កម្រងព្រឹត្តិការអន្តរជាតិក្តៅៗដែលកើតមានឡើងនៅជុំវិញពិភពលោកសម្រាប់ថ្ងៃ ១៣ មករា
១) នាវិកអាមេរិកចំនួន ១០ នាក់ត្រូវគេរាយការណ៍ ពួកគេត្រូវបានចាប់ខ្លួនដោយប្រទេសអ៊ីរ៉ង់បន្ទាប់ពីទូកល្បាតពីគ្រឿងរបស់ទ័ពជើងទឹកអាមេរិកបានអណ្ដែតឆ្លងចូលដែនទឹកអ៊ីរ៉ង់ ដោយសារកំហុសបច្ចេកទេសម៉ាស៊ីនទូកមិនដំណើរការ មកទល់នឹងពេលនេះអ៊ីរ៉ង់មានបំណងចង់សុំទោសអាមេរិក ដោយគ្រោងបញ្ជូននាវិកទាំងនោះត្រលប់ទៅវិញនៅថ្ងៃពុធនេះ។
២) យ៉ាងហោចណាស់មនុស្ស ១០ ត្រូវបានស្លាបនៅក្នុងការបំផ្ទុះគ្រាប់បែកមួយចំកណ្ដាលទីក្រុង អ៊ីស្តាន់ប៊ុល។ អ្នកស្លាប់ភាគច្រើនជាភ្ញៀវទេសចរសញ្ជាតិអាល្លឺម៉ង់ អាជ្ញាធរទួរគីជឿថាជនអត្តឃាតបំផ្ទុះគ្រាប់បែកជាសមាជិកក្រុមរដ្ឋឥស្លាម ដែលបានកើតនៅក្នុងប្រទេសស៊ីរី។
៣) ភាពតានតឹងនៅអាល្លឺម៉ង់បានកំពុងកើនឡើងខ្លាំងក្រោយពីមានការវាយប្រហារទៅលើស្ត្រីអាល្លឺម៉ង់នៅថ្ងៃបុណ្យឆ្លងឆ្នាំក្នុងទីក្រុង Cologne ដោយប៉ូលិសបានដាក់ការសង្ស័យថាជនដៃដល់ភាគច្រើនគឺជាជនភៀសខ្លួនដែលមកពីអាហ្វ្រិក និង មកពីតំបន់មជ្ឈិមបូព៌ា ជាអ្នកទទួលខុសត្រូវ។
៤) មេដឹកនាំកូរ៉េខាងជើង លោក Kim Jong Un បានស្នើឲ្យមានការដាក់ទណ្ឌកម្មបន្ថែមទៀតមកលើកម្មវិធីនុយក្លេអ៊ែររបស់ប្រទេសខ្លួន នេះបើតាមសេចក្ដីរាយការណ៍ពីទូរទស្សន៍រដ្ឋនៅថ្ងៃពុធនេះ ពោលគឺមួយសប្ដាហ៍បន្ទាប់ពីកូរ៉េខាងជើងបានបាញ់សាកល្បងគ្រាប់បែកអ៊ីដ្រូហ្សែន ដែលបង្កឲ្យមានការរិះគន់យ៉ាងខ្លាំងពីអាមេរិក និងប្រទេសជិតខាង។
៥) ប្រធានាធិបតីកូរ៉េខាងត្បូងលោកស្រី Park Geun-Hye នៅថ្ងៃពុធនេះបានជំរុញឲ្យសហគមន៍អន្តរជាតិជាពិសេសប្រទេសចិន ត្រូវតែមានវិធានការតឹងរ៉ឹងបំផុតលើប្រទេសកូរ៉េខាងជើងចំពោះការសាកល្បងគ្រាប់បែកនុយក្លេអ៊ែរចុងក្រោយរបស់ពួកគេ។
៦) ជនអត្តឃាតម្នាក់បានបំផ្ទុះខ្លួនឯង នៅខាងក្រៅមជ្ឈមណ្ឌលផ្តល់វ៉ាក់សាំងមួយនៅក្នុងទីក្រុង Quetta ភាគខាងត្បូងប្រទេស ប៉ាគីស្ថាន នៅថ្ងៃពុធនេះដោយមានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៥ នាក់។
ប្រភព៖Thebnews
0 comments:
Post a Comment