ចិន អស់​សង្ឃឹម​ ក្នុង​ការ​ទប់​ស្កាត់​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ របស់​ប្រទេស​ កូរ៉េខាងជើង

Advertisements
ប្រទេស ចិន ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ទំនង​ជា​មិន​ចាត់​វិធាន​ការ​តឹងរ៉ឹង​ណា​មួយ​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ទង្វើ​របស់​ប្រទេស​កូរ៉េខាងជើង​ ដោយ​បាន​អះអាង​ថា​ខ្លួន​បាន​បាញ់​សាក​ល្បង​គ្រាប់​បែក​អ៊ីដ្រូហ្សែន​ប្រកប​ដោយ​ជោគជ័យ ដែល​បណ្តាល​ឲ្យ​មាន​ប្រតិកម្ម​យ៉ាង​ខ្លាំង​ពី​ប្រទេស​មហាអំណាច​នៅ​ជុំវិញ​ពិភពលោក ។ ប្រទេស​ជា​ច្រើន​នៅ​ជុំវិញ​ពិភពលោក ជា​យូរ​មក​ហើយ​បាន​ជំរុញ​ឲ្យ​មហាយក្ស​អាស៊ី ចិន មាន​វិធាន​ការ​តឹងរ៉ឹង​មួយ​ លើ​សកម្មភាព​អាក្រក់​របស់​កូរ៉េខាងជើង​ ដោយ​ពួក​គេ​ចោទ​ប្រកាន់​ទីក្រុង ប៉េកាំង ថា បាន​គាំ​ទ្រ​ដល់​ក្រុង ព្យុងយ៉ាង ដែល​ផ្តល់​ឲ្យ​ប្រទេស បង្កើន​ឥទ្ធិពល​របស់​ខ្លួន​ដោយ​មិន​ខ្លាច​ច្បាប់​អន្តរជាតិ។ លោក Zhu Feng អ្នក​ជំនាញ​ខាង​ទំនាក់​ទំនង​អន្តរជាតិ ថ្លែង​ថា ឥទ្ធិពល​ចិន ទៅ​លើ​ប្រទេស​កូរ៉េខាងជើង បាន​កំពុង​ធ្លាក់​ចុះ​ខ្សោយ​ទៅ​ៗ ហើយ​បញ្ហា​ដ៏​ធំ​គឺ​ថា​មេដឹកនាំ​កូរ៉េខាងជើង គឺ​មិន​បាន​ស្តាប់​ប្រទេស​ចិន​ឡើយ ហើយ​ពួក​គេ​គឺ​ជា​មនុស្ស​រឹងរូស​បំផុត។ ចំណែក​ទីក្រុង ប៉េកាំង បាន​អំពាវនាវ​ឲ្យ​រក្សា​ការ​អត់​ធ្មត់​នៅ​ក្នុង​ឧបទ្វីប​កូរ៉េ ដែល​កំពុង​តែ​មិន​សប្បាយ​ចិត្ត​ជាមួយ​ទង្វើ​របស់ កូរ៉េខាងជើង ដែល​បាញ់​សាកល្បង​គ្រាប់​បែក​នុយក្លេអ៊ែរ​លើក​ទី ៤ របស់​ខ្លួន។ គួរ​បញ្ជាក់​ជូន​ថា​ខុស​ពី​ឪពុក​ Kim Jong Il មេដឹកនាំ​កូរ៉េខាងជើង​បច្ចុប្បន្ន​មិន​ដែល​ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​ប៉េកាំង​ឡើយ​ចាប់​តាំង​ពី​ឡើង​កាន់​អំណាច។ ចំណែក​កូរ៉េខាងជើង​វិញ​ថ្លែង ថា​ការ​ជំរុញ​ឲ្យ​ចិន​ចាត់​វិធាន​ការ​លើ​ខ្លួន​ គឺ​ជា​ការ​គេង​ចំណេញ លើ​ទំនាក់​ទំនង​ដ៏​ល្អ​របស់​ចិន​ដែល​ជា​ប្រទេស​តែ​មួយ​គត់​ដែល​ការ​ពារ​ចំណង​ទូត​ជាមួយ​កូរ៉េខាងជើង ខណៈ​ពេល​ចិន​ក៏​កំពុង​ជួប​ភាព​តាន​តឹង​ផង​ដែរ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​ជាមួយ​ប្រទេស អាស៊ាន និង ជប៉ុន និង អាមេរិក។
Share on Google Plus

About sabaynews

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment