឹងត្រគៀក​បើក និង​មាន​សាច់ដុំ​គូថ ក្រពុំ​ស៊ីគ្នា​ទៅនឹង​ប្រវែង​ដងខ្លួន​ការពាក់​ស្បែកជើង​កែង​ខ្ពស់ ហើយ​បើ​ប្រើ​ខ្សែក្រវាត់​ត្រូវ​ជ្រើស​រើសយក​រាង​តូច​ដើម្បី​ងាយស្រួល​ក្នុងការ​បង្ហាញ សាច់​ម្តុំ​ក្រោម​បរិវេណ​ផ្ចិត​នៅលើ​ក្បាល​ខ្សែក្រវាត់​នោះ​៕
Share on Google Plus

About sabaynews

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment