ចំណង់ចំណូលចិត្ត​​ប្លែក​​ៗ​របស់​មហាសេដ្ឋី​ ៧ រូប​

Advertisements


ក្រៅ​ពី​ភាព​ជោគជ័យ​ផ្នែក​ហិរញ្ញវត្ថុ មហាសេដ្ឋី​ខាងក្រោម​ចំនួន​ ៧ រូប​នេះ ក៏​មាន​ចំណង់​ចំណូលចិត្ត​ប្លែកៗ​ផង​ដែរ​ក្នុង​ជីវិត​របស់​នៅ​ប្រចាំ។ ចង់​ដឹង​ថា ​មហាសេដ្ឋី​ណា​ខ្លះ​ស្ថិត​នៅ​ក្នុង​ចំណោម​មហាសេដ្ឋី​ចំនួន ៧ ​រូប​ខាងក្រោម​នេះ​ដែល​មាន​ចំណង់ ចំណូល​ចិត្ត​ប្លែកៗ តាម​ដាន​ជា​មួយ​ TheBNEWS ទាំង​អស់​គ្នា។​

១) មហាសេដ្ឋី  Elon Musk
ជា​ស្ថាបនិក​របស់​ក្រុមហ៊ុន Tesla Motors  មហាសេដ្ឋី​​ចាប់ចិត្ត​ស្រលាញ់​​​​រថយន្ត Lotus Esprit ​ខ្លាំង​ណាស់​ ​ដែល​វា​បាន​​​ផលិត​ឡើង​តាំង​ពី​ឆ្នាំ ១៩៧៧ ក្រោយ​លោក​បាន​ឃើញ​វា​មាន​វត្តមាន​នៅ​ក្នុង​​​ខ្សែ​ភាព​យន្ត The Spy Who Loved Me។

២) មហាសេដ្ឋី Warren Buffett
កំពូល​មហាសេដ្ឋី​ល្បីល្បាញ​ខាង​ពូកែ​វិនិយោគ​របស់​អាមេរិក​រូប​នេះ គឺ​សូឡូ (ukulele) ​ដេញ​ភ្លេង​ដែល​គាត់​បាន​ប្រមូល​ទុក​នៅ​ក្នុង​គេហដ្ឋាន​របស់​លោក​សម្រាប់​ដេញ​លេង​នៅ​ពេល​ទំនេរ។

៣) មហាសេដ្ឋី Bill Gates
សម្រាប់​មហាសេដ្ឋី​ទី ១ លើ​លោក​រូប​នេះ​វិញ​គឺ​ថា លោក​​ស្រលាញ់​សៀវភៅ​  Codex Leicester ដែល​និពន្ធ​តាំង​ពី​​ដើម​សតវត្ស​ទី ១៦ ។ លោក​បាន​ចំណាយ​ប្រាក់​ប្រមាណ​ ៣០,៨ លាន​ដុល្លារ​​ដើម្បី​ទិញ​សៀវភៅ​នេះ​​ទុក​សម្រាប់​​តាំង​នៅ​ក្នុង​​គេហដ្ឋាន​របស់​​លោក។

៤) មហាសេដ្ឋី Thomas Edison
មហាសេដ្ឋី​រូប​នេះ ចូលចិត្ត​ទទួល​ទាន​ទឹកដោះ​គោ​ណាស់​ ពោល​យ៉ាង​ហោច​ណាស់​ ៣ ម៉ោង​ម្តង ​រហូត​ដល់​ភរិយា​របស់​លោក​បង្គាប់​ឲ្យ​លោក​កែ​ទម្លាប់​នេះ​ចោល​ឲ្យ​មក​ទទួល​ទាន​ក្នុង​ចំនួន​មួយ​ត្រឹមត្រូវ​វិញ។

៥) មហាសេដ្ឋី Henry Ford
សម្រាប់​មហាសេដ្ឋី​ក្រុមហ៊ុន​រថយន្ត Ford រូប​នេះ​​វិញ​គឺ​ការ​​ជួសជុល​អគារ​​ចាស់ៗ​ ដែល​ស្ថិត​នៅ​ក្រុង Sudbury ក្នុង​រដ្ឋ Massachusetts ឲ្យ​ក្លាយ​ទៅ​ជា​តំបន់​ទេសចរណ៍​​ដើម្បី​ឲ្យ​ពិភពលោក​មើល​ឃើញ​ពី​​សក្ដានុពល​របស់​​អាមេរិក​កាល​ពី​សម័យ​មុន។

៦) មហាសេដ្ឋី Walt Disney
លោក  Walt Disney ស្ថាបនិក​ក្រុមហ៊ុន​កម្សាន្ត  Walt Disney កាល​នៅ​រស់ គាត់​ចូលចិត្ត​រថភ្លើង​ណាស់​ជា​ពិសេស​រថភ្លើង​កម្សាន្ត​តូចៗ​ដែល​ដាក់​នៅ​តាម​សួន​កម្សាន្ត​របស់​លោក​សម្រាប់​ភ្ញៀវ​ជិះ​លេង។ ដោយ​សារ​តែ​ស្រលាញ់​វា​ពេក នៅ​កន្លែង​ធ្វើ​ការ​របស់​លោក តែ​ង​​ដាក់​តាំង​រថភ្លើង​ជា​និច្ច។

៧) មហាសេដ្ឋី Mark Zuckerberg
ស្ថាបនិក​ក្រុមហ៊ុន Facebook រូប​នេះ​ចូលចិត្ត​ទទួល​ទាន​សាច់​មាន់ បង្កង សាច់​ជ្រូក ណាស់​​ជា​ពិសេស​​នៅ​ថ្ងៃ​ចុងសប្តាហ៍៕

ប្រភព៖ Thebnews
Share on Google Plus

About sabaynews

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment