ការសម្រេច​កាម​ដោយ​ដៃ អាច​ទទួលបាន គុណប្រយោជន៍ ៥​យ៉ាង​

Advertisements


​ក្រុង​ញូវយ៉ក ៖ អ្នកស្រី ក្លូ​រៀ ប្រេន បណ្ឌិត​ឯកទេស​សុខភាព នៃ​សិច​សាស្ត្រ​ដ៏​ល្បីល្បាញ បាន​ឲ្យ​ដឹងថា អត្រា​ចម្លងជំងឺ​មានការ​ថយចុះ  ប្រសិនបើ​បុរស​-​ស្ត្រី ចេះ​វិធីសាស្ត្រ​ស្វែងរក ឋានសួគ៌​ដោយ​ខ្លួនឯង ហើយ​គុណប្រយោជន៍ ​ចំនួន ៥​យ៉ាង​នៃ​ការសម្រេច​កាម ដោយ​ដៃ​មាន​ដូចតទៅ ៖
 
ជួយ​បង្ការ ជំងឺមហារីក ការសិក្សា ​ស្រាវជ្រាវ​មួយ ​របស់​អូស្ត្រាលី បាន​បង្ហាញថា បុរស​ដែល​បាន​ប្រើ​វិធីសាស្ត្រ​ សម្រេច​កាម​ដោយ​ខ្លួនឯង ​ច្រើនជាង​៣​ដង ក្នុង​មួយ​សប្តាហ៍​ នោះ​គឺមាន​អត្រា​ចៀស​ផុត ពី​ការវិវឌ្ឍ​នៃ​ជំងឺមហារីក ក្រពេញ​ប្រូ​ស្តា​តដល់​ទៅ​បី​ដង​ឯណោះ​។ អ្នកឯកទេស​ ផ្នែក​សិច​បាន​និយាយថា បុព្វហេតុ​នៃ​
ជំងឺមហារីក​ក្រពេញ​ប្រូ​ស្តា​ត​នេះ​ គឺ​បណ្តាលមកពី​កកើត ក្នុង​ទឹក​អង្គ​ជាតិ ឬ​ទឹកនោម​ដែល​ស្តុក​ចោល​យូរ​។​
 
​ជួយ​ប្រដាប់ភេទ​ឲ្យ រឹង តាមពិតទៅ ​ធម្មជាតិ​របស់​មនុស្ស​ ពេល​មាន​វ័យ​កាន់តែ​ចាស់​បន្តិច​ទៅ កម្លាំង​កន្ត្រាក់​នៃ​ប្រព័ន្ធ​សាច់ដុំ ​នៃ​សព៌ាង្គកាយ​ក៏​ថយចុះ​តាម​នោះ ដែរ ធ្វើ​ឲ្យ​អាប្អូន​មិនអាច​ដំឡើង ​មាឌធំ​ដូច​មុន​។ ការបង្កើត​ឲ្យ​មាន​សកម្មភាព​សិច ឬ​ការសម្រេច​កាម​ ដោយ​ខ្លួនឯង​នោះ​ក៏​អាចជួយ​ ដល់​ចលនា​នៃ​ប្រព័ន្ធ​ឆ្អឹង ត្រគាក​បានល្អ និង​ធ្វើ​ឲ្យ​សរសៃ​លិង្គ​សកម្ម​ដែរ​។ អ្នកឯកទេស​ដដែល​បាន​បន្ថែមថា ប្រសិនជា​សកម្មភាព​ ៣-៥​ដង ​ក្នុង​មួយ​សប្តាហ៍ បុរស​នឹង​សង្កេតឃើញ​លិង្គ​របស់ខ្លួន​រឹង​ជាង​មុន​។​
 
​ជួយ​ឲ្យ​មាន​សុពលភាព​សិច​យូ​រ ការ ​យកដៃ​ច្បូត​លិង្គ​ តាមរបៀប​សម្រេច​កាម ​ដោយ​ខ្លួនឯង​នេះ​ ឲ្យ​បានប្រហែល​ជាមួយ​ម៉ោង ​មុននឹង​ឡើង​សង្វៀន​លើ​គ្រែ​នោះ​គឺ​វា​អាចជួយ​ឲ្យ​សុពលភាព​សិច ​របស់​អ្នកទទួលបាន​លទ្ធផល​យូរ ​នៃ​ការឈាន​ដល់ត្រើយ​ សុខ​នៃ​ការ រួមភេទ​។ យោងតាម​អ្នកឯកទេស​សិច ​បាន​ឲ្យ​ដឹងថា អ្នក​អាច​ព្យាយាម​សាកល្បង​ នូវ​វិធីសាស្ត្រ​បាន​រយៈពេល ​មួយខែ​វា​នឹង​ជួយ ពន្យារពេល​រួមភេទ​បានយូរ ទេ្វ​ដង​ជាមិនខាន​។​

ជួយ​បង្កើន​ប្រព័ន្ធ ស៊ាំ បរិមាណ ​ទឹកកាម​កើន ​តាមរយៈ​កម្រិត​អ័រម៉ូន ដោយ​អ្នកជំនាញ​បាន​ឲ្យ​ដឹងថា កម្រិត​អ័រម៉ូន​ទាំងនោះ​គឺជា​បណ្តុំ​ នៃ​ការបង្កើត​ឲ្យ​មាន​អារម្មណ៍ តានតឹង (​ស្ត្រេ​ស​)​។ ដូច្នេះ​ការសម្រេច​ កាម​ដោយ​ខ្លួនឯង​នេះ​ អាចជួយ​កាត់បន្ថយ​នូវ​កម្រិត ស្ត្រេ​ស ឬ ធ្វើ​ឲ្យ​មាន​ភាពស៊ាំ​នឹង​ជំងឺ​ផងដែរ ពោល​វា​បានធ្វើ​ប្រព័ន្ធ​ភាពស៊ាំ​ យើង​មាន​ភាពរឹងមាំ​។​

ជួយ​ឲ្យ អារម្មណ៍​ធូរស្បើយ ការសម្រេច ​តម្រេក​ដោយ​ខ្លួនឯង​នេះ​ បាន​បំបាត់​នូវ​អារម្មណ៍​តានតឹង​ដែល ពាក់ព័ន្ធ​នឹង​សរសៃប្រសាទ​ នានា​មាន​សភាព​ធូរស្បើយ​បាន​។ ម្យ៉ាងទៀត​ការសម្រេច​ ត្រើយ​សុខ​បែបនេះ ​គឺជា​វិធី​ធ្វើ​ឲ្យ​អារម្មណ៍ សុខសាន្ត​ដោយ​មិនបាច់ ​ប្រើ​ថ្នាំ​កែ​អាការ​ឈឺក្បាល ថ្នាំ​រម្ងាប់​អារម្មណ៍ ឬ​ថ្នាំ​ងងុយគេង​នោះទេ​៕
Share on Google Plus

About sabaynews

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment