អត្ថប្រយោជន៍របស់ផ្កាកុលាបចំពោះសុខភាព
ផ្កាកុលាបជាប្រភេទផ្កាដ៏ស្រស់ស្អាត និងមានគុណ ប្រយោជន៍ដ៏សម្បូរបែបសម្រាប់សុខភាពរបស់មនុស្សហើយវាក៏ត្រូវបានមនុស្ស
នៅសម័យបុរាណប្រើ ប្រាស់ជាឱសថព្យាបាលជំងឺយូរណាស់មកហើយ។
ផ្កាកុលាបផ្ទុកនូវអាហារូបត្ថម្ភនិងវីតាមីន យ៉ាងច្រើនរួមមាន វីតាមីន A, C , D, E និង វីតាមីន B-Complex ជាដើម លើសពីនេះ វា
ក៏សម្បូរដោយសារជាតិរ៉ែសំខាន់ៗមួយចំនួនទៀតដូចជា ស័ង្កសី ជាតិដែក រួមទាំង សេឡេញ៉ូមផងដែរ។ ផ្កាកុលាបផ្ទុកនូវសារជាតិ
ដ៏មានប្រយោជន៍សម្រាប់ដល់ប្រភេទ ជំងឺផ្លូវចិត្តមួយចំនួន ដូចជាជំងឺបាក់ទឹក ចិត្ត និងជួយលើកទឹកចិត្តបានយ៉ាងប្រសើរមួយផ្នែក
ហើយវាក៏ជាប្រភេទឱសថប្រឆាំងបាក់តេរី ប្រឆាំងរលាកយ៉ាងមានប្រសិទ្ធភាព។
ផ្កាកុលាបត្រូវបានក្រុមអ្នកជំនាញផ្នែកវេជ្ជសាស្ត្រអោយដឹងយ៉ាងច្បាស់ថា វាមានសមត្ថភាពក្នុងការព្យាបាលអាការៈឈឺ បំពង់ករ
រលាកបំពង់ករ ការកើនឡើងនៃបញ្ហារបស់ប្រព័ន្ធប្រសាទ ជួយព្យាបាលជំងឺថប់អារម្មណ៍ ជំងឺឈឺក្បាល ជំងឺរលាក ក្រពះ ជំងឺលើស
ឈាម ជំងឺរលាកទងសួត ការបង្ករោគលើប្រដាប់នោម និងជួយព្យាបាលជំងឺបេះដូងបានផងដែរ។ វាក៏ត្រូវបានគេយកមកប្រើប្រាស់
ក្នុងការព្យាបាលអាការៈជំងឺមួយចំនួនទៀតដូចជា បំបាត់ អាការៈឈឺ ចាប់ក្នុងពេលមានរដូវរបស់ ស្ត្រី ជួយសម្រួលដល់ចលនារបស់
ប្រដាប់ រំលាយអាហារ បំបាត់អាការៈហើមពោះ ទល់លាមក និងបំបាត់ជំងឺរាគជាដើម។
ចំណែកត្របកផ្កាកុលាបត្រូវបានគេយកមកហាលឲ្យស្ងួតសម្រាប់ឆុងជាតែដែលវានិងផ្តល់គុណប្រយោជន៍ខ្ពស់ដល់សុខភាពរបស់
មនុស្ស ជាពិសេសគឺសុខភាពរបស់សម្រស់ផ្នែកខាងក្រៅ រួមមានស្បែក និង ជាលិកាទន់ផងដែរ។ តែត្របកផ្កាកុលាបជួយកាត់បន្ថយ
ភាពចាស់មុនអាយុ ជួយកាត់បន្ថយកម្រិតជាតិពុលពីក្នុងស្រទាប់ស្បែក និងធ្វើឲ្យស្បែកមុខមានសភាពស្រស់ថ្លាផងដែរ។
លើសពីនេះ វាក៏ត្រូវបានគេ ប្រើប្រាស់ជាឱសថមួយប្រភេទសម្រាប់ ព្យាបាលជំងឺសើរស្បែករួមមាន ជំងឺរមាស់ នៅលើស្បែក សត្វ
ល្អិតទិច ឬខាំ ជួយ ព្យាបាលអាការៈរលាកដោយសារកម្ដៅថ្ងៃ បំបាត់មុន ព្យាបាលជំងឺរមាស់ Eczema និងបញ្ចៀសពីអាការៈស្ងួត
របស់ស្បែកបានផងដែរ ដោយគ្រាន់តែយកវាមកត្រាំនៅក្នុងទឹកក្តៅឧណ្ហៗមុនពេលងូតទឹកប៉ុណ្ណោះ។ ម្យ៉ាងវិញទៀត ក្រុមអ្នកវិទ្យា
សាស្ត្រក៏បានចម្រាញ់សារជាតិពីផ្កាកុលាបដើម្បីផលិត ជាប្រភេទថ្នាំសម្រាប់សត្វល្អិតបានយ៉ាងមានប្រសិទ្ធភាពផងដែរ ។ លោក
វេជ្ជបណ្ឌិត Anthony William អ្នកស្រាវជ្រាវនិងជាអ្នកចងក្រងពីគុណប្រយោជន៍របស់បន្លែនិងផ្លែបានបង្ហាញនៅលើគេហទំព័រ
របស់លោកថា មនុស្សភាគច្រើននៅលើពិភពលោកនៅមិនទាន់បានដឹងពីគុណប្រយោជន៍ដ៏សម្បូរបែបរបស់ផ្កាកុលាបចំពោះសុខ
ភាពមនុស្សនៅឡើយទេ៕
0 comments:
Post a Comment