វិធីសាស្ត្រ​ជួយ​ឱ្យ​ជីវិត​សិច កាន់តែ​ល្អ​ជាង​មុន​

Advertisements

ឈប់​ជក់បារី​
​ការជក់បារី មិន​ត្រឹមតែ​ជា​ទម្លាប់​ដ៏​អាក្រក់​ទេ តែ​វា​ក៏​ធ្វើឱ្យ​ប៉ះពាល់ ដល់​ឥទ្ធិពល​នៃ​ការឡើង​រឹង​របស់​លិង្គ និង​ចំនួន​មេ​ជីវិត​ឈ្មោល​ដែរ​។

​ឈប់​បារម្ភ​ពី លិង្គ​មិន​ឡើង​
​បើសិន​ជា​រឿង​នេះ មិន​ទាន់​នឹង​ចាប់ផ្តើម​កើតឡើង​គ្រប់ពេល​ផង​នោះ ចូរ​កុំ​ទាន់​គិត​ថា វា​គឺជា​បញ្ហា​ធ្ងន់ធ្ងរ ដែល​ដោះស្រាយ​មិន​ចេញ​អី​។

Viagra មិនមែន​ជា​ថ្នាំសម្រើប​ទេ​
​ថ្នាំ​មួយ​នេះ មិន​អាច​ផ្តល់ឱ្យ​អ្នក បំពេញ​មុខងារ​ខាង​ផ្លូវភេទ​បានឡើយ បើសិនជា​ការភ្ញោ​ច​មិន​ទាន់​កើត​មាន ក្នុងពេល​រួមភេទ​ផង​នោះ​។

សម្រក​ទម្ងន់​ខ្លះទៅ​
​ការ​សម្រក​ទម្ងន់ អាច​នឹង​ជួយ​បន្ថយ​សម្ពាធ​ចេញពី​បេះដូង ពង្រឹង​ដល់​ការដកង្ហើម និង​អនុញ្ញាតិ​ឱ្យ​ពងស្វាស មាន​ភាព​ត្រជាក់​ជាង​មុន ហេតុដូច្នេះ​ហើយ វា​ពិតជា​អំណោយផល ដល់​ជីវិត​ផ្លូវភេទ​។

ប្រើប្រាស់​គំនិត​ថ្មីៗ​
​តើ​អ្នក​មាន​ដឹង​ទេ​ថា ជីវិត​ផ្លូវភេទ​របស់​មនុស្ស​ភាគ​ច្រើន ដូចជា​លែង​សូវ​គួរឱ្យ​ចាប់អារម្មណ៍​ហើយ នោះ ដោយសារតែ​ពួកគេ មិនចេះ​ស្វែងរក​នូវ​គំនិត​ថ្មីៗ​មក​ប្រើ​។

​នាំ​ដៃគូ​ទៅ​ពិគ្រោះ ជំងឺ​ផ្លូវភេទ​
​រឿង​ផ្លូវភេទ គឺជា​បញ្ហា​របស់​អ្នក​ទាំង​ពីរ ដូច្នេះ អ្នក​គួរតែ​យក​រឿង​នេះ ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ទាំងអស់គ្នា​។
​ត្រូវ​ដឹង​អំពី​ប្រតិកម្ម​ថ្នាំ រវាង​ថ្នាំ Viagra និង​ថ្នាំ​ផ្សេងទៀត​
​ការ​ដែល​ប្រើ​ថ្នាំ​ខាងលើ ជាមួយនឹង​ថ្នាំ​ផ្សេងទៀត អាច​ក្លាយទៅជា​បញ្ហា​ធ្ងន់ធ្ងរ រហូត​ដល់​គ្រោះថ្នាក់​ដល់​ជីវិត​បាន​៕
Share on Google Plus

About sabaynews

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment