រឿងនិទានខ្មោច៖កញ្ចក់បុរាណ

Advertisements
ខ្ញុំមិនមែនជាមនុស្សជឿលើ ខ្មោចព្រាយ មន្តអាគមអ្វីនោះទេ តែពេលបានជួបផ្ទាល់ វាក៏ជារឿងដែលមិនអាចបំភ្លេចបាន។ ថ្ងៃមួយនោះម៉ាក់ខ្ញុំនិងខ្ញុំបានទៅលេងនិងស្នាក់នៅជាមួយសាច់ញាត្តិនៅឯខេត្តបាត់ដំបង។ផ្ទះនោះម៉ាក់ធ្លាប់នៅកាលពីក្មេង គាត់ក៏បានធ្លាប់ប្រាប់ខ្ញុំថាអ្នកចាស់គេហួងហែងកន្លែងគេខ្លាំងណាស់ ខ្ញុំបានត្រឹមតែអស់សំណើចនឹងសំដីម៉ាក់ខ្ញុំ។ពេលមកដល់អ៊ុំក៏អោយខ្ញុំដេកនៅជាន់ខាងលើដោយសារខ្ញុំចូលចិត្តដេកបន្ទប់មួយម្នាក់ឯងព្រោះជាបន្ទប់ទំនេរ ខណះពេលដែលបន្ទប់នៅសល់កំពុងជួលជុលខ្លះៗ។ម៉ាក់ខ្ញុំមើលមុខខ្ញុំហាក់ដូចជាទើសទាល់ណាស់ បន្ទប់នោះមើលទៅដូចមានមនុស្សស្រីធ្លាប់នៅ ខ្ញុំសង្កេតឃើញគ្រែដេកនិងវាំងននសុទ្ធតែពណ៌ស្រស់។ យប់មកដល់ខ្ញុំដេកមិនទាន់លក់ស្រួលផង ខ្ញុំក៏ឃើញស្រមោលមនុស្សស្រីនៅក្នុងកញ្ចក់ញញឹមដាក់ខ្ញុំ នាងជាស្រីស្អាត តែទឹកមុខនាងហាក់ដូចជាសោលសៅណាស់ តែមួយភ្លែតប៉ុណ្ណោះស្រមោលនាងក៏រលាយបាត់ ព្រឹកឡើងខ្ញុំក៏ពនិត្យមើលឃើញកញ្ចក់ក្បាច់បុរាណមួយចាស់ណាស់ទៅហើយ វាគ្មានអីចំលែកទេ ចុះស្រមោលនោះចេញមកពីណា???? យប់បន្ទាប់ខ្ញុំក៏យល់សប្តិឃើញស្រីម្នាក់នោះរសាត់ចេញពីក្នុងកព្ចាក់ហើយអង្គុយបែរខ្នងសិតសក់មុខកញ្ចក់ ខ្ញុំឃើញមុខនាងច្បាស់ នាងមានសំរស់ស្អាត តែពេលដែលនាងកំពុងសិតសក់នោះ សក់របស់នាងជ្រុះបន្តិចម្តងៗ ចង់អស់ពីក្បាល នាងក៏យំហើយក៏រលាយបាត់។ រស់នៅទីនោះបាន៥ថ្ងៃ ម្តងនោះខ្ញុំប្រាកដណាស់ថាខ្ញុំមិនបានយល់សប្តិអ្វីទៀតទេ គឺនាងស្តែងអោយឃើញតែម្តង. ខ្ញុំមានអារម្មណ៍ថាដូចជាត្រូវសណ្តំ កំរើកដៃជើងមិនរួច ចង់ស្រែកក៏ស្រែកមិនបាន បានតែសំលឹងមើលនាងមកជិតខ្ញុំហើយអង្គុយនៅក្បែរខ្ញុំ ខ្ញុំពិតជាខ្លាចខ្លាំងណាស់ នាងយកដៃដ៏ត្រជាក់របស់នាងអង្អែលដៃខ្ញុំ យូៗទៅនាងក៏ប្រែប្រួល មុខដែលធ្លាប់តែស្អាតប្រែទៅជាហើម រលួយ ដង្កូវជ្រុះពេញ ទឹករងៃហូរចេញពីភ្នែក ខ្ញុំធុំក្លិនសាកសពចង់ឈួលច្រមុះ បន្ទប់ពីនោះខ្ញុំក៏លែងដឹងខ្លួន។ ខ្ញុំដឹងខ្លួននៅព្រឹកបន្ទាប់ហើយក៏និយាយរឿងរ៉ាវទាំងប៉ុន្មានប្រាប់ម៉ាក់ ម៉ាក់ក៏រៀបរ៉ាប់រឿងហេតុប្រាប់ខ្ញុំវិញថា នារីនោះគឺជាប្រពន្ធចុងលោកតាទួត ហើយលោកតាស្រលាញ់នាងជាងគេ ទើបប្រពន្ធមុនៗច្រណែននាំគ្នាធ្វើបាបនាងរហូតដល់ស្លាប់ ហើយយកសាកសពនាងទៅលាក់ទុកក្នុងជញ្ជាំងបិទជិតហើយយកកញ្ចក់ក្បាច់នោះបាំងជិតឈឹង ពេលដែលលោកតាមកវិញពួកគាត់ប្រាប់ថានាងបានរត់តាមសាហាយបាត់ទៅហើយ។ ក្រោយមកពេលដែលផ្ទះនោះមានការជួលជុលបន្ថែម ពួកជាងក៏ឃើញសាកសពនាង ហើយក៏គាស់ទៅធ្វើបុណ្យ អ្នកនៅទីនោះគិតថាប្រហែលជានាងទៅចាប់ជាតិបាត់ហើយទើបគ្មាននរណាឃើញ ឃើញតែម៉ាក់និងខ្ញុំដែលបានស្នាក់ក្នុងបន្ទប់របស់នាង។ខ្ញុំក៏បានរុញកញ្ចក់នោះចេញឃើញមានស្នាមបូកស៊ីម៉ងពិតមែន ខ្ញុំក៏ចេញពីបន្ទប់នោះទៅដេកជាមួយម៉ាក់និងអ៊ុំវិញ ទុកបន្ទប់នោះអោយនាងវិញចុះ តែយប់ណាក៏ដូចយប់ណាខ្ញុំលឺសំលេងខ្សិបតិចៗក្បែរត្រចៀកថាអោយខ្ញុំទៅដេកខាងលើក្នុងបន្ទប់នោះវិញ. តែខ្ញុំមិនប្រថុយទៀតទេ ហើយក៏ចង់មកផ្ទះវិញឆាប់ៗផងដែរ......។
Share on Google Plus

About sabaynews

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment