ប្រធានាធិបតី ១៥ រូប​ឆ្លាត​ជាងគេ​​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​អាមេរិក

Advertisements


ចាប់​តាំង​ពី​​​ឆ្នាំ ១៧៨៩ ជា​ឆ្នាំ​ដែល​​​លោក George Washington ​បាន​ក្លាយ​ជា​ប្រធានាធិបតី​ទី​១ ​របស់​អាមេរិក​​រហូត​មក​ដល់​ប្រធានាធិបតី​ចុងក្រោយ Barack Obama ​​មក​ដល់​ឆ្នាំ ២០១៥​ នេះ អាមេរិក​មាន​ប្រធានាធិបតី​ចូល​​កាន់​តំណែង​សរុប ៤៤ នាក់​ហើយ។

ប្រធានាធិបតី​នីមួយៗ​សុទ្ធតែ​បាន​បន្សល់​ទុក​ស្នាដៃ​រៀង​ខ្លួន​ដល់​​​ប្រជាជន​​ជំនាន់​ក្រោយ​របស់​មហាអំណាច​​មួយ​នេះ។ ប៉ុន្តែ បើ​និយាយ​ពី​កម្រិត​ឆ្លាត​វៃ​វិញ គឺ​ថា មាន​ប្រធានាធិបតី​អាមេរិក ចំនួន ១៥ រូប​ខាងក្រោម​នេះ​ដែល​មាន​ពិន្ទុ IQ ខ្ពស់​ជាងគេ។​​

១៥) លោក Franklin Pierce
លោក Franklin Pierce គឺ​ជា​ប្រធានាធិបតី​ទី ១៤ របស់​អាមេរិក​​ដែល​បាន​ចូល​កាន់​តំណែង​​នៅ​ចន្លោះ​ឆ្នាំ ១៨៥៣ ដល់ ឆ្នាំ ១៨៥៧។ ​ជា​​និស្សិត​មក​ពី​សាកលវិទ្យាល័យ  Bowdoin  (Bowdoin College)​ លោក​មាន​ពិន្ទុ IQ ១៤១ និង បាន​ក្លាយ​ជា​សមាជិក​សភា​នៅ​អាយុ ២៤ ឆ្នាំ។​​

១៤) លោក John Tyler 
លោក John Tyler  គឺ​ជា​ប្រធានាធិបតី​ទី ១០ របស់​អាមេរិក​ដែល​បាន​ចូល​កាន់​តំណែង ១៨៤១ ដល់ ឆ្នាំ ១៨៤៥។ ​ជា​និស្សិត​មក​ពី​​មហាវិទ្យាល័យ William (College of William) លោក​មាន​ពិន្ទុ     IQ ១៤២។ លោក​ត្រូវ​បាន​គេ​អះអាង​ថា ​លោក​ជោគជ័យ​ច្រើន​ក្នុង​ពេល​កាន់​តំណែង និង បង្កើត​ច្បាប់​នានា​ដើម្បី​ការពារ​ក្រុមហ៊ុន​ឯកជន​នៅ​សម័យ​នោះ។

១៣) លោក Millard Fillmore
បាន​ចូល​កាន់​តំណែង​ពី​ឆ្នាំ ១៨៥០ ដល់​ ឆ្នាំ ១៨៥៣ លោក Millard Fillmore គឺ​ជា​ប្រធានាធិបតី​ទី  ១៣ របស់​អាមេរិក។ លោក​ត្រូវ​បាន​គេ​អះអាង​​ថា បាន​ក្លាយ​ជា​មេធាវី​នៅ​ក្នុង​​អាយុ ២៣ ​ឆ្នាំ ហើយ​ក្រោយ​មក​បាន​​ត្រូវ​ជ្រើសតាំង​ជា​សមាជិក​សភា ខណៈ​ដែល​ពិន្ទុ​​ IQ ​របស់​លោក​មាន​ចំនួន ១៤៣ ពិន្ទុ។​

១២) លោក Franklin Delano Roosevelt
លោក  Franklin Delano Roosevelt គឺ​ជា​ប្រធានាធិបតី​ទី ៣២ របស់​អាមេរិក ដែល​បាន​ចូល​​កាន់​តំណែង​រហូត​ដល់​ទៅ​៤ អាណត្តិ​​ចាប់​ពី​ឆ្នាំ ១៩៣៣ ដល់​ឆ្នាំ ១៩៤៥។ ជា​និស្សិត​មក​ពី​សាកលវិទ្យាល័យ  Harvard ( Harvard University) និង សាកលវិទ្យាល័យ  Columbia (Columbia Law School) លោក​មាន​ពិន្ទុ IQ ១៤៦។

១១) លោក Abraham Lincoln
លោក Abraham Lincoln គឺ​ជា​ប្រធានាធិបតី​ទី ១៦ ​របស់​អាមេរិក​​ដែល​បាន​ចូល​កាន់​តំណែង​​នៅ​ចន្លោះ​ពី​ឆ្នាំ ១៨៦១ ដល់​ឆ្នាំ ១៨៦៥ ជា​ឆ្នាំ​ដែល​លោក​ត្រូវ​បាន​គេ​ធ្វើ​​ឃាតកម្ម​។ លោក​​គឺ​ជា​​ប្រធានាធិបតី​មួយ​រូប​ដែល​ល្បី​ថា មាន​ចំណេះដឹង​ដោយសារ​រៀន​ពី​ខ្លួន​ឯង និង ទទួល​បាន​ពិន្ទុ IQ ១៤៨ ពិន្ទុ។​​

១០) លោក Chester Arthur
លោក Chester Arthur គឺ​ជា​ប្រធានាធិបតី​ទី ២១ ​របស់​អាមេរិក​ដែល​បាន​ចូល​កាន់​តំណែង ១៨៨១ ដល់​ឆ្នាំ ១៨៨៥ ជា​ឆ្នាំ​ដែល​លោក​ត្រូវ​បាន​គេ​ធ្វើ​ឃាត​ដូច​ប្រធានាធិបតី Abraham Lincoln ដែរ។ ជា​អតីត​និស្សិត​មក​ពី​មហាវិទ្យាល័យ Union College លោក​ត្រូវ​បាន​គេ​ទទួល​ស្គាល់​ថា ជា​ប្រធានាធិបតី​កំណែទម្រង់​និយម។ លោក​មាន​ពិន្ទុ IQ ១៤៨ ពិន្ទុ។​​​​​​

៩)លោក  James Garfield 
លោក James Garfield  គឺ​ជា​ប្រធានាធិបតី​ទី ២០ របស់​អាមេរិក​ដែល​បាន​ចូល​កាន់​តំណែង​នៅ​ក្នុង​ឆ្នាំ ១៨៨១ និង ត្រូវ​បាន​​គេ​ធ្វើ​ឃាត​នៅ​ក្នុង​ឆ្នាំ​ ១៨៨២​ ពោល​គឺ​រយៈ​ពេល ២០០​ថ្ងៃ​ក្រោយ​ចូល​កាន់​តំណែង​។ ជា​និស្សិត​មក​ពី​សាកលវិទ្យាល័យ Williams (Williams College) លោក​មាន​ពិន្ទុ IQ ១៤៨។​​​

៨) លោក Theodore Roosevelt
លោក Theodore Roosevelt បាន​ក្លាយ​ជា​ប្រធានាធិបតី​ទី ២៦ របស់​អាមេរិក​ និង ជា​ប្រធានាធិបតី​​ចូល​កាន់​តំណែង​វ័យក្មេង​ជាងគេ​​​ក្នុង​ប្រវត្តិសាស្ត្រ​​នៅ​​អាយុ ៤២ ឆ្នាំ​។  ជា​និស្សិត​មក​ពី​សាកលវិទ្យាល័យ     Harvard  និង សាកលវិទ្យាល័យ​ Columbia លោក​មាន​ពិន្ទុ IQ ១៤៩ ពិន្ទុ។

៧) លោក Woodrow Wilson
ជា​ប្រធានាធិបតី​ទី ២៨ របស់​អាមេរិក លោក  Woodrow Wilson ត្រូវ​​បាន​គេ​​រក​ឃើញ​ថា មាន​ពិន្ទុ IQ  ១៥២ ពិន្ទុ។ លោក​បាន​ចូល​កាន់​តំណែង​​ជា​ប្រធានាធិបតី​នៅ​ក្នុង​ឆ្នាំ ១៩១៣ ដល់​ឆ្នាំ ១៩២១។ ជា​អតីត​និស្សិត​មក​ពី​សាកលវិទ្យាល័យ  Princeton ( Princeton University)  គេ​ទទួល​ស្គាល់​ភាព​ល្បីល្បាញ​របស់​លោក​តាម​រយៈ​​សន្ទរកថា “១៤ ចំណុច ឬ Fourteen Points” ទៅ​សភា​អាមេរិក​ដើម្បី​បញ្ចប់​សង្គ្រាម​លោក​លើក​ទី១។

៦) លោក Jimmy Carter
លោក Jimmy Carter គឺ​ជា​ប្រធានាធិបតី​ទី ៣៩ របស់​អាមេរិក​ដែល​បាន​ចូល​​កាន់​តំណែង​ចាប់​ពី​ឆ្នាំ ១៩៧៧ ដល់ ឆ្នាំ ១៩៨១។ ជា​អតីត​និស្សិត​មក​ពី​សាកលវិទ្យាល័យ​បណ្ឌិត​សភា Naval ( Naval  Academy) លោក​​ត្រូវ​បាន​គេ​រក​ឃើញ​ថា មាន​ពិន្ទុ IQ ១៥៣ ពិន្ទុ។ លោក​ធ្លាប់​ទទួល​បាន​ពានរង្វាន់​ណូបែល​សន្តិភាព​កាល​ពី​ឆ្នាំ ២០០២ លើ​កិច្ចការ​សិទ្ធិមនុស្ស​​នៅ​ជុំវិញ​ពិភពលោក។

៥) លោក  James Madison
លោក  James Madison គឺ​ជា​បិតា​​ច្បាប់​រដ្ឋធម្មនុញ្ញ​របស់​អាមេរិក  (fathers of the Constitution) ​និង ជា​​ប្រធានាធិបតី​ទី ៤ របស់​មហាអំណាច​មួយ​នេះ។ ជា​អតីត​និស្សិត​មក​ពី​​សាកលវិទ្យាល័យ  Princeton (Princeton University)  លោក​បាន​ចូល​កាន់​តំណែង​ពី​ឆ្នាំ ១៨០៩ ដល់​ឆ្នាំ ១៨១៧ ជា​មួយ​នឹង​ពិន្ទុ IQ ១៥៥ ពិន្ទុ។

៤) លោក Bill Clinton
លោក Bill Clinton គឺ​ជា​ប្រធានាធិបតី​ទី ៤២ ​របស់​អាមេរិក ​ដែល​បាន​ចូល​​កាន់​តំណែង​ក្នុង​ឆ្នាំ ១៩៩៣ ដល់​ឆ្នាំ ២០០១។ ជា​អតីត​​និស្សិត​មក​ពី​សាកលវិទ្យាល័យ Oxford (Oxford University) និង​ ជា​និស្សិត​ច្បាប់​មក​ពី​សាកលវិទ្យាល័យ Yale (Yale University) លោក​មាន​ពិន្ទុ IQ ១៥៦ ពិន្ទុ។

៣) លោក John F. Kennedy
John Fitzgerald Kennedy គឺ​​ជា​ប្រធានាធិបតី​ទី ៣៥ ​របស់​អាមេរិក​ដែល​បាន​ចូល​កាន់​តំណែង​នៅ​ក្នុង​ឆ្នាំ ១៩៦១ ដល់​ឆ្នាំ ១៩៦៣ ​ជា​ឆ្នាំ​ដែល​លោក​ត្រូវ​បាន​គេ​ធ្វើ​ឃាត។ លោក​ជា​​អតីត​និស្សិត​មក​ពី​សាកលវិទ្យាល័យ Harvard លោក​មាន​ពិន្ទុ IQ ១៥៨ ពិន្ទុ។ លោក​មាន​ភាព​ល្បីល្បាញ​តាម​រយៈ​​​សម្តី​មាស​​ “កុំ​សួរ​ថា​ ​​ប្រទេស​របស់​អ្នក​​បាន​ធ្វើ​អ្វី​​ខ្លះ​សម្រាប់​អ្នក ត្រូវ​សួរ​ថា តើ​អ្នក​បាន​ធ្វើ​អ្វី​ខ្លះ​សម្រាប់​ប្រទេស​របស់​អ្នក-Ask not what your country can do for you — ask what you can do for your country”។

២) លោក Thomas Jefferson
លោក  Thomas Jefferson គឺ​ជា​ប្រធានាធិបតី​ទី ៣ របស់​អាមេរិក​ដែល​បាន​ចូល​កាន់​តំណែង​​ចាប់​ពី​ឆ្នាំ ១៨០១ ដល់​​ឆ្នាំ ១៨០៩។ ជា​អតីត​និស្សិត​មក​ពី​​មហាវិទ្យាល័យ​  College (College of William) លោក​គឺ​ជា​បិតា​ស្ថាបនិក​របស់​អាមេរិក (Founding Father) ​និង​ជា​ប្រធានាធិបតី​ដែល​​ប៉ិនប្រសព្វ​ក្នុង​ការ​ថ្លែង​សន្ទរកថា​ជា​សាធារណៈ។ លោក​មាន​ពិន្ទុ IQ ​១៦០​ពិន្ទុ។

១) លោក John Adams
លោក​  John Adams គឺ​ជា​ប្រធានាធិបតី​ទី ២ របស់​អាមេរិក​ដែល​បាន​ចូល​កាន់​តំណែង​ចាប់​ពី​ឆ្នាំ ១៧៩៧ ដល់​ឆ្នាំ ១៨០១។ ជា​និស្សិត​ច្បាប់​មក​ពី​សាកលវិទ្យាល័យ Harvard លោក​​គឺ​ជា​ប្រធានាធិបតី​ដែល​​ដឹកនាំ​​ឲ្យ​មាន​ចលនា​ទាមទារ​ឯករាជ្យ​​ពី​ប្រទេស​អង់គ្លេស។ លោក​មាន​ពិន្ទុ IQ ១៧៣ ពិន្ទុ៕


ប្រភព៖ Thebnews
Share on Google Plus

About sabaynews

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment