តើអ្វីទៅជាគ្រាប់បែក អ៊ីដ្រូហ្សែនដែលកូរ៉េខាងជើងប្រកាសទទួលបានជោគជ័យបន្ទាប់ពីសាកល្បង?
កាលពីព្រឹកថ្ងៃពុធម្សិលមិញប្រទេស កូរ៉េខាងជើងបានបាញ់សាកល្បងគ្រាប់បែក អ៊ីដ្រូហ្សែនលើកទី ៤ របស់ខ្លួនលើដែលប្រទេសនេះថាបានទទួលជោគជ័យ ។ នេះជាការបង្កភាពភ័យខ្លាចមួយ នៃសមត្ថភាពអភិវឌ្ឍអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង ព្រោះថា គ្រាប់បែកអ៊ីដ្រូហ្សែន មានអនុភាពដូចទៅនឹងគ្រាប់បែក អាតូមិច ដែរ។ ចំណែកក្រុមអ្នកវិទ្យាសាស្ត្រវិញបានព្យាយាម ស្វែងរកការបញ្ជាក់អះអាងថាតើការប្រកាសរបស់កូរ៉េខាងជើង ពិតជាទទួលបានជោគជ័យរបស់ខ្លួនមែនឬយ៉ាងណា ប៉ុន្តែពួកអ្នកជំនាញទាំងនោះនៅតែមានមន្ទិលសង្ស័យ ថាវាពិតជាគ្រាប់បែកអ៊ីដ្រូហ្សែន មែនឬ បើពិតដូចការប្រកាសរបស់កូរ៉េខាងជើងនោះ មានន័យថា កូរ៉េខាងជើង បានក្លាយជាប្រទេសមហាអំណាចនុយក្លេអ៊ែរ នៅលើពិភពលោក យ៉ាងពិតប្រាកដហើយ។
តើអ្វីទៅជាគ្រាប់បែកអ៊ីដ្រូហ្សែន?
គ្រាប់បែក អ៊ីដ្រូហ្សែន ត្រូវបានគេស្គាល់ថា គ្រាប់បែក H(H-bomb) ដែលមានអនុភាពខ្លាំងដូចគ្រាប់បែកនុយក្លេអ៊ែរដែរ ដោយគ្រាប់បែក អ៊ីដ្រូហ្សែននេះ បង្កើតឡើងដោយអាតូម អ៊ីដ្រូហ្សែន រលាយជាមួយនឹងវិទ្យុសកម្ម ដែលដំណើរការនេះគេហៅថា ការរលាយនៃអាតូមនុយក្លេអ៊ែរ។ អាតូមនុយក្លេអ៊ែរ មានធាតុចំនួន ២ គឺ ប្រូតុង(Proton)វិជ្ជមាន និង ណឺត្រុង(Neutrons) អវិជ្ជមាន ដែលមាននៅក្នុងចំណុចស្នូលរបស់អាតូម រួមទាំងធាតុមួយទៀតគឺ អេឡិចត្រុង(Electrons)វិជ្ជមាន។ គ្រប់ទម្រង់នៃធាតុទាំងអស់នេះមានចំនួនដូចនឹងធាតុ ប្រូតុង ប៉ុន្តែធាតុខ្លះធាតុមានភាពខុសប្លែកគ្នាពីចំនួនណឺត្រុង ដែលទម្រង់នៃគេស្គាល់ថាជា អ៊ីសូតូប។ ដូចនេះគ្រាប់បែក អ៊ីដ្រូហ្សែន គឺដំណើរការដោយ ការរលាយចូលគ្នា វិទ្យុសកម្មអ៊ីសូតូប ដោយបញ្ចេញមកនូវអនុភាពដ៏ខ្លាំងក្លា ដែលមានកម្រិតសីតុណ្ហភាពក្តៅបំផុត។
គ្រាប់បែក អ៊ីដ្រូហ្សែន មានភាពខុសប្លែកគ្រាប់បែកអាតូមិច ដែលវាបម្លែងពីការបំបែកនៃអាតូម ចេញធាតុធំៗដូចជា អ៊ុយរ៉ាញ៉ូម (Uranium) និង ភ្លុយតូញ៉ូម (Plutonium) ដែលដំណើរការនេះគេហៅថា ការបំផ្ទុះអាតូម (Fission) ប៉ុន្តែ ដំណើរការបំផ្ទុះគ្រាប់បែកអាតូម មានតែមួយដំណាក់កាលប៉ុណ្ណោះខណៈពេលដែល ការបំផ្ទុះគ្រាប់បែក អ៊ីដ្រូហ្សែន មានពីរដំណាក់កាល។ ដំណើរការផ្ទុះគ្រាប់បែក អ៊ីដ្រូហ្សែន ដំណាក់កាលទីមួយគឺការបំបែក អាតូម និងចុងក្រោយដំណាក់កាលទី ២ ការរំលាយនូវអាតូមទាំងនោះ ដែលបម្លែងចេញនូវអនុភាពដ៏ខ្លាំងក្លា។ គួរបញ្ជាក់ថាអាមេរិកក៏ធ្លាប់ធ្វើការពិសោធន៍គ្រាប់បែក អ៊ីដ្រូហ្សែន នេះម្តងដែរកាលពីឆ្នាំ ១៩៥២។
តើអ្នកជំនាញដឹងដោយរបៀបណាថាវាជាគ្រាប់បែក អ៊ីដ្រូហ្សែន?
អ្នកភូមិសាស្ត្រអាមេរិក ដែលបានប្រើឧបករណ៍ចាប់កម្រិតរញ្ជួយមួយមានឈ្មោះថា Seismometers ចាប់បានក្នុងកម្រិតរញ្ជួយដី ៥,១ រង្វាស់វ៉ិចទ័រ នៅភាគខាងជើងប្រទេសកូរ៉េខាងជើង ដែលជាកន្លែងធ្វើការសាកល្បងបំផ្ទុះគ្រាប់បែក អ៊ីដ្រូហ្សែន ។ កាលពីឆ្នាំ ២០១៣ កន្លងទៅប្រទេសនេះបានធ្វើការសាកល្បង គ្រាប់បែកអាតូមិច ដែលមានកម្រិតរញ្ជួយដីដល់ទៅ ៤,៩ រង្វាស់វ៉ិចទ័រ។
ចំណែកទីភ្នាក់ងារស៊ើបការណ៍សម្ងាត់កូរ៉េខាងត្បូងវិញ បានប៉ាន់ស្មានថា គ្រាប់បែក អ៊ីដ្រូហ្សែន មានកម្លាំងផ្ទុះស្មើនឹងម្សៅ TNT ៦ គីឡូតោន (Kilotons) ដែលស្មើនឹង ៣ ភាគនៃគ្រាប់បែកនុយក្លេអ៊ែរ ដែលអាមេរិក ទម្លាក់នៅ Hiroshima ប្រទេសជ៉ុន ក្នុងសង្គ្រាមលោកលើកទី២។


0 comments:
Post a Comment