តើ​ដែន​សមុទ្រ​ចិន​ខាង​ត្បូង​មាន​អ្វី​ពិសេស បាន​ជា​ប្រទេស​ជាប់​ជម្លោះ​ព្យាយាម​ប្រជែង​គ្នា​យក​មួយ​ឈ្នះ​ដៃ?

Advertisements
វិវាទ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​បង្ក​ភាព​តានតឹង​រាប់​ទសវត្ស​កន្លង​មក​ហើយ​នៅ​ក្នុង​តំបន់​។ ​ខាងក្រោម​នេះ​ជា​ការ​រៀបរាប់​ត្រួសៗ​អំពី​ដែន​សមុទ្រ​ចិន​ខាងត្បូង​។ ​ស្ថានភាព​ភូមិសាស្ត្រ សមុទ្រ​ចិន​ខាងត្បូង​មាន​ផ្ទៃ​ក្រឡា ៣ លាន​គីឡូម៉ែត្រ​ការ៉េ ស្ថិត​នៅ​ប៉ែក​ខាង​លិច​នៃ​ដែន​មហាសមុទ្រ​ប៉ាស៊ីហ្វិក។ ចិន​ស្ថិត​នៅ​ភាគ​ខាង​ជើង – ហ្វីលីពីន​នៅ​ភាគ​ខាង​កើត – កោះ Borneo នៅ​ភាគ​ខាងត្បូង និង​វៀតណាម​នៅ​ភាគ​ខាង​លិច។ ដែនសមុទ្រ​ចិន​ខាង​ត្បូង​មាន​កោះ​តូចធំ​នៅ​រាយប៉ាយ​រាប់​រយ​កោះ​។ ក្រៅពីនោះ មាន​ប្រភេទ​កូនកោះ – ថ្ម​ប៉ប្រះ​ទឹក ដែល​គ្មាន​មនុស្ស​រស់​នៅ​ទេ។ ក្នុង​ចំណោម​ដែន​កោះ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង ប្រជុំ​កោះ​ស្ព្រែតលី (Spratly) និង​ប្រជុំកោះ​ប៉ារ៉ាសែល​ (Paracel) សំខាន់​ជាង​គេ។ ​តើ​ដែន​សមុទ្រ​ចិន​ខាង​ត្បូង​មាន​សារៈសំខាន់​យ៉ាង​ដូចម្ដេច​ខ្លះ? ​​ដែន​សមុទ្រ​ចិន​ខាងត្បូង​គឺ​ជា​តំណ​ភ្ជាប់​រវាង​មហាសមុទ្រ​ប៉ាស៊ីហ្វិក និង​មហាសមុទ្រ​ឥណ្ឌា។ ដែន​សមុទ្រ​នេះ​មាន​សារៈសំខាន់​ជា​យុទ្ធសាស្ត្រ​ខាង​វិស័យ​ពាណិជ្ជកម្ម​ផង និង​ទាំង​វិស័យ​ការពារ​ជាតិ​ផង។ ​ទីនេះ​ជា​ច្រក​ផ្លូវ​ដ៏​សំខាន់​សម្រាប់​ដឹក​ទំនិញ ពី​អឺរ៉ុប ពី​មជ្ឈិមបូព៌ា ពី​អាស៊ី​ខាងកើត​អាច​ចេញ​ចូល​តាម​ច្រក​នេះ​។ ដែន​សមុទ្រ​នេះ​ក៏​ល្បី​ថា​សម្បូរ​ធនធាន​ធម្មជាតិ​កប់​ទុក​នៅ​បាត​សមុទ្រ ដូចជា​ធនធាន​ប្រេងឆៅ និង​ឧស្ម័ន​ធម្មជាតិ។ ប្រទេស​ណា​ខ្លះ​ដែល​ប្រកាស​ជា​ផ្លូវ​ការ​ថា​ដែន​សមុទ្រ​ចិន​ខាង​ត្បូង​ជា​របស់​ខ្លួន? ​ប្រទេស​ចិន និង​កោះ​តៃវ៉ាន់​បាន​កំណត់​យក​ដែន​សមុទ្រ​ចិន​ខាង​ត្បូង​សឹង​ទាំង​ស្រុង​ជា​ដែន​អធិបតេយ្យ​របស់​ខ្លួន។ ចំណែក​ប្រទេស​វៀតណាម – ហ្វីលីពីន – ម៉ាឡេស៊ី និង​ប្រ៊ុយណេ​ក៏​បាន​ប្រកាស​ថា​ដែន​សមុទ្រ​នោះ​មួយ​ផ្នែក​ក៏​ជា​ដែន​អធិបតេយ្យ​របស់​ផង​ខ្លួន​ដែរ។ ការ​ប្រកាស​បែប​នេះ​ធ្វើ​ឲ្យ​តំបន់​ខ្លះ​ក្លាយ​ជា «តំបន់​ត្រួត​ស៊ីគ្នា» ដោយសារ​តំបន់​មួយ​មាន​ប្រទេស​ពីរ ឬ​ច្រើន​ជាង​នេះ​ប្រកាស​ជា​ដែន​សមុទ្រ​ខ្លួន។ ​បច្ចុប្បន្ន ប្រទេស​ចិន​គ្រប់គ្រង​ប្រជុំកោះ​ប៉ារ៉ាសែល​ទាំង​អស់។ ក្នុង​ចំណោម​ប្រជុំកោះ​ស្ព្រែតលី ៖ ១- ​វៀតណាម​គ្រប់គ្រង​បាន​ច្រើន​ជាង​គេ គឺ​រហូត​ដល់ ២០ កោះ​ និង​តំបន់​ថ្ម​ប៉ប្រះ​ទឹក​មួយ​ចំនួន​ទៀត ២- ក្រៅពីនោះ ហ្វីលីពីន​គ្រប់គ្រង​ចំនួន​ ៩ កោះ ៣- ប្រទេស​ចិន​គ្រប់គ្រង ៧ កោះ ៤- ​ម៉ាឡេស៊ី​គ្រប់គ្រង ៣ កោះ​។ ប្រ៊ុយណេ​មិន​គ្រប់គ្រង​ដែន​កោះ​ណា​មួយ​ក្នុង​ចំណោម​នោះ​ទេ ប៉ុន្តែ​ក៏​បាន​ប្រកាស​ថា​ខ្លួន​មាន​ដែន​អធិបតេយ្យ​នៅ​ក្នុង​ដែន​សមុទ្រ​ចិន​ខាង​ត្បូង​ដែរ។ អំពី​វិវាទ​រវាង​ប្រទេស​ចិន និង​ប្រទេស​វៀតណាម ​កាលពី​ពេល​កន្លង​ទៅ ភាគី​ជម្លោះ​នៅ​ក្នុង​ដែន​សមុទ្រ​ចិន​ខាង​ត្បូង​ធ្លាប់​ប៉ះទង្គិច​គ្នា​ប្រដាប់​អាវុធ​ម្ដងម្កាល​។ ក្រៅពីនោះ ចិន​និង​ហ្វីលីពីន​ក៏​ធ្លាប់​ប៉ះទង្គិច​គ្នា ប៉ុន្តែ​មិន​មែន​ប្រដាប់​អាវុធទេ។ ​​អំពី​នយោបាយ​ការទូត ​ប្រទេស​ជា​សមាជិក​អាស៊ាន​ទាំង ១០ ប្រទេស​ និង​ប្រទេស​ចិន​បាន​ឯកភាព​យក​ការ​ប្រកាស​ក្រម​ប្រតិបត្តិ​ដោយឡែកៗ (non-binding declaration of conduct) ​ពី​គ្នា​កាលពី​ឆ្នាំ២០០២ និង​ឆ្នាំ​បន្តបន្ទាប់​ទៀត ដើម្បី​រិះរក​វិធី​បន្ថយ​អរិភាព​រវាង​គ្នា​និង​គ្នា​នៅ​ក្នុង​វិវាទ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង។ ក្រោយមក ប្រទេស​ខ្លះ​នៅ​អាស៊ាន​ព្យាយាម​បង្កើត​សេចក្ដី​ប្រកាស​ក្រម​ប្រតិបត្តិ​រួម​ ឬ​សេចក្ដី​ថ្លែងការណ៍​រួម​នៃ​ក្រម​ប្រតិបត្តិ​អាស៊ាន (binding code of conduct) ប៉ុន្តែ​មិន​អាច​ទៅរួច៕ ប្រភព៖Thebnews
Share on Google Plus

About sabaynews

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment